ក្មេងតូច ប្រព័ន្ធការពារនៅខ្សោយ អាចឈឺច្រើនបន្តិច ម៉ាក់ប៉ាត្រូវយកចិត្តទុកដាក់បំផុត។ “Hello គ្រូពេទ្យ’ នឹងប្រាប់ពីជំងឺស្បែកម្យ៉ាងលើក្មេងៗ ហៅថា Psoriasis ព្រមទាំងវិធីការពារ និងព្យាបាលឲ្យប៉ាម៉ាក់បានដឹង។
ក្មេងតូច ប្រព័ន្ធការពារនៅខ្សោយ អាចឈឺច្រើនបន្តិច ម៉ាក់ប៉ាត្រូវយកចិត្តទុកដាក់បំផុត។ “Hello គ្រូពេទ្យ’ នឹងប្រាប់ពីជំងឺស្បែកម្យ៉ាងលើក្មេងៗ ហៅថា Psoriasis ព្រមទាំងវិធីការពារ និងព្យាបាលឲ្យប៉ាម៉ាក់បានដឹង។

ជំងឺ Psoriasis ជាស្ថានភាពសុខភាពមួយដែលប្រព័ន្ធភាពស៊ាំរបស់ក្មេងឲ្យសញ្ញាពីការលូតលាស់ខ្លាំងរបស់កោសិកាស្បែក។ ជំងឺ Psoriasis ប៉ះពាល់ទៅដល់ស្បែក ស្បែកក្បាល និងក្រចក។ ក្មេងមានជំងឺនេះ ជាទូទៅមានចេញស្រកាក្រហមក្រាស់ ឬដំបៅ នៅលើមុខ គូទ និងស្បែកក្បាល។
ជំងឺ Psoriasis អាចមានច្រើនប្រភេទ និងទម្រង់តំណក់ទឹក គេហៅថាទម្រង់ តំណក់ភ្លៀង ដែលភាគច្រើនកើតនៅអំឡុងវ័យកុមារភាព។ ទម្រង់តំណក់ទឹក អាចធ្វើឲ្យក្មេងចេញចំណុចក្រហមតូចដូចស្រកានៅលើស្បែក រាងកាយ និងមានទំហំធំ។ ការបង្ករោគនៅបំពង់ក ជាដំណាក់កាលដំបូងដែលនាំឲ្យកើតជំងឺសើស្បែកប្រភេទនេះ ខណៈកត្តាហ្សែនពីកំណើតក៏អាចជាមូលហេតុដូចគ្នា។

ជំងឺ Psoriasis ត្រូវការការព្យាបាលភ្លាមៗតាមដែលអាចធ្វើទៅបាន ដោយសារវាធ្វើរាងកាយនៅមិនស្រួល ដូចជា រមាស់ និងបញ្ហាផ្លូវចិត្តដូចជា បារម្ភ ឬខ្វល់ច្រើន។
កាន់តែអាក្រក់ទៀតនោះ Psoriasis អាចបង្កឲ្យមានផលអវិជ្ជមានទៅលើបេះដូងក្មេង។ ការស្រាវជ្រាវបង្ហាញថា ជំងឺ Psoriasis អាចបង្កើនឱកាសវិវត្តជាជំងឺបេះដូង ដោយទាក់ទងជាមួយសម្ពាធឈាម ជាតិខ្លាញ់ក្នុងឈាម និងកម្រិតអាំងស៊ុយលីន។ ពេលបញ្ហាទាំងអស់នោះកើតឡើងព្រមគ្នា ក្មេងនឹងមានបញ្ហាអាក្រក់មួយហៅថា បណ្ដុំរោគសញ្ញាមេតាបូលីស (Metabolic syndrome)។ បន្ថែមពីលើនេះ ក្មេងមានជំងឺ ច្រើនតែធាត់លើសទម្ងន់។
បើយោងតាមវេជ្ជបណ្ឌិត Joan E. Tamburro នៅគ្លីនិក Cleveland សហរដ្ឋអាមេរិក ជំងឺ Psoriasis ជាជំងឺប៉ះពាល់ដល់សុខភាពរាងកាយទាំងមូល។
អត្ថបទពាក់ព័ន្ធ៖

មិនទាន់មានការព្យាបាលជំងឺនេះឲ្យជាសះស្បើយនៅឡើយទេ។ គ្រូពេទ្យទាំងអស់អាចជួយក្មេងបាន អាស្រ័យលើរោគសញ្ញាប៉ុណ្ណោះ ដើម្បីឲ្យពួកគេមានអារម្មណ៍ប្រសើរ។ ថ្នាំពេទ្យ និងកម្រិតថ្នាំត្រូវប្រើ គឺខុសគ្នាពីម្នាក់ទៅម្នាក់។ មានវិធីព្យាបាលជាច្រើន ប្រើដើម្បីព្យាបាលជំងឺនេះសម្រាប់ក្មេងៗ ដោយវិធីព្យាបាលទី១ គឺប្រើថ្នាំលាបលើស្បែក ដូចជា ប្រេង ឬក្រែម។ អ្នកជំនាញនិយាយថា ព្យាបាលបែបនេះ គឺរងផលរំខានពីថ្នាំតិចបំផុត។
វិធីព្យាបាលមួយបែបទៀត គឺព្យាបាលដោយពន្លឺ (Phototherapy) និងថ្នាំពេទ្យ។ មុននឹងសម្រេចជ្រើសយកវិធីព្យាបាលដោយប្រភេទណាមួយ ប៉ាម៉ាក់គួរពិគ្រោះជាមួយគ្រូពេទ្យជាមុន ដើម្បីដឹងថាអាចមានប្រសិទ្ធភាពរយៈពេលវែងចំពោះសុខភាពក្មេង ឬយ៉ាងណា។
– ត្រូវស្វែងរកគ្រូពេទ្យសើស្បែកដែលមានបទពិសោធព្យាបាលក្មេងមានជំងឺនេះ
– ត្រូវឲ្យកូនយល់ពីសារៈសំខាន់ ធ្វើតាមផែនការព្យាបាល និងត្រូវប្រាប់កូនឲ្យអត់ធ្មត់ ដោយសារការព្យាបាលនីមួយៗ ត្រូវការពេលដើម្បីឲ្យមានប្រសិទ្ធភាព។
– ត្រូវជ្រើសរើសការព្យាបាលដែលសមស្របចំពោះអាយុកូន
– ត្រូវប្រាប់កូនឲ្យបិទកន្លែងមានបញ្ហាឲ្យបានត្រឹមត្រូវ។ ទោះយ៉ាងនេះក្ដី ត្រូវចេះប្រើពាក្យនិយាយទៅកូនដោយប្រុងប្រយ័ត្ន ដើម្បីកុំឲ្យក្មេងបាក់ទឹកចិត្ត គិតថាជំងឺខ្លួន ជាជំងឺគួរឲ្យខ្ពើមរអើម ទាមទារឲ្យត្រូវគ្របបិទបាំងរហូតនោះឡើយ។
– មិនត្រូវផ្ដោតខ្លាំងពេកទៅលើជំងឺទេ។
– លើកទឹកចិត្តក្មេងឲ្យប្រាប់ពីអារម្មណ៍ក្នុងចិត្តនៅពេលដែលរោគសញ្ញាកើតឡើង ព្រោះអាចជួយយើងដឹងថាជំងឺកូនប៉ះពាល់ផ្លូវចិត្តគេកម្រិតណា។
– លើកទឹកចិត្តឲ្យក្មេងខំយកឈ្នះជំងឺ។
– បង្រៀនកូនពីជំងឺនេះពីក្មេងឲ្យហើយ ប្រាប់កូនឲ្យក្លាហាន ហ៊ានប្រាប់មិត្តគេដឹងពីជំងឺ បើសិនចាំបាច់។ ពេលមិត្តភក្តិនៅសាលា ដឹងពីស្ថានភាពជំងឺកូនយើងច្បាស់ កូនយើងក៏ចៀសផុតពីការមើលងាយ និងចំអន់ពីមិត្តភក្តិដូចគ្នា។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
When Your Child Has Psoriasis http://www.webmd.com/skin-problems-and-treatments/psoriasis/features/child-psoriasis#1 Accessed June , 2017
កំណែប្រែបច្ចុប្បន្ន
09/11/2021
អត្ថបទដោយ គឹម កាណែល
បច្ចុប្បន្នភាពដោយ៖ នាង សុខុមដាលីញ៉ា