ម៉ាក់ប៉ាឥឡូវចូលចិត្តយកក្បាលដោះជ័រមកឲ្យកូនបៀម ឬលេង ដើម្បីបន្លប់ការយំ គេង និងឃ្លានបានមួយពេលៗ។ តែយើងក៏តែងឃើញមានព័ត៌មានមួយចំនួនទាក់ទងនឹងការបៀមក្បាលដោះជ័ររបស់ក្មេងតូចដែរថា ឧបករណ៍បែបនេះអាចបណ្ដាលឲ្យខូចធ្មេញកូនពេលធំឡើង។
ចំពោះបញ្ហានេះលោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានឲ្យដឹងថា លោកមិនគាំទ្រ ឬបដិសេធឡើយ ដោយលើកឡើងថា៖ “ជាធម្មតា របស់ដែលផលិតពីប្លាស្ទិក វាមានជាតិអុកស៊ីដង់ចូលទៅក្នុងខ្លួនក្មេងដែរ ព្រោះត្រូវក្ដៅផង ត្រូវភាពត្រជាក់ផង។ មួយវិញទៀត របស់ដែលក្មេងបៀមនោះស្អាតអត់ ហើយបើមិនស្អាតផង កូនបៀមជាប់រហូតអ៊ីចឹងវាប្រាកដជាមិនល្អហើយ”។