អ្នកមានកូនតូចគួរតែមានការថែទាំឲ្យបានល្អ ហើយកាយវិការប្រឡែងលេងក៏គួរតែមានកម្រិត និងប្រយ័ត្នប្រយែងដែរ។ បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា កាយវិការ ៤ យ៉ាងនេះប្រយ័ត្នចំពោះកូនតូច ព្រោះអាចគ្រោះថ្នាក់ដល់កូន។
១- អង្រួនកូន
ការអង្រួនកូន លើកបោះ ឬសំយ៉ុងក្បាលកូនចុះក្រោមមានគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះអាចបណ្ដាលឲ្យក្រឡក ឬប៉ះអង្គិចខួរក្បាល ឈាមហូរចូលខួរក្បាល វិលមុខ រហូតដល់ដាច់សរសៃឈាមក៏មាន ប្រសិនបើនៅតែបន្ត និងធ្វើខ្លាំងទៅៗ។ ម៉ាក់ប៉ាភាគច្រើនធ្វើបែបនេះ ដើម្បីប្រឡែងលេងជាមួយកូនឲ្យសើចសប្បាយ។