ម៉ាក់ប៉ាមានដឹងអត់ ប្រព័ន្ធរំលាយអាហារក្មេងអាចធ្វើរឿងដ៏អស្ចារ្យជាច្រើន អ៊ីចឹងហើយទើបយើងចាំបាច់ត្រូវផ្តល់ការថែទាំ បំប៉នចំណីអាហារឲ្យបានល្អ នោះទើបសុខភាពកូនក៏ល្អ លាស់លាស់លឿនទាំងផ្នែករាងកាយ និងបញ្ហាស្មារតី។
ធ្វើម៉េចដើម្បីឲ្យក្រពះពោះវៀនក្មេងមានសុខភាពល្អ?
លោកវេជ្ជបណ្ឌិតបានបន្តថា បញ្ហានេះអាចថាជារឿងងាយផង លំបាកផងសម្រាប់ឪពុកម្តាយគ្រប់រូប ដោយហេតុថា វាអាស្រ័យទៅប្រព័ន្ធការពាររាងកាយកូន របបអាហារផ្តល់ឲ្យកូន កត្តាអនាម័យទាំងការរស់នៅ និងហូបចុក។ ក្នុងនោះលោកវេជ្ជបណ្ឌិតថា ការបំប៉នអាហារកូន ដោយហេតុថាការទទួលបានអាហារគ្រប់គ្រាន់ សម្បូរជីវជាតិ សម្បូរជាតិកាកសរសៃ ហើយចម្អិនដោយមានអនាម័យខ្ពស់នោះ មិនត្រឹមតែក្រពះ-ពោះវៀនកូនទេមានសុខភាពល្អ ការលូតលាស់រាងកាយក៏ល្អដូចគ្នា ហើយបន្ថែមពីនោះយើងត្រូវនាំកូនធ្វើលំហាត់ប្រាណដែរ។
បញ្ហាប្រព័ន្ធអាហារក្មេងជួបញឹកញាប់មានអីខ្លះ? ត្រូវដោះស្រាយបែបណា?
ទល់លាមក៖ ក្មេងមានប្រព័ន្ធរំលាយអាហារខ្សោយស្រាប់ផង គួបផ្សំនឹងការផ្តល់របបអាហារមិនបានត្រឹមត្រូវទៀតនោះ ងាយប្រឈមបញ្ហាទល់លាមកញឹកញាប់។ ដូចនេះ ម៉ាក់ប៉ាត្រូវធ្វើយ៉ាងណាឲ្យកូនញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ពិសេសផ្តល់អាហារសម្បូរនូវជាតិកាកសរសៃ ពិសេសឲ្យញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន ហើយកូនផឹកម្សៅទឹកដោះគោ ត្រូវចេះជ្រើសរើសប្រភេទណាដែលសម្បូរជាតិកាកសរសៃច្រើន។