ជំងឺរលាកទងសួតដែលកើតឡើងចំពោះកូនក្មេងតូចៗ គឺជាក្ដីបារម្ភខ្លាំងដោយសារស្លេស្មនៅពេញសួត ធ្វើឲ្យកូនពិបាកដកដង្ហើម។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសទូទៅ។
ប្រាកដហើយថា អ្នកចង់ចាកចេញ?
ជំងឺរលាកទងសួតដែលកើតឡើងចំពោះកូនក្មេងតូចៗ គឺជាក្ដីបារម្ភខ្លាំងដោយសារស្លេស្មនៅពេញសួត ធ្វើឲ្យកូនពិបាកដកដង្ហើម។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសទូទៅ។
ជំងឺរលាកទងសួតនេះ គឺជាការរលាកនិងស្ទះបំពង់ផ្លូវខ្យល់តូចៗខាងក្នុងរបស់បំពង់ទងសួត ដែលបំពង់នេះមានតួនាទីដឹកនាំខ្យល់ចេញ និងចូលទៅក្នុងសួត។ អាការៈមានដូចជា ក្អក ផ្ដាសាយ អាចជារោគសញ្ញាសង្ស័យមានជំងឺរលាកទងសួតផងដែរ តែបើក្អក ផ្ដាសាយ ហើយហត់ ទើបជារោគសញ្ញាច្បាស់លាស់ ក្រៅពីនោះនៅមានដកដង្ហើមញាប់ជាងធម្មតា ហៀរសំបោរ ក្ដៅខ្លួន ចុងដង្ហើមផត ឆ្អឹងជំនីផតចូលគ្នា ពេលដកដង្ហើមចូល ដកដង្ហើមឮសូរសំលេង និងមិនឃ្លានអ្វីទាំងអស់។
លោកវេជ្ជបណ្ឌិត ហ៊ាង រតនា បានឲ្យដឹងទៀតថា ពេលកូនមានអាការៈទាំងនោះ ត្រូវប្រញាប់នាំទៅជួបគ្រូពេទ្យភ្លាម ព្រោះជំងឺនេះអាចបង្កគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលា។ ជំហានដំបូងគ្រូពេទ្យនឹងធ្វើរោគវិនិច្ឆ័យ បើរកឃើញថាពិតជារលាកទងសួតមែន ត្រូវរកពីមូលហេតុបង្ក តើកើតឡើងដោយមេរោគអ្វី បាក់តេរី ឬវីរុស តែភាគច្រើន ៨០-៩០% កើតឡើងដោយសារវីរុស។
កត្តាដែលធ្វើឲ្យកុមារប្រឈមគ្រោះថ្នាក់ ក៏ដោយសារតែសភាពជំងឺធ្ងន់ ហើយមេរោគឡើងខ្លាំងពេក ធ្វើឲ្យពិបាកដកដង្ហើម និងខ្វះអុកស៊ីសែន។ ដូចនេះលោកណែនាំឲ្យម៉ាក់ប៉ាត្រូវទៅជួបពេទ្យ ហើយពេទ្យមានបច្ចេកទេសសង្គ្រោះផ្សេងៗដូចជា ប្រើថ្នាំ ឆ្ពង់ និងយកស្លេស្មចេញ ដើម្បីសម្រួលផ្លូវដង្ហើមកូន។ មួយវិញទៀតបើបន្តទុកឲ្យជំងឺរលាកទងសួតនៅរ៉ាំរ៉ៃអាចបណ្ដាលឲ្យទៅជារលាកសួតតែម្ដង។
បន្ថែមពីនេះវេជ្ជបណ្ឌិតឯកទេសទូទៅរូបនេះ បានស្នើឲ្យម៉ាក់ប៉ាគួរតែទិញម៉ាស៊ីនឆ្ពង់ទុកនៅផ្ទះ ព្រោះពេលកូនមានអាការៈតឹងច្រមុះ ឬមានជំងឺរលាកទងសួត អាចជួយកូនបានខ្លះ និងកាត់បន្ថយការចំណាយមួយភាគ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
សូមប្រើប្រាស់តារាងប្រព័ន្ធភាពស៊ាំដើម្បីស្វែងយល់បន្ថែមពីប្រភេទថ្នាំបង្ការនិងពេលវេលាដែលកូនរបស់អ្នកត្រូវការ
កូនប្រុសឬស្រី?
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕