backup og meta

ប៉ាម៉ាក់នាំកូនៗអាន ជួយអភិវឌ្ឍខួរក្បាលច្រើនណាស់ ពិសេសកូន​ៗអាយុក្បែរ៥ឆ្នាំ

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ Jan 21, 2020

    ប៉ាម៉ាក់នាំកូនៗអាន ជួយអភិវឌ្ឍខួរក្បាលច្រើនណាស់ ពិសេសកូន​ៗអាយុក្បែរ៥ឆ្នាំ

    ប៉ា​ៗ​​ម៉ាក់​ៗ​ ដែល​មាន​ទម្លាប់​នាំ​កូនៗ​អាន​សៀវភៅ​ នៅ​ដំណាក់​កាល​លូត​លាស់​របស់​កុមារ ពិសេស​នៅ​វ័យ​២​ឆ្នាំ​​​​​ទៅ​​អាយុ​៥​ឆ្នាំ ជួយ​ធ្វើ​ឱ្យ​ខួរ​ក្បាល​កុមារ​​អភិវឌ្ឍ​​​បាន​យ៉ាង​​ល្អ​ ដែល​ជា​សញ្ញា​​វិជ្ជមាន សម្រាប់​ការ​​សិក្សា​ ការងារ និង​ជីវិត​រស់​នៅ​ របស់​កូន​នៅ​ពេល​ធំ​ឡើង។

    ការ​សិក្សា​មួយ​ធ្វើ​ឡើង​នៅ​សហរដ្ឋអាមេរិក ដោយ​មន្ទីរពេទ្យ​ Cincinnati Children ក្នុង​រដ្ឋ​​ Ohio បាន​ថត​ស្កេន​​ពិនិត្យ​ខួរ​ក្បាល​កុមារ​២​ក្រុម​ ដែល​១​ក្រុម​​មាន​ទម្លាប់​អាន​ជា​មួយ​គ្រួសារ និង​១​​ក្រុម​ទៀត​​ចំណាយ​​ពេល​ច្រើន​ទៅ​អេក្រង់​ទូរសព្ទ​ ឬ​ Tablet។

    ជា​​លទ្ធ​ផល​ ក្រុម​គ្រូពេទ្យ​ស្រាវជា្រវ​បាន​ឃើញ​​​លើ​ផ្ទាំង​ក្រាហ្វិក​​បច្ចេកវិទ្យា​ MRI ថា ខួរ​ក្បាល​​របស់​ក្រុម​កុមារ​ដែល​មាន​ទម្លាប់​អាន មាន​ការ​អភិវឌ្ឍ​ច្រើន​ ពិសេស​លើ​​​ផ្នែក​​​ខួរ​ក្បាល​នៃ​តំបន់​​​ដែល​មាន​មុខ​ងារ​ផ្នែក​ភាសា និង​ផ្នែក​​​មុខងារ​សម្រាប់​សរសេរ អាន ដែល​ជា​សញ្ញាណ​ល្អ​សម្រាប់​ពេល​ពួក​គេ​ត្រៀម​មុន​ពេល​​ចូល​រៀន​។

    អត្ថបទពាក់ព័ន្ធ៖ 

  • ការវិវត្តអារម្មណ៍ក្មេងៗ ពេលកើត ដល់១០ឆ្នាំ ម៉ាក់ប៉ាត្រូវយកចិត្តទុកដាក់
  • ៥ ចំណុច​ ម៉ាក់ៗ​គួរ​ធ្វើ​ ​ពេល​កូន​ស្រី​ចាប់​ផ្តើម​មាន​រដូវ
  • ដោយ​ឡែក លទ្ធផល​ស្កេន លើ​ខួរ​ក្បាល​​ក្រុម​កុមារ​ ដែល​ចំណាយ​ពេល​ច្រើន​លើ អេក្រង់​​គ្រឿង​អេឡិចត្រូនិក​បង្ហាញ​ថា ពុំ​មាន​ភាព​ប្រសើរ​ឡើង ឬ​អភិវឌ្ឍ​​ឡើយ នៅ​លើ​តំបន់​ខួរ​ក្បាល​​ដែល​មុខ​ងារ​​ជា​ជំនួយ​ដល់​​ការ​រៀន​សូត្រ។

    លោក​វេជ្ជបណ្ឌិត​ John Hutton អ្នក​​​ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ​បាន​ឱ្យ​ដឹង​ថា នៅ​អាយុ​៥​ឆ្នាំ​ដំបូង​របស់​កុមារ ផ្នែក​ខួរ​ក្បាល​​មាន​ការ​វិវត្តលឿន​បំផុត ដូច​នេះ​ការ​​ជជំរុញ​​ការ​គិត​ពិចារណារ​ តាម​ការ​អាន​ ជា​​ប្រយោជន៍​ធំ​មួយ​ ជួយ​សមត្ថភាព​ពួក​គេ​ នៅ​ពេល​ចូល​សាលា។

    លោក​វេជ្ជបណ្ឌិត​ក៏​បាន​លើក​​ពី ផ្នែក​នៃ​ខួរ​ក្បាល​កុមារ​អំឡុង​ពេល​វិវឌ្ឍ គឺ​មាន​កោសិកា​ពណ៌​ប្រផេះ​ ដែល​​ភ្ញោច​ប្រាប់​ទៅ​រាង​កាយ​ពួក​គេ​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ ដូច​​នេះ​ការ​ជួយ​រៀប​ចំ​ ជំរុញឱ្យ​កុមារ ពិព័ណ៌នា សួរ​ ពិចារណា ជា​ផ្នែក​សំខាន់​មួយ​ជួយ​ឱ្យ​ពួក​គេ​ឆាប់​ចាប់​បាន​នូវ​សមត្ថភាព​ទាំង​នោះ ហើយ​​​ឪពុក​ម្តាយ​គ្រប់​រូប​ អាច​ជួយ​ដល់​​ពួក​គេ​បាន​៕ ​

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ​​​​​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ មាន រតនា · កែ Jan 21, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម