ក្មេងកើតព្រូនមានសញ្ញាអីខ្លះ? ប៉ុន្មានខែទើបឲ្យក្មេងលេបថ្នាំទម្លាក់សត្វល្អិតម្តង?

    ក្មេងកើតព្រូនមានសញ្ញាអីខ្លះ? ប៉ុន្មានខែទើបឲ្យក្មេងលេបថ្នាំទម្លាក់សត្វល្អិតម្តង?

    ការ​រស់នៅ​គ្មាន​អនាម័យ ការ​ញុំា​អាហារ​មិនស្អាត ឬ​ឆ្អិន​ល្អ ការ​ប៉ះពាល់​របស់​មិន​ស្អាត និង​លេង​ផ្ទាល់​​ដី ជា​មូលហេតុ​ធ្វើ​ឲ្យ​ក្មេង​កើត​សត្វ​ល្អិត មានព្រូន តេនញ៉ា អៀន ជាដើម។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ។

    រោគ​សញ្ញា​ក្មេង​កើត​សត្វ​ល្អិត

    – ស្គម​
    – ស្លេក​ស្លាំង
    – ឧស្សាហ៍​ឈឺពោះ
    – រាករូស
    – ចង្អោរ ក្អួត
    – ក្អក
    – ប៉ោង ឬ​ហើមពោះ
    – មិន​ឃ្លាន​អាហារ
    – ស្រក​ទម្ងន់
    – ញ៉ាំ​ច្រើន​យ៉ាង​ណា​ក៏​មិន​ធាត់។

    តើ​ត្រូវ​ផ្តល់​ថ្នាំ​ទម្លាប់​សត្វ​ល្អិត​ឲ្យ​ក្មេង​នៅ​ពេល​ណា?

    បើ​តាម​លោក​វេជ្ជបណ្ឌិត កូន​ក្មេង​ដែល​មាន​អាយុ​ចាប់​ពី ១ ឆ្នាំ​ឡើង​ទៅ ម៉ាក់ប៉ា​អាច​ឲ្យ​លេប​ថ្នាំ​ទម្លាក់​សត្វ​ល្អិត​បាន​ហើយ ដែល​ទូទៅ​ក្មេង​តម្រូវ​ឲ្យ​លេប​ថ្នាំ​សម្លាប់​សត្វ​ល្អិត ឬ​ព្រូន រៀង​រាល់ ៦ ខែ/ម្តង នោះ​ទើប​រាងកាយ​លូត​លាស់​បាន​ល្អ មិន​ស្គមស្គាំង។

    ថ្នាំសម្លាប់សត្វល្អិត

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 16/12/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត