backup og meta

កាយវិការ​៤ប្រភេទ ម៉ាក់​ប៉ា​គួរតែ​ប្រុងប្រយ័ត្ន​ចំពោះ​កូន​តូច

កាយវិការ​៤ប្រភេទ ម៉ាក់​ប៉ា​គួរតែ​ប្រុងប្រយ័ត្ន​ចំពោះ​កូន​តូច

អ្នក​មាន​កូន​តូច​គួរតែ​មាន​ការ​ថែទាំ​ឲ្យ​បាន​ល្អ ហើយ​កាយវិការ​ប្រឡែង​លេង​ក៏​គួរតែ​មាន​កម្រិត និង​ប្រយ័ត្ន​ប្រយែង​ដែរ។ បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា កាយវិការ ៤ យ៉ាង​នេះ​ប្រយ័ត្នចំពោះកូន​តូច ព្រោះអាច​គ្រោះថ្នាក់​ដល់​កូន​។

១- អង្រួន​កូន

ការ​អង្រួន​កូន​ លើក​បោះ ឬ​សំយ៉ុង​ក្បាល​កូនចុះ​ក្រោម​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់ ព្រោះ​អាច​បណ្ដាល​ឲ្យ​ក្រឡក ឬប៉ះអង្គិច​​ខួរក្បាល ឈាម​ហូរ​ចូល​ខួរក្បាល វិល​មុខ ​រហូត​ដល់​ដាច់​សរសៃ​ឈាម​ក៏​មាន ប្រសិនបើ​នៅ​តែ​បន្ត និង​ធ្វើ​ខ្លាំង​ទៅ​ៗ។ ម៉ាក់​ប៉ា​ភាគច្រើន​ធ្វើ​បែប​នេះ ដើម្បី​ប្រឡែង​លេង​ជាមួយ​កូន​ឲ្យ​សើច​សប្បាយ។

២- កុំ​ដាក់​កូន​គេង​ផ្កាប់​មុខ​ពេល​បៅ​រួច

ពេល​ទារក​គេង​ផ្កាប់​មុខ អាច​បណ្ដាល​ឲ្យ​កូន​តឹង​ពោះ ពិបាក​ដក​ដង្ហើម ហើយ​ពេល​ខ្លះ​បើ​បៅ​រួច​នឹង​ធ្វើឲ្យ​ក្អួត​ចេញ​មក​វិញ។ ទោះ​ជា​យ៉ាង​ណា ពេល​គេង​ក៏​ម៉ាក់​ៗ​មិន​ត្រូវ​ដាក់​ផ្កាប់​មុខ​ឡើយ គួរ​ឲ្យ​គេ​គេង​ផ្អៀង​ឆ្វេង​ស្ដាំ។

ថែទាំកូន

៣- លេង​របស់​តូច​ៗ

កុំ​បណ្ដោយ​ឲ្យ​កូន​តូច​យក​របស់​ផ្សេង​ៗ​ដែល​អាច​ដាក់​ចូល​ក្នុង​មាត់​បាន ដូចជា​គម្រប​ដប កូន​ឃ្លី ។ ការ​លេង​បែប​នោះ​ពិតជា​គ្រោះថ្នាក់​ខ្លាំង​ណាស់ អាច​បណ្ដាល​ឲ្យ​ធ្លាក់​ចូល​ក្នុង​បំពង់​ខ្យល់ រហូត​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទៀត​ផង។

៤- កុំ​ឲ្យ​លេង​ជិត​ភ្លើង

ពេល​ដុត​ធូប​ទាន  មិន​គួរ​ឲ្យ​កូន​ទៅ​ជិត​ឡើយ ឬ​ធ្វើ​ឡើង​កុំឲ្យ​កូន​ឃើញ ព្រោះ​ក្មេង​រពិស​ណាស់​ ប្រាកដជាវាទៅ​លេង​រហូត​​បណ្ដាល​ឲ្យ​រលាក។ មិន​តែ​ប៉ុណ្ណោះ​ការ​លេង​ភ្លើង​ទៀន​អាច​បណ្ដាល​ឲ្យ​ដួល​ឆាប​ឆេះ​រលាក ឬ​គ្រោះ​ថ្នាក់​ខ្លាំង​ដល់​អាយុ​ជីវិត​ទៀត​ផង។

អត្ថបទពាក់ព័ន្ធ៖ បន្ថែមពីលើគោលការណ៍ថ្នាក់ជាតិ ម៉ាក់ប៉ាអាចនាំកូនទៅចាក់វ៉ាក់សាំងទាំងនេះ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

01/10/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 01, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម