ការចិញ្ចឹមបីបាច់កូនឲ្យលូតលាស់បានល្អមិនមែនជារឿងងាយនោះទេ បែបនេះហើយទើបម៉ាក់ប៉ាមួយចំនួនបង្ហាញនូវក្តីកង្វល់ថា កូនអាយុ ១៣ ១៤ ១៥ ឆ្នាំដូចក្មេងដទៃដែរ តែកម្លាំង បញ្ញាអី ម៉េចក៏មិនអាចប្រឡងប្រជែងជាមួយក្មេងខ្លះបានអ៊ីចឹង។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ការចិញ្ចឹមបីបាច់កូនឲ្យលូតលាស់បានល្អមិនមែនជារឿងងាយនោះទេ បែបនេះហើយទើបម៉ាក់ប៉ាមួយចំនួនបង្ហាញនូវក្តីកង្វល់ថា កូនអាយុ ១៣ ១៤ ១៥ ឆ្នាំដូចក្មេងដទៃដែរ តែកម្លាំង បញ្ញាអី ម៉េចក៏មិនអាចប្រឡងប្រជែងជាមួយក្មេងខ្លះបានអ៊ីចឹង។
កង្វល់ខាងលើនេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបកស្រាយថា ការចិញ្ចឹមកូនឲ្យលូតលាស់បានល្អទាំងបញ្ញាស្មារតី និងផ្នែករូបរាងកាយ គឺអាស្រ័យលើភាពប៉ិនប្រសប់របស់ឪពុកម្តាយ រួមទាំងសុខភាពកូនផងដែរ។ ក្នុងនោះលោកវេជ្ជបណ្ឌិតថា យើងត្រូវរកមូលហេតុឲ្យឃើញតើកូនយើងក្នុងវ័យកំពុងតែលូតលាស់ខ្លាំងនេះ បែរជាថមថយទាំងបញ្ញា និងកម្លាំង ដោយសារមូលហេតុអី?
ចំពោះមូលហេតុវិញ លោកវេជ្ជបណ្ឌិតរៀបរាប់ថាមានកត្តាច្រើនដែលយើងជាឪពុកម្តាយត្រូវពិនិត្យមើល ក្នុងនោះមានដូចជាស្ថានភាពសុខភាពកូន ចំណីអាហារ ការគេង និងការធ្វើលំហាត់ប្រាណជាដើម។ “ទី១ គឺជំងឺ ម៉ាក់ប៉ាត្រូវមើល តើកូនយើងមានជំងឺអីទេ? ឬក៏ឧស្សាហ៍ឈឺអត់? ទី២ គឺរបបអាហារ តើកូនវ័យហ្នឹងញ៉ាំអីខ្លះ? ញ៉ាំគ្រប់គ្រាន់ទេ? ឬក៏ញ៉ាំតែសាច់ ញ៉ាំតែ Fast Food ឯបន្លែ ផ្លែឈើវិញអត់ដែលញ៉ាំសោះ ទី៣ គឺការគេងគ្រប់គ្រាន់ បើគេងមិនគ្រប់ យប់ឡើងវក់តែហ្គេម និងទូរស័ព្ទ នេះជាបញ្ហា ទី៤ គឺការហាត់ប្រាណ បើកូនវ័យជាង១០ឆ្នាំហើយ ញ៉ាំក៏ច្រើន គេងក៏ច្រើន តែអត់ហាត់ប្រាណសោះ ច្បាស់ជាមិនល្អទេ”។ លោកវេជ្ជបណ្ឌិត រៀបរាប់។
ទោះបីជាយ៉ាងនេះក៏ដោយ លោកវេជ្ជបណ្ឌិតថា យើងមិនអាចកំណត់ថា ក្មេងអាយុ ១០ឆ្នាំ ឬ ១៥ ឆ្នាំ ដូចគ្នា ដាច់ខាតត្រូវតែកម្ពស់ស្មើគ្នា គីឡូស្មើគ្នា បញ្ញាស្មើគ្នានោះទេ ព្រោះការលូតលាស់របស់ក្មេងម្នាក់ៗមិនដូចគ្នានោះទេ ក្មេងខ្លះលូតលាស់លឿន ឯខ្លះទៀតក៏យឺត តែបើយឺតខ្លាំងពេកនោះទើបជាបញ្ហាចោទ ដែលត្រូវរកដំណោះស្រាយភ្លាមៗ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ