home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

វ៉ាក់សាំងថ្នាក់ជាតិ ៧ លើក អាអូនទើបកើត ដល់អាយុ ១ឆ្នាំកន្លះត្រូវចាក់

វ៉ាក់សាំងថ្នាក់ជាតិ ៧ លើក អាអូនទើបកើត ដល់អាយុ ១ឆ្នាំកន្លះត្រូវចាក់

ជា​ទូទៅ ក្រោយពីកើតភ្លាម ក្រសួង​សុខាភិបាល​តម្រូវ​ឲ្យ​ទារកគ្រប់​រូប​ទទួល​បាន​វ៉ាក់សាំង​ផ្សេងៗ ដើម្បី​ការពារ​សុខភាព និង​ជួយ​ឲ្យ​អា​អូន​លូតលាស់បានល្អ បង្ការ​ការ​កើត​ជំងឺ​ផ្សេងៗ។ តើ​ម៉ាក់​ប៉ា​មាន​ធ្លាប់​ឆ្ងល់​ទេ​ថា ក្រោយ​កើត​ចេញ​មក​ហើយ នៅ​អា​យុ​ប៉ុណ្ណេះ អា​អូន​ត្រូវ​ចាក់​វ៉ាក់សាំង​ថ្នាក់​ជាតិ​អ្វី​ខ្លះ?

ទាក់​ទង​នឹងការ​ចាក់​វ៉ាក់សាំង​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​សម្រាល​ចេញ​មក​ហើយ​នោះ ទារក​ទាំង​អស់​ត្រូវ​ទទួល​បាន​វ៉ាក់សាំង​ថ្នាក់​ជាតិ​ ៧​លើក ដែល​គិត​ចាប់​តាំង​ពី​អា​អូន​ទើប​នឹង​កើត រហូត​ដល់​អាយុ​១​ឆ្នាំ​កន្លះ ដែល​វ៉ាក់សាំង​ទាំង​នោះ​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​ដូច​ជា៖

  • លើក​ទី១៖ ទើប​កើត​មុន ២៤ម៉ោង ចាក់​វ៉ាក់សាំង​ការពារ ជំងឺ​រលាក​ថ្លើម​ប្រភេទB និង​ជំងឺ​របេង
  • លើក​ទី២ ៣ និង​ទី៤ ៖ អាយុ ១ខែ​កន្លះ-៣ខែ​កន្លះ ចាក់​វ៉ាក់សាំង​ការពារ ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង រលាក​ថ្លើម​ប្រភេទB ក្អក​មាន់ ខាន់​ស្លាក់ តេតាណូស រលាក​សួត និង​រលាក​ស្រោម​ខួរក្បាល
  • លើក​ទី៥៖ អាយុ ៦​ខែ អា​អូន​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ ជំងឺ​កញ្ជ្រឹល និង​ជំងឺ​ស្អូច
  • លើក​ទី​៦ និង​ទី​៧៖ អាយុ ៩​ខែ ដល់​១៨​ខែ ឬ​១ឆ្នាំ​កន្លះ ចាក់​វ៉ាក់សាំង​ការពារ ជំងឺ​កញ្ជ្រឹល ស្អូច និង​រលាក​ខួរក្បាល។

វេជ្ជបណ្ឌិត​ឯក​ទេស​ជំងឺ​កុមារ​រូប​នេះ​បាន​ណែនាំ​ម៉ាក់​ប៉ា​គ្រប់​រូប​ឲ្យ​ពិនិត្យ​មើល​ពេល​វេលា និង​ប្រភេទ​វ៉ាក់សាំង​ទៅ​តាម​កម្មវិធី​ជាតិ​ដែល​ត្រូវ​ចាក់​ឲ្យ​កូន​ឲ្យ​បាន​ច្បាស់​លាស់។ ក្រៅ​ពី​វ៉ាក់សាំង​ថ្នាក់​ជាតិ​រៀប​រាប់​ខាង​លើ ម៉ាក់​ប៉ា​ក៏​អាច​បន្ថែម​វ៉ាក់សាំង​ក្រៅ​កម្មវិធី​ជាតិ​ឲ្យ​កូន​បាន​ដែរ ដោយ​ត្រូវ​មាន​ការ​ពិគ្រោះ និង​ណែនាំ​ពី​គ្រូពេទ្យ​ជំនាញ​ត្រឹម​ត្រូវ។

បន្ថែម​ពី​លើ​នេះ លោក​ស្រី​វេជ្ជបណ្ឌិតបញ្ជាក់​ថា ក្រោយ​ចាក់​វ៉ាក់សាំង​រួច អា​អូន​អាច​នឹង​ចេញ​សញ្ញា​ប្លែក​មួយ​ចំនួន​ដែល​ម៉ាក់​ប៉ា​មិន​ចាំ​បាច់​បារម្ភ​ពេក​ទេ​ដូច​ជា ក្ដៅខ្លួន (ជា​សញ្ញា​នៃ​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ទៅ​នឹង​វ៉ាក់សាំង) ឈឺ​នៅ​កន្លែង​ចាក់ និង​អា​អូន​អាច​មិន​ស្រួល​ខ្លួន​។ល។ ​​

វ៉ាក់សាំង

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 16/12/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x