home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

សុខភាពក្រពះ-ពោះវៀនកូនល្អ នឹងទទួលបានអត្ថប្រយោជន៍ច្រើន

សុខភាពក្រពះ-ពោះវៀនកូនល្អ នឹងទទួលបានអត្ថប្រយោជន៍ច្រើន

សម្រាប់​វ័យ​កុមារ ដើម្បី​លូត​លាស់​បាន​ល្អ គឺ​ត្រូវ​ការ​សរីរាង្គ​ទាំង​អស់​របស់​រាង​កាយ មាន​សុខភាព​ល្អ​ផងដែរ ហើយ​អ្វី​ដែល​សំខាន់​នោះ​គឺ​ក្រពះ-ពោះវៀន ព្រោះ​វា​ជា​ប្រព័ន្ធ​រំលាយ​អាហារ​ដែល​ជា​ផ្នែក​មួយ​ដើម្បី​ផ្គត់​ផ្គង់​ជីវជាតិ​ទៅ​កាន់​រាងកាយ។

កាល​ណា​បើ​ក្រពះ-ពោះ​វៀន​ក្មេង​មាន​សុខភាព​ល្អ គឺ​ធ្វើ​ឲ្យ​ក្មេង​មាន​ការ​លូតលាស់​បាន​ល្អ ទាំង​មាឌ និង​កម្ពស់​គឺ​បាន​ប្រក្រតី​ធម្មតា​ទាំង​អស់” ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេស​រោគ​កុមារ​ពី​ប្រទេស​កូរ៉េ និង​បារាំង។

លើស​ពី​នេះ ប្រសិន​បើ​ក្រពះ-​ពោះវៀន​ក្មេង​ល្អ ធ្វើ​ឲ្យ​ការ​ស្រូប​យក​ពពួក​សារធាតុ​មួយ​ចំនួន​ដែល​គេ​និយម​ហៅ​ថា micro-nutrient ដែល​មាន​តួនាទី​ជួយ​ដល់​ការ​អភិវឌ្ឍន៍​ខួរក្បាល​របស់​ក្មេង​បាន​ល្អ ជាហេតុ​បណ្ដាល​ឲ្យ​លូតលាស់​ខួរក្បាល​របស់​ក្មេង​បាន​ប្រក្រតី​ដែរ។

អនុប្រធាន​មន្ទីរ​សម្រាក​ព្យាបាល Maxi Care រូប​នេះបាន​បញ្ជាក់​ថា បើ​ម៉ាក់​ប៉ា​ចង់​ឲ្យ​សុខភាពក្រពះ-ពោះ​វៀន​កូន​បាន​ល្អ​គឺ​ត្រូវ​ការ​ផ្ដល់​អាហារ​ដែល​មាន​ជីវជាតិ​ត្រឹម​ត្រូវ​ដល់​កូន​ក្នុង​នោះ​មាន​ដូច​ជា៖

– បន្លែ​បៃតង ក្រហម ផ្លែ​ឈើ​ល្អៗ
– សាច់ ស៊ុត សាច់​ត្រី​
-អាហារមានជាតិប្រូតេអីន និងកាល់ស្យូមខ្ពស់អ៊ីនឹង​នៅ​ក្នុង​អាហារ​ពេល​របស់​កូន។

ចំណែក​អាហារ​បំប៉ន​បែប​សម្រន់​នោះ​មាន​ យាអ៊ួរ នំ​សម្រាប់​កូន​ក្មេង ទឹក​ដោះ​គោ​ស្រស់ ជាដើម​ដែល​ម៉ាក់​ប៉ា​គួរ​បំប៉ន​បន្ថែម​ឲ្យ​កូន​ដើម្បី​ជួយ​បំពេញ​ជីវជាតិ​ដល់​រាង​កាយ​របស់​កូន​ឲ្យ​លូត​លាស់​បាន​ល្អ ហើយ​ម៉ាក់ប៉ាគួរចៀសវាងដែលមាន ជាតិប្រៃ ផ្អែម និងខ្លាញ់ច្រើន

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 02/07/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត