backup og meta

របប​អាហារ​សំខាន់ៗទៅតាម​អាយុ​កូន ម្ដាយ​គ្រប់​រូប​គួរ​ដឹង!​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ 3 weeks ago

    របប​អាហារ​សំខាន់ៗទៅតាម​អាយុ​កូន ម្ដាយ​គ្រប់​រូប​គួរ​ដឹង!​

    ពពោះ ៩ខែ ១០ថ្ងៃ ខំ​បំប៉ន​គ្រប់មុខ​ដើម្បី​ឲ្យ​កូន​សុខភាព​ល្អ។ ​កូន​កើត​មក​ហើយ រឹតតែ​ត្រូវ​ថែ ជា​ពិសេស​កូន​កាន់តែ​ធំ កាន់តែ​លូតលាស់ អ្វី​ដែល​ត្រូវ​ប្រយ័ត្ន និង​ត្រូវ​ដឹង​បំផុត​នោះគឺ​របប​អាហារ។

    ការដឹង​ពី​របបអាហារ​ដែល​កូន​ត្រូវ​ការ​ដើម្បី​លូតលាស់ ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ ជា​ជំនួយ​សំខាន់​ជួយ​ឲ្យ​កូន​សុខភាព​ល្អ។ ប៉ាម៉ាក់​គ្រប់​រូប​គួរដឹង​ពី​ការ​រៀបចំ​ទុកដាក់​សម្រាប់​កូន៖

    ១- អាយុ៦ខែ

    អាហារូបត្ថម្ភ​សំខាន់​សម្រាប់​ក្មេង​ក្រោម​អាយុ ១ឆ្នាំ គ្មានអ្វី​ក្រៅ​ពី​ទឹកដោះគោ និង​ទឹកដោះ​ម្តាយ​ទេ។ ពេលអូនៗ​ឈាន​ដល់​អាយុ ៦ ខែ អូនៗ​ត្រូវ​ការ​របប​អាហារ​បន្ថែម​ខ្លះ ព្រោះ​សារធាតុ​ចិញ្ចឹម​របស់​ទឹក​ដោះ​គោ មិន​គ្រប់​គ្រាន់​ទេ។

    ម៉ាក់ៗ​អាច​ចាប់ផ្ដើម​ផ្ដល់​ប្រភេទ​អាហារ​រឹងៗ​ខ្លះៗ ដូចជា ពពួក​បន្លែ សាច់ និង​អាហារ​ធញ្ញជាតិ ដើម្បី​បង្គ្រប់​សារធាតុ​ផ្សេងៗ ដែល​ទឹក​ដោះគោ​មិន​មាន (ជាតិដែក និងស័ង្កសី)។ បបរ​ខាប់​គ្រប់​គ្រឿង​ជា​ជម្រើស​អាហារ​បំប៉ន​បន្ថែម​ល្អ​បំផុត សម្រាប់​ទារក​ដែល​មាន​អាយុពី ៦ខែឡើង។

    ២- ក្រោយ១ខួប

    ក្មេង​ដែល​ស្ថិត​ក្នុង​វ័យ​ទើប​ដើរ​តេសតាស់ ទើប​ចូល​រៀន​មត្តេយ្យ អាយុ​ក្រោយ ១ខួប ដល់​ក្រោម ៥ឆ្នាំ សុទ្ធ​តែ​ស្ថិត​ក្នុង​ដំណាក់កាល​លូតលាស់​ខ្លាំង​ក្នុង​រយៈពេល​ខ្លី។

    កូនយើង​អាច​ញ៉ាំ​ច្រើន​នៅ​ថ្ងៃនេះ ហើយ​អត់សោះ​នៅ​ថ្ងៃ​បន្ទាប់ ហេតុនេះ​ហើយ ម៉ាក់ៗ​គួរ​ព្យាយាម​ផ្ដល់​ឲ្យ​កូន​នូវរបប​អាហារ​សម្បូរ​សារធាតុ​ចិញ្ចឹម​ច្រើន។

    សារធាតុ​ចិញ្ចឹម​ដែល​ម៉ាក់ប៉ា​គួរ​យកចិត្តទុកដាក់​នោះ គឺ​កាល់ស្យូម។ វា​មាន​តួនាទី​សំខាន់ ក្នុង​ការ​លូតលាស់​រាងកាយ​របស់​កូន ជាពិសេស​ឆ្អឹង និង​ធ្មេញ។ យើង​គួរ​ព្យាយាម​ឲ្យកូន​ទទួល​សារធាតុនេះ​បាន​ច្រើន ទោះបី​ជា​គេមិន​ចូលចិត្ត​ក៏​ដោយ។

    ចំពោះអូនតូច​ដែលមាន​ប្រតិកម្ម​នឹង​សារធាតុ ឡាក់តូស ក្នុង​ទឹកដោះគោ អាច​ឲ្យ​គេ​ញុំា​ទឹកដោះគោ ដែល​គ្មាន​ជាតិ​ឡាក់តូស ទឹកសណ្ដែក តៅហ៊ូ ត្រីសាឌីន (Sardines) ទឹកក្រូច ដែល​មាន​ជាតិ​កាល់ស្យូម គ្រាប់ធញ្ញជាតិ នំពុម្ព ស្រូវសាឡី ឬ​ក៏​ប្រភេទ​អាហារ​ដែល​មាន​ជាតិ​កាល់ស្យូម​ផ្សេងៗ​ជំនួស។ ពេទ្យ​អាច​ណែនាំ​ឲ្យ​អូនៗ​ប្រើ​សារធាតុ​បំប៉ន​បន្ថែម​ផង​ដែរ។

    សារធាតុ​ចិញ្ចឹម​មួយ​ទៀត​ដែល​ក្មេង​ខ្វះ​មិនបាន គឺ​ជាតិ​កាកសរសៃ។ វា​សម្បូរ​ក្នុង​បន្លែ ផ្លែឈើ នំបុ័ង​ធ្វើពី​អង្ករ​សម្រូប និង​គ្រាប់​សណ្តែក។ វា​មិនត្រឹម​តែ​ជួយ​ការពារ​កូន​ពី​ជំងឺ​បេះដូង​ទេ ថែម​ទាំង​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ធ្វើឲ្យ​អាកម្រ​នឹង​មាន​បញ្ហា​ទល់​លាមក​ផ្សេងៗ។ ម៉ាក់ៗ​គួរ​ព្យាយាម​ឲ្យ​កូនញុំា​អាហារ​សម្បូរកាក​សរសៃ​ឲ្យ​បាន​ច្រើន។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Sao Solynet · កែ 3 weeks ago

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម