home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

តិចនិកថែទាំស្បែកទារកទើបកើត ចៀសវាងរលាក នាំលំបាកដល់កូន

តិចនិកថែទាំស្បែកទារកទើបកើត ចៀសវាងរលាក នាំលំបាកដល់កូន

រវាង​ស្បែក​ទារក និង​ស្បែក​មនុស្ស​ធំ​យើង​មិន​ដូច​គ្នា​ទេ ដោយ​សារ​ស្បែក​អា​អូន​មាន​សភាព​ស្ដើង​ជាង។ ហើយ​ក៏​មាន​ន័យ​ថា ស្បែក​អា​អូន​ម៉ដ្ត ទន់ និង​ងាយ​ប្រតិកម្ម​ជាង​ស្បែក​យើង​មនុស្ស​ធំ​ដែរ។ ចំពោះ​ស្បែក​ទារក​ទើប​កើត វា​អាច​ពិបាក​ក្នុង​ការ​ថែ​ទាំ​បន្តិច​សម្រាប់​អ្នក​គ្មាន​បទ​ពិសោធន៍ ឬ​គ្នា​យើង​ដែល​ទើប​ក្លាយ​ជា​ម៉ាក់ប៉ា ប៉ុន្តែ​ខាង​ក្រោម​នេះ ជា​វិធី​ថែ​ទាំ​ស្បែក​អា​អូន​បែប​ធម្មជាតិៗ ជួយ​ដោះ​ស្រាយ​ពី​ចម្ងល់​ម៉ាក់​ប៉ា​ទាក់​ទង​នឹង​ការ​ថែ​ស្បែក​កូន។

១.ងូតទឹក៖ បើ​យើង​ងូត​ទឹក​ឲ្យ​កូន​ខ្លាំង​ពេក អាច​ធ្វើ​ឲ្យ​បាត់​បង់​ប្រេង​ធម្មជាតិ​របស់​ស្បែក​កូន បណ្ដាល​ឲ្យ​ស្ងួត ឬ​បែក​ស្រកា​បាន។ យើង​ត្រូវ​ប្រាកដ​សាប៊ូ​ដែល​ប្រើ​លើ​ខ្លួន​កូន មាន​ភាព​ស្រទន់ និង​ត្រូវ​ងូត​ទឹក​ឲ្យ​កូន​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ រួច​ប្រើ​កន្សែង​ទន់​ជូត​សម្អាត​កូន​ឲ្យ​បាន​លឿន ចៀស​វាង​អា​អូន​រងា។

២.លាប​ម្សៅ៖ តាម​ពិត​ទៅ យើង​មិន​ចាំ​បាច់​លាប​ម្សៅ​កូន​ឲ្យ​កូន​ក៏​បាន​ដែរ តែ​បើ​យើង​ចង់​លាប​ឲ្យ​កូន លាប​តិចៗ​បាន​ហើយ មិន​ចាំ​បាច់​បំពោក​ឲ្យ​ហុយ​ពេក​ទេ ព្រោះ​សារធាតុ​ម្សៅ​អាច​ហុយ​ចូល​ច្រមុះ​កូន​ប៉ះពាល់​ដល់​អា​អូន បណ្ដាល​ឲ្យ​កូន​កើត​ជំងឺ ហឺត រលាក​សួត និង​ឈាន​ដល់​កើត​ជំងឺ​មហារីក បើ​ប្រើ​កាន់​តែ​យូរ​ទៅៗ។

៣.ប្រើ​ផលិត​ផល​ធម្មជាតិ៖ អា​អូន​ទើប​កើត​មាន​ស្បែក​ទន់ និង​ផុយ​ស្រួយ។ ក្រោយ​កើត​មក ស្បែក​អា​អូន​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ឲ្យ​ស៊ាំនឹង​បរិយាកាស​ខាង​ក្រៅ។ យើង​គួរ​ប្រើ​ផលិតផល​ដែល​ធ្វើ​ឡើង​ពី​ធម្មជាតិ ល្អ​ជាង​ផលិត​ផល​ដែល​ផ្ទុក​ក្លិន​ទឹក​អប់ ឬ​សារធាតុ​ប្រឆាំង​បាក់តេរី លើ​ស្បែក​កូន។ ម៉្យាង​ទៀត យើង​គួរ​តែ​ប្រើ​រាល់​ផលិតផល​ដែល​ផលិត​មក​សម្រាប់​តែ​ទារក​ប្រើ​លើ​អា​អូន​តែ​ប៉ុណ្ណោះ។

៤.រលាក​គូទ៖ បើ​យើង​ឲ្យ​អា​អូន​ស្លៀក​ខោ​ទឹក​នោម​សើម​យូរ នោះ​កូន​ច្បាស់​ជា​ជួប​បញ្ហា​រលាក​គូទ​មិន​ខាន។ បើ​អាច​យើង​គួរ​ផ្លាស់​ប្ដូរ​ខោ​ទឹក​នោម​អា​អូន​រាល់​ពេល​ដែល​កូន​បត់​ជើង​ហើយ ចៀស​វាង​ផ្អាប់​ប៉ះពាល់​ស្បែក​កូន។ ធម្មតា ការ​រលាក​ស្បែក​មិន​មែន​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ​ទេ តែ​បើ​សិន​លាប​ថ្នាំ​មិន​បាត់ គួរ​ទៅ​ជួប​គ្រូពេទ្យ​ក្មេង។

៥.កើត​មុន ឬ​ស្រែង​ទឹក​ដោះ៖ ចាប់​ពី​​កើត​រហូត​ដល់ ៤​ខែ ទារក​ប្រមាណ​ជាង ៣០% ​តែងតែ​កើត​​មាន​បញ្ហា​មុន ឬ​ស្រែង​ទឹកដោះ​​លើ​មុខ។ ការ​រលាក​ក្រហមៗ​​ហើយ​មាន​ខ្ទុះ​ (ពណ៌) សៗ ​នេះ​គឺ​កើត​ឡើង​ដោយ​សារ​ការវិវត្ត ​នៃ​ការ​បញ្ជូន​អ័រម៉ូន​ពី​​ម្ដាយ​ទៅ​រាង​កាយ​ទារក។ តែ​មិន​មាន​អ្វី​ដែល​គួរ​ឱ្យ​បារម្ភ​ទេ ព្រោះ​បញ្ហា​នេះ​នឹង​រលាយ​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង ដោយ​មិន​ចាំបាច់​ប្រើ​ប្រេង ឬ​ក្រែម ដើម្បី​ព្យាបាល​នោះ​ទេ ព្រោះ​វា​អាច​បង្ក​ឱ្យ​មាន​បញ្ហា​លើស​ដើម​ចំពោះ​ស្បែក​ទារក​ទើប​នឹង​កើត។

ស្បែកទារក

៦.ម៉ាស្សា៖ ការ​ម៉ាស្សា​ឲ្យ​កូន​ជា​វិធី​ល្អ​មួយ​បង្កើន​ភាព​ស្និទ្ធស្នាល​រវាង​ម៉ាក់​ប៉ា និង​អា​អូន។ យើង​គួរ​ប្រើ​ប្រេង​ធម្មជាតិ​មក​ម៉ាស្សា​ស្បែក​អា​អូន​ថ្នមៗ ព្រោះ​វា​ជួយ​ផ្ដល់​សំណើម និង​ជួយ​ចិញ្ចឹម​ស្បែក​ទៀត។ ប្រេង​ដែល​ល្អ​ប្រើ​នោះ​គឺ​ប្រេង​ធម្មជាតិ​ដូច ប្រេង​ដូង ជាដើម ហើយ​យើង​មិន​គួរ​ប្រើ​ប្រេង​ដែល​មាន​ផ្ទុក​សារធាតុ​គីមី​ឡើយ ព្រោះ​អាច​ប្រតិកម្ម​ជាមួយ​ស្បែក​កូន។

៧.ដាក់​ឲ្យត្រូវ​ពន្លឺ​ព្រះ​អាទិត្យ៖ ដ្បិត​ដាក់​កូន​ឲ្យ​ត្រូវ​ពន្លឺ​ថ្ងៃ​ខ្លះ អាច​ទទួល​បាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព ប៉ុន្តែ​ស្បែក​ក្មេង​មិន​ត្រូវ​នៅ​ចំ​ពន្លឺ​ថ្ងៃ​ខ្លាំង ឬ​យូរ​ពេក​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​កូន​រលាក​ស្បែក​បាន។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://parenting.firstcry.com/articles/baby-skin-care-east-tips-for-keeping-your-babys-skin-healthy/

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 05/11/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x