home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ក្មេងទល់លាមកមានមូលហេតុច្រើនយ៉ាង មិនមែនមកពីចំណីអាហារមួយមុខទេ

ក្មេងទល់លាមកមានមូលហេតុច្រើនយ៉ាង មិនមែនមកពីចំណីអាហារមួយមុខទេ

ក្តី​បារម្ភ​របស់​ម៉ាក់ប៉ា គឺ​កូន​ឧស្សាហ៍​ទល់​លាមក ពេល​ខ្លះ​ចេះ​តែ​ឆ្ងល់ កូន​ញ៉ាំ​បន្លែ​ដែរ តែ​ម៉េច​​ក៏​​នៅ​តែ​ទល់​លាមក? បើ​តាម​ការ​ពន្យល់​របស់​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ Singapore Medical Center កាលណា​ក្មេង​ជុះ​តិច​ជាង ឬ​ស្មើ២ដង/សប្តាហ៍ ឬ​លាមក​កូន​ជុះ​មាន​ទំហំ​ខុស​ធម្មតា ​និង​រឹង​ខុស​ធម្មតា មាន​ន័យ​ថា កូន​មាន​ជំងឺ​ទល់​លាមក។

ចំពោះ​មូលហេតុ​នាំ​ឲ្យ​ក្មេង​ទល់​លាមក លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​កុមារ​រូបនេះ​បញ្ជាក់​ថា មិនមែន​មក​ពី​កត្តា​ចំណី​អាហារ​មួយ​មុខ​ទេ គឺ​មាន​កត្តា​រួមផ្សំ​ច្រើន​យ៉ាង។

១. មាន​ជំងឺ

កាលណា​ក្មេង​មាន​ជំងឺ ដូចជា​ជំងឺ​ពោះវៀន​រីក​ធំ​ពី​កំណើត អាច​មាន​ដុំ​សាច់​នៅ​ក្នុង ឬ​ក្រៅ​ពោះវៀន សង្កត់​ពោះវៀន នាំ​ឲ្យ​ការ​បញ្ចេញ​លាមក​មិន​ប្រក្រតី ឬ​កូន​អាច​មាន​ជំងឺ​ប្រព័ន្ធ​ប្រសាទ ​មិន​អាច​បញ្ជា​ទៅ​ខួរក្បាល​បាន​ក៏​ជា​មូលហេតុ​នាំ​ឲ្យ​ទល់លាមក​ដែរ។

២. ញ៉ាំ​ទឹក និង​បន្លែ​មិន​គ្រប់គ្រាន់

ក្រៅ​ពី​មាន​ជំងឺ ផល​វិបាក​ដែល​បណ្តាល​មក​ពី​កត្តា​ចំណី​អាហារ​ក៏​នាំ​ឲ្យ​ក្មេង​ទល់​លាមក​ដែរ។ ក្នុង​នោះ​លោកស្រី​វេជ្ជបណ្ឌិត​ថា ក្មេង​មិន​សូវ​ញ៉ាំប​ន្លែ ញ៉ាំ​តែ​សាច់ ញ៉ាំ​ទឹក​មិន​គ្រប់​គ្រាន់ ជួប​បញ្ហា​ពិបាក​បន្ទោរ​បង់​ញឹក​ញាប់។

៣. មិន​សូវ​មាន​សកម្ម​រាងកាយ

ការ​ធ្វើ​សកម្មភាព​រាងកាយ​ក៏​ពាក់ព័ន្ធ​នឹង​បញ្ហា​ទល់​លាមក​ដែរ ដូចជា​ក្មេង​មិន​សូវ​មាន​សកម្មភាព មួយ​ថ្ងៃៗ​អង្គុយ​មើល​តែ​ទូរទស្សន៍ លេង​ទូរស័ព្ទ ឬ iPad ក៏​ជា​កត្តា​ប្រឈម​ធ្វើ​ឲ្យ​ទល់​លាមក​ដូចគ្នា។

៤. ទប់​លាមក​ញឹក​ញាប់

ជា​ធម្មជាតិ​របស់​ក្មេង ចូល​ចិត្ត​លេង​ច្រើន ហើយ​កាលណា​បាន​លេង​ច្រើន​សប្បាយ ​ពេល​ឈឺ​ជុះ ពួក​គេមិន​ទៅ​ជុះ​ភ្លាមៗ​នោះ​ទេ ជក់​លេង ខំប្រឹង​ខ្ជឹប ឬ​ទប់​លាមក។ បើ​តាម​លោកស្រី​វេជ្ជបណ្ឌិត ពេល​ឈឺ​ជុះ​ធម្មតា ក្មេង​មិន​ទៅ​ជុះ ខំប្រឹង​ទប់​មួយ​ស្របក់ ទៅ​ជា​លែង​ឈឺ​ជុះ​វិញ ហើយ​កាលណា​ទប់​លើកទី១ ទី២ ធ្វើ​ឲ្យ​លាមក​កាន់​តែ​ធំ កាន់​តែ​រឹង ពេល​ទៅ​ជុះ​មែន​ទែន​ធ្វើ​ឲ្យ​ឈឺ នាំ​ក្តៀន​ញឹកញាប់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ដេត ធន្នី នៅ 08/06/2020
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
x