backup og meta

បើ​កូន​មាន​ជំងឺ​សើ​ស្បែក Psoriasis ​ប្រញាប់​ព្យាបាល​ភ្លាម

ក្មេង​តូច​ ប្រព័ន្ធ​ការពារ​នៅ​ខ្សោយ អាច​ឈឺ​ច្រើន​បន្តិច ម៉ាក់ប៉ា​ត្រូវ​យក​ចិត្ត​ទុកដាក់​បំផុត។ “Hello គ្រូពេទ្យ’ នឹងប្រាប់​ពីជំងឺ​ស្បែក​ម្យ៉ាង​លើ​ក្មេងៗ ហៅថា Psoriasis ព្រម​ទាំងវិធី​ការពារ និងព្យាបាល​ឲ្យ​ប៉ា​ម៉ាក់​បាន​ដឹង។

១- ទំនាក់​ទំនង​រវាង​ក្មេង និង​​ជំងឺស្បែក Psoriasis

ជំងឺ Psoriasis ជា​ស្ថាន​ភាព​សុខភាព​មួយ​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ក្មេង​ឲ្យ​សញ្ញា​ពី​ការ​លូតលាស់​ខ្លាំង​របស់​កោសិកា​ស្បែក។ ជំងឺ Psoriasis ប៉ះពាល់​ទៅ​ដល់​ស្បែក ស្បែក​ក្បាល និង​ក្រចក។ ក្មេង​មាន​​ជំងឺ​នេះ ជាទូទៅ​មាន​ចេញ​ស្រកា​ក្រហមក្រាស់ ឬ​ដំបៅ នៅ​លើ​មុខ គូទ ​និង​ស្បែក​ក្បាល។

ជំងឺ Psoriasis អាច​មាន​ច្រើន​ប្រភេទ ​និង​ទម្រង់​តំណក់​ទឹក ​គេ​ហៅ​ថា​ទម្រង់ ​តំណក់​ភ្លៀង ដែល​ភាគ​​ច្រើន​កើត​នៅ​អំឡុង​វ័យ​កុមារភាព​។ ទម្រង់​តំណក់​ទឹក អាច​ធ្វើ​ឲ្យ​ក្មេង​ចេញចំណុចក្រហមតូចដូច​ស្រកានៅ​លើ​ស្បែក​ រាង​កាយ​ និង​​មាន​ទំ​ហំ​ធំ។ ការ​បង្ក​រោគ​នៅ​បំពង់​ក ជា​ដំណាក់​កាល​ដំបូង​ដែល​នាំ​ឲ្យ​កើត​ជំងឺសើ​ស្បែក​ប្រភេទ​នេះ ខណៈកត្តា​ហ្សែន​ពី​កំណើតក៏​អាច​ជា​មូល​ហេតុ​ដូច​គ្នា។

២- ជំងឺ​ Psoriasis គ្រោះ​ថ្នាក់​កម្រិត​ណា?

ជំងឺ​ Psoriasis ត្រូវ​ការ​ការ​ព្យាបាល​ភ្លាមៗ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដោយ​សារ​វា​ធ្វើ​រាង​កាយ​នៅ​មិន​ស្រួល ដូច​ជា ​រមាស់ និង​បញ្ហា​ផ្លូវ​ចិត្ត​ដូច​ជា បារម្ភ​ ឬខ្វល់​ច្រើន។

កាន់​តែ​អាក្រក់​ទៀត​នោះ Psoriasis អាច​បង្ក​ឲ្យ​មាន​ផល​អវិជ្ជមាន​ទៅ​លើ​​បេះ​ដូងក្មេង។ ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា ជំងឺ Psoriasis អាច​បង្កើន​ឱកាស​វិវត្តជា​ជំងឺ​បេះដូង​ ដោយ​ទាក់​ទង​ជាមួយ​​សម្ពាធ​ឈាម ជាតិ​ខ្លាញ់​ក្នុង​ឈាម និង​កម្រិត​​អាំងស៊ុយលីន។ ពេល​បញ្ហា​ទាំង​អស់​នោះ​កើត​ឡើង​ព្រម​គ្នា ក្មេង​នឹង​មាន​បញ្ហា​អាក្រក់​មួយ​​ហៅ​ថា បណ្ដុំ​រោគ​សញ្ញា​មេតាបូលីស (Metabolic syndrome)។ ​បន្ថែម​ពី​លើ​នេះ ក្មេង​មាន​ជំងឺ ច្រើន​តែ​ធាត់​លើស​ទម្ងន់។

បើ​យោង​តាមវេជ្ជបណ្ឌិត Joan E. Tamburro នៅ​គ្លីនិក Cleveland សហរដ្ឋ​អាមេរិក ជំងឺ Psoriasis ជា​ជំងឺ​ប៉ះ​ពាល់​ដល់​សុខភាព​រាង​កាយ​ទាំង​មូល។

អត្ថបទពាក់ព័ន្ធ៖

៣- ត្រូវ​ព្យាបាល​ជំងឺ​ស្បែក Psoriasis ដោយ​វិធី​ណា?

មិន​ទាន់​មាន​ការ​ព្យាបាល​ជំងឺ​នេះ​ឲ្យជា​សះ​ស្បើយ​នៅ​ឡើយ​ទេ។ គ្រូពេទ្យ​ទាំង​អស់​អាច​ជួយ​ក្មេង​​បាន ​អាស្រ័យ​លើ​រោគ​សញ្ញា​ប៉ុណ្ណោះ ដើម្បី​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ប្រសើរ។ ថ្នាំ​ពេទ្យ​ និង​កម្រិត​ថ្នាំ​ត្រូវ​ប្រើ ​គឺ​ខុស​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់។ មាន​វិធី​​ព្យាបាល​ជា​ច្រើន​ ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​នេះ​សម្រាប់ក្មេងៗ ដោយ​វិធី​ព្យាបាល​​ទី១ គឺប្រើ​ថ្នាំ​លាប​លើ​ស្បែក ដូច​ជា ​ប្រេង ឬ​ក្រែម។ អ្នក​ជំនាញ​និយាយ​ថា​ ព្យាបាល​បែប​​នេះ​ គឺ​រង​ផល​រំខាន​ពីថ្នាំ​តិច​បំផុត។

វិធី​​ព្យាបាល​មួយ​បែប​ទៀត​ គឺ​​ព្យាបាល​ដោយពន្លឺ (Phototherapy) និង​ថ្នាំ​ពេទ្យ។ មុន​នឹង​សម្រេច​ជ្រើស​​យក​វិធី​​ព្យាបាល​ដោយ​ប្រភេទ​ណា​មួយ ប៉ាម៉ាក់គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​មុន ​ដើម្បី​ដឹង​ថា​អាច​មាន​ប្រសិទ្ធភាព​រយៈពេល​វែង​ចំពោះ​សុខភាព​ក្មេង ឬយ៉ាង​ណា។

៤- ប៉ាម៉ាក់គួរធ្វើ​អី​ខ្លះ​អំឡុង​ពេល​ព្យាបាល?

៥- អាច​​គាំទ្រ​កូន​ដោយ​វិធី​ណា​អំឡុង​ពេល​ព្យាបាល?

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

When Your Child Has Psoriasis http://www.webmd.com/skin-problems-and-treatments/psoriasis/features/child-psoriasis#1 Accessed June , 2017

កំណែ​ប្រែបច្ចុប្បន្ន

09/11/2021

អត្ថបទ​ដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ នាង សុខុមដាលីញ៉ា


អត្ថបទពាក់ព័ន្ធ


ផ្ទៀងផ្ទាត់ដោយ Editor HK និពន្ធដោយ គឹម កាណែល បានធ្វើបច្ចុប្បន្នភាព 09/11/2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម