home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ដបទឹកដោះគោ មានដាក់សរសេរ BPA free អាចស្ងោរបានអត់?

ដបទឹកដោះគោ មានដាក់សរសេរ BPA free អាចស្ងោរបានអត់?

សារធាតុ Biphenol-A នៅ​ក្នុង​សម្ភារៈ​ជ័រ ឬ​ប្លាស្ទិក​ដែល​យក​មក​វិច​ខ្ចប់​អាហារ ឬ​ជា​កំប៉ុង​ទឹកដោះ​គោ​កូន ពេល​ញ៉ាំ​ទៅ​បង្ក​គ្រោះ​ថ្នាក់​ចំពោះ​អាហារ​ខ្លាំង​ណាស់ ព្រោះ​ជាតិ​គីមី​ប្រភេទ​នោះ អាច​ជ្រាប​ចូល​ក្នុង​ខ្លួន​បាន។ ដូចនេះ​ហើយ​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា បើ​ចង់​វិច​ខ្ចប់​ចំណី​អាហារ ត្រូវ​រក​ប្រអប់​ដាក់​ធ្វើ​ពី​កែវ ឬ​ដែក។

ប៉ុន្តែ​ប្រសិនបើ​ចង់​យក​សម្ភារៈ​ផលិត​ពី​ជ័រ​មក​ដាក់​ម្ហូប​អាហារ​ក្ដៅ​ៗ​ត្រូវ​សម្គាល់​ពាក្យ Biphenol-A free ឬ BPA free ទើប​ធុន​នឹង​កម្ដៅ ឬ​មិន​សាយ​ភាយ​ពេល​ត្រូវ​កម្ដៅ​។ ទោះ​ជា​អាច​ប្រើ​ត្រូវ​កម្ដៅ​បាន​ក៏​ពិត​មែន តែ​ផលិតផល​អស់​ទាំង​នោះ​ត្រូវ​ពឹង​ទៅ​លើ​ម៉ាក​ផលិតផល​ដែរ ព្រោះ​ម៉ាក​ដែល​មាន​តម្លៃ​ថ្លៃ គុណភាព​ក៏​ល្អ​ទៅ​តាម​នោះ​ដែរ។

លោក​បន្ត​ទៀត​ថា សម្រាប់​ដប​ទឹក​ដោះ​គោ​ទារក​វិញ បើ​ទោះ​ជា​ផលិត​ផល​នោះ​បាន​សរសេរ​លើ​ប្រអប់​ដាក់​ដប​ថា Biphenol-A free ក៏​ពិត​មែន ម៉ាក់​ប៉ា​ក៏​ត្រូវ ផ្លាស់ប្ដូរ​ដប​នៅ​ពេល​ឃើញ​ពេល​មាន​ស្នាម​ប្រេះ ឬ​បែក​នៅ​លើ​ដប ហើយ​ត្រូវ​ពិនិត្យ​ក្បាល​ដោះ​បៅ​រៀងរាល់ ៣ ខែ​ម្ដង​បើ​មាន​ប្រែ​ពណ៌ រហែក ស្នាម​ល្អក់ ស្អិត ត្រូវ​ផ្លាស់ប្ដូរ​វា​ថ្មី។ ចំណែក​តួ​កំប៉ុង​វិញ​អាស្រ័យ​ទៅ​លើ​ផលិតផល ដោយ​ខ្លះ​មាន​ត្រឹម ៣ ខែ ហើយ​ខ្លះ​ទៀត​ដល់​ទៅ ៦ ខែ​ទៅ​លើ​គុណ​ភាព​ផលិតផល។

ម្ចាស់​សេវា​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​រូប​នោះ​បាន​បន្ថែម​ទៀត​ថា មាន​ផលិតផល​ខ្លះ​បាន​សរសេរ​នៅ​លើ​សម្បក​ប្រអប់​ថា Biphenol-A free ហើយ​អាច​ទ្រទ្រង់​កម្ដៅ​បាន១១០ អង្សាសេ​ក៏​ពិត​មែន ក៏​មិន​គួរ​យក​ទៅ​ស្ងោរ​លើ​ចង្ក្រានដែរ ហើយ​ចំណែក​ដប​វិញអាច​ប្រើ​បាន​រហូត ១ ឆ្នាំ​ធន់​កម្ដៅ​លើស​នេះ​ទៀត ក៏​មិន​គួរ​ប្រើ​រហូត​ដល់​កាល​កំណត់​នោះ​ ព្រោះ​ថា​ដប​ទឹក​ដោះ​គោ​ខ្លះ​មិនមែន​លាង​សម្អាត​ទឹក​ក្ដៅ​តែ​មួយ​ដង​ក្នុង​មួយ​ថ្ងៃ ខ្លះ​មាន​រហូត​ដល់ ៣-៥ ដង ហើយ​ការ​លាង​សាប៊ូ ទឹក​ក្ដៅ ច្រំ​ដែល​ៗ​ច្រើន ក៏​ងាយ​ធ្វើ​ឲ្យ​ដប​ខូច​គុណភាព​មុន​កំណត់​ទៀតផង។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Try Ravi កែសម្រួល​ចុងក្រោយ 21/07/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត