home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ទាំងនេះជាបញ្ហាស្បែកទារកទើបនឹងកើត តែងជួបប្រទះញឹកញាប់

ទាំងនេះជាបញ្ហាស្បែកទារកទើបនឹងកើត តែងជួបប្រទះញឹកញាប់

សុខភាព​ទារក​ទើប​នឹង​កើត​មាន​សភាព​ទន់ខ្សោយ​នៅ​ឡើយ ដូចនេះ​ម៉ាក់ប៉ា ឬ​អ្នក​ថែរក្សា​ត្រូវ​ប្រយ័ត្ន​គ្រប់​យ៉ាង ហើយស្បែក​ក៏​ងាយ​រង​គ្រោះ​ដូចគ្នាដែរ។ វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ទារក​ទើប​នឹង​កើត​ស្បែក​ងាយ​ជួប​បញ្ហា​ច្រើន តែ​ករណី​ខ្លះ​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង និង​ខ្លះ​ទៀត​ត្រូវ​រក​ជំនួយ​វេជ្ជសាស្ត្រ។ លោក​បន្ថែម​ទៀត​ថា បញ្ហា​ស្បែក​ដែល​កើត​ឡើង​ដោយ​ខ្លួន​ឯង មិន​សូវ​បារម្ភ ដូច​ករណី​យើង​យក​អ្វី​ទៅ​លាប​ផ្ដេសផ្ដាស​ឡើយ។ ខាងក្រោម​ជា​បញ្ហា​ស្បែក​ដែល​ទារក​ទើប​កើត តែង​ជួប​ប្រទះ៖

១- កន្ទួល​ស​ៗ​នៅ​ចុង​ច្រមុះ ​ឬ​ត្របក​ភ្នែក

បញ្ហា​ស្បែក​​ប្រភេទ​នេះ បណ្ដាល​មក​ពី​ក្រពេញ​ខ្លាញ់​នៅ​លើ​ស្បែក។ ពង​បែក​តូច​ៗ​ពណ៌​ស ឬ​លឿង​​លើ​​មុខ​របស់​ទារក ជា​សញ្ញា​បញ្ជាក់​ពី​ភាព​សម្បូរ​ជាតិ​ខ្លាញ់​ដែល​ផ្ទុក​សារជាតិ​ គីរ៉ាទីន​ (Keratin) ​និង ​ស៊ីប៊ឺម​ (Sebum)។ ជា​ធម្មតា​ អាការៈ​នេះ​នឹង​ត្រូវ​ជា​សះស្បើយ​ឡើង​វិញ ​ពី២-៣​ថ្ងៃ ​ឬ​អាច​ដល់​មួយ​សប្ដាហ៍ ​ដោយ​ឯក​ឯង មិន​ចាំបាច់​​ការ​ព្យាបាល​អ្វី​ទាំង​អស់។

ស្បែកទារក

២- របក​ស្បែក

បញ្ហា​របក​ស្បែក​លើ​ទារក​មិនមែន​បណ្ដាល​មកពី​រោល​ទឹក​ភ្លោះ​ឡើយ។ របក​ស្បែក​អាច​គ្រាន់​តែ​ជា​ករណី​ស្រាល ដែល​ឆ្លង​មេរោគ​ពី​ម្ដាយ ឬ​ឆ្លង​តាម​មេរោគ​តាម​ទ្វារ​មាស​ជាដើម។ ក្នុង​ករណី កូន​របក​ស្បែក​តិច​តួច វា​អាច​គ្រាន់​តែ​ជា​ជំងឺ​សើ​ស្បែក​នៅ​លើ​ក្មេង​ប៉ុណ្ណោះ។

៣- ចែងថ្ងៃ

កន្ទួល​ខ្ទុះ​តូច​ៗ ពណ៌​ក្រហម​ដែល​មាន​​ពងបែក​ច្រើន​កើត​មាន​នៅ​លើ​ខ្នង មុខ បរិវេណ​ដើម​ទ្រូង​​ទារក នេះ​ជា​រោគ​សញ្ញា​របស់​ចែងថ្ងៃ ឬ​ចំហាយក្ដៅ​ដែល​ពាក្យ​បច្ចេកទេស​ហៅថា Miliaria។ Miliaria កើត​ឡើង​ដោយសារ​ការ​កក​ស្ទះ​រន្ធញើស ហើយ​ជា​ពិសេស​​កើត​​តែ​​​ពេល​ដែល​អាកាស​ធាតុ​ក្ដៅ​ខ្លាំង​ ឬ​សើម​ខ្លាំង។

៤- ស្រែង​ទឹកដោះ

ស្រែង​ទឹក​ដោះ ជា​ការ​រលាក​ក្រហមៗ ហើយ​មាន​ខ្ទុះ​សៗ​នៅ​លើមុខ ឬ​ថ្ពាល់​កូន។ ជំងឺ​នេះ​កើត​ឡើង​ដោយ​សារ​ការ​វិវត្ត ​នៃ​ការ​បញ្ជូន​អ័រម៉ូន​ពី​​ម៉ាក់​ទៅ​រាង​កាយ​ទារក ឬ​មក​ការ​ពី​ហៀរ​ទឹក​ដោះ និង​ទឹកដោះ​គោ​ទៅ​លើ​មុខ​ទារក។ បើ​រលាក​តិចតួច វា​រលាយ​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង តែ​រលាក​ខ្លាំង​ម៉ាក់ប៉ា​ចាំបាច់​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ប្រើ​ប្រេង ឬ​ក្រែម​បំបាត់​រលាក​ព្យាបាល។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទ្រី រ៉ាវី កែសម្រួល​ចុងក្រោយ 05/11/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x