អត្ថបទពាក់ព័ន្ធ៖
២. ផ្តល់ផលវិជ្ជមានដល់ខួរក្បាល
កូនតូចៗអាចនឹងព្យាយាមច្រៀងតាមនូវអ្វីដែលប៉ាម៉ាក់ច្រៀងបំពេពួកគេ ហើយការច្រៀងអាចជួយកូនតូចឲ្យរៀនពាក្យ ភាសា និងទំនាក់ទំនង។ តាមរយៈការច្រៀងបំពេរបស់ប៉ាម៉ាក់ ការយល់ដឹងទៅលើភាសារបស់កូនក៏ចាប់ផ្ដើមដែរ។ ក្រៅពីនេះការច្រៀងបំពេកូនក៏ជួយដល់ការបង្កើតការចង់ចាំ និងការផ្ចង់អារម្មណ៍របស់កូនដែរ។
៣. បង្កើតចំណងរវាងប៉ាម៉ាក់ និងអូនៗ
អ័រម៉ូនជួយឲ្យសប្បាយចិត្តដូចជាអ័រម៉ូន oxytocin និងendorphinត្រូវបញ្ចេញមកពេលច្រៀង ហើយអ័រម៉ូនទាំងនេះក៏បញ្ចេញពេលសម្រាលកូន និងពេលបំបៅដោះកូនដែរ។ ដូចនេះហើយអ័រម៉ូនទាំងនេះជួយបង្កើតភាពជឿទុកចិត្ត សេចក្ដីស្រលាញ់ និងជួយបង្កើតទំនាក់ទំនងរវាងកូន និងប៉ាម៉ាក់។ ការច្រៀងបំពេក៏ជាមធ្យោបាយមួយជួយបង្កើតទំនាក់ទំនងដែរដោយការច្រៀងអាចផ្តល់ផលវិជ្ជមានក៏ខួរក្បាលកូនក្នុងការយល់ចិត្ត និងការបង្កើតទំនាក់ទំនងក្នុងសង្គម។
ការច្រៀងបំពេកូនមិនតម្រូវឲ្យប៉ាម៉ាក់ជាអ្នកពូកែច្រៀង ឬមានសំឡេងពិរោះនោះទេ ទោះបីជាប៉ាម៉ាក់មិនចេះច្រៀង ឬមានសំឡេងមិនពិរោះក៏អាចច្រៀងបំពេកូនបាន ព្រោះកូនតូចគឺចូលចិត្តស្ដាប់សំឡេងរបស់ប៉ាម៉ាក់មិនមែនចម្រៀងទេ។