backup og meta

បន្លែបៃតងល្អចំពោះសុខភាពកូន តែគួរចម្អិនបែបណា ទើបសុវត្ថិភាព?

បន្លែបៃតងល្អចំពោះសុខភាពកូន តែគួរចម្អិនបែបណា ទើបសុវត្ថិភាព?

គ្រូពេទ្យ​ជាច្រើន​តែងតែ​ណែនាំ​ម៉ាក់ប៉ា ឲ្យ​រៀបចំ​របប​អាហារ​របស់​​​កូន​ញ៉ាំ​ជាប្រចាំមាន​បៃតង​ក្នុង​នោះ ដើម្បី​ឲ្យ​កូន​មាន​សុខភាព​ល្អ ព្រោះ​បន្លែ​បៃតង​សម្បូរ​ជាតិ​ដែក វីតាមីន និង​សារធាតុ​ចិញ្ចឹម។ ទោះ​ម៉ាក់ប៉ា​តែង​ធ្វើតាម​សម្ដី​ណែនាំ​របស់​វេជ្ជបណ្ឌិត​ហើយ តែ​មិន​ដឹង​ពី​ការ​ចម្អិន​កម្រិត​ណា ទើប​សុវត្ថិភាព ហើយ​ផ្ដល់​អត្ថប្រយោជន៍​ដល់​កូន​ឡើយ។

ដើម្បី​ស្រាយ​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត អៀប តិចឆេង ឯកទេស​កុមារ និង​ជំងឺ​ផ្លូវ​ដង្ហើម​ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ពន្យល់​ថា បើ​បាន​បន្លែ​ធម្មជាតិ ម៉ាក់​ៗ​អាច​ដាក់​ចម្អិន​តែ​បន្តិច​ ឬ​ខ្មែរ​យើង​ច្រើន​ហៅ​ថា មួយអម្ពុះទៅ​បាន​ហើយ។ តែ​សម្រាប់​ឥឡូវ​នេះ ព្រោះតែ​បន្លែ​មាន​ជាតិ​គីមី​ច្រើន លោក​ណែនាំ​ឲ្យ​លាង​សម្អាតឲ្យ​បាន​ច្រើន​ដង និង​ដាក់​ចម្អិន​ឲ្យ​យូរ​បន្តិច ដើម្បី​សម្លាប់​ជាតិ​គីមី​ មេរោគដែល​មាន​ជាប់នោះ​ឲ្យ​អស់​សិន។

តិចនិកចិញ្ចឹមកូន

ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា បន្លែ​បៃតង​កាលណា​តែ​ចម្អិន​រលួយ​ខ្លាំង​ពេក បាត់បង់​ជីវជាតិ​ខ្លះ​ៗ ហើយ​ក៏​មិន​គួរ​ឲ្យ​ញ៉ាំ​ទាំង​ឆៅ ឬ​ចម្អិន​មិន​បាន​ឆ្អិន​ល្អ​ដែរ ព្រោះ​អាច​បង្ក​ទៅជា​ជំងឺ​រាករូស ឬ​ពុល​ក្អួត​ចង្អោរ​បាន ដោយសារ​មាន​សារធាតុ​គីមី ឬ​មាន​សត្វ​ល្អិត​ផ្សេង​ៗ​ជាដើម។

វេជ្ជបណ្ឌិត​ឯកទេស​កុមារ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា ការ​ចម្អិន​អាហារ​សម្រាប់​កូន​តូច គួរតែ​ជ្រើសរើស​យក​បន្លែ​ណា​ធម្មជាតិ​ស្រស់​ល្អ បើ​ជ្រើស​ចំ​បន្លែ​ណា​ដែល​មាន​ជាតិ​គីមី​អាច​ធ្វើឲ្យ​កូន​ងាយ​ឈឺថ្កាត់​ច្រើន ព្រោះ​ប្រព័ន្ធ​ការពារ​កុមារ​មិន​ទាន់​រឹងមាំ​ល្អ​ដូច​មនុស្ស​ធំ។ មួយ​វិញ​ទៀត​បើ​ចង់​ចៀសវាង​បន្លែ​មិន​ល្អ គួរតែ​ដាំ​បន្លែ​ណា​ដែល​ងាយស្រួល​នៅ​ផ្ទះ​ខ្លួនឯង​វិញ ទើប​មាន​សុវត្ថិភាព​ទាំង​គ្រួសារ។

អត្ថបទពាក់ព័ន្ធបន្លែបៃតងល្អចំពោះសុខភាពកូន តែគួរចម្អិនបែបណា ទើបសុវត្ថិភាព?

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

14/10/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Oct 14, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម