តាមការបកស្រាយរបស់ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់អាមេរិក (CDC) ក្មេងៗនៅតែអាចចាក់វ៉ាក់សាំងបាន បើទោះបីជាមានអាការៈគ្រុនក្តៅ ឬឈឺល្មមៗ ព្រោះបញ្ហាទាំងនេះមិនប៉ះពាល់ដល់រាងកាយ ដើម្បីឆ្លើយតបទៅនឹងវ៉ាក់សាំងនោះទេ។
ក្នុងលក្ខខណ្ឌក្មេងៗមានឈឺជំងឺតិចតួចមួយចំនួនខាងក្រោមនេះ ម៉ាក់ប៉ាកុំពន្យារពេលអី ត្រូវនាំកូនទៅចាក់វ៉ាក់សាំងតាមពេលកំណត់។
– ក្តៅខ្លួនតិចៗ
– ផ្តាសាយ តឹងច្រមុះ ឬក្អក
– ឆ្លងរោគនៅត្រចៀក
– រាកល្មមៗ
CDC ពន្យល់ថា ការដែលរង់ចាំឲ្យកូនជាពីជំងឺតិចតួច ចាំនាំទៅចាក់វ៉ាក់សាំងនោះគ្មានប្រយោជន៍អីចំពោះសុខភាពទេ។ ការដែលសំខាន់ គឺយើងត្រូវនាំកូនទៅចាក់វ៉ាក់សាំងតាមថ្ងៃកំណត់ ទើបអាចការពារពួកគេពីជំងឺធ្ងន់ធ្ងរបាន ម្យ៉ាងវិញទៀត ការចាក់វ៉ាក់សាំងមិនធ្វើឲ្យស្ថានភាពជំងឺតិចតួចរបស់ក្មេងដែលកំពុងតែមានទៅជាធ្ងន់ធ្ងរឡើយ។