អ្វីទៅជាជំងឺកង្វះអ័រម៉ូនទីរ៉ូអ៊ីត?
លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺទូទៅ បានបកស្រាយឲ្យដឹងថា ជំងឺកង្វះអ័រម៉ូនទីរ៉ូអ៊ីត (Congenital Hypothyroidism) ជាជំងឺខ្វះអ័រម៉ូនទីរ៉ូអ៊ីតធ្ងន់ធ្ងរមួយដែលកើតទៅលើទារក។ ជំងឺនេះអាចបង្កឡើងដោយសារក្រពេញទីរ៉ូអ៊ីតអាអូនមានបញ្ហា ឬកង្វះជាតិអ៊ីយូតនៅក្នុងខ្លួនម៉ាក់ៗអំឡុងពេលពពោះ។ ក្រពេញទីរ៉ូអ៊ីតរបស់យើងម្នាក់ៗ បញ្ចេញអ័រម៉ូនទីរ៉ូអ៊ីត ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការលូតលាស់របស់មនុស្សយើង។
លោកស្រីបន្តថា ចំពោះទារកដែលមានជំងឺកង្វះអ័រម៉ូនទីរ៉ូអ៊ីត អាអូននឹងចេញរោគសញ្ញាមួយចំនួនដែលប៉ាម៉ាក់គួរចាប់អារម្មណ៍ដូចជា៖
– ទន់ មិនរស់រវើក
– ពោះប៉ោង
– ទល់លាមកជាប្រចាំ (ជុះតិចជាង ២ដង/សប្ដាហ៍)
– មិនព្រមបៅ
– ស្បែកលឿងរយៈពេលយូរ (លើសពី ១៤ថ្ងៃក្រោយកើត)
– ផ្ចិតលៀន