backup og meta

ហេតុអ្វីបានជាកូនៗខ្លះមានចរិតព្រហើនកោងកាច?

ហេតុអ្វីបានជាកូនៗខ្លះមានចរិតព្រហើនកោងកាច?

ក្មេង​ៗខ្លះមាន​ចរិត​ព្រហើន​ ឬកោងកាច ដែលអាច​បណ្ដាល​មក​ពី​បញ្ហា​មួយ​ចំនួន​ដែល​យើង​អាច​និយាយ​បាន​ថា​ចាប់​ពី​ចារិក​ផ្ទាល់​ខ្លួន រហូត​ដល់​បញ្ហា​សុខភាពរាងកាយ និងបញ្ហា​ផ្លូវ​ចិត្ត។ ដើម្បី​ដោះស្រាយ​ជាមួយ​ក្មេងៗ​ដែល​មាន​បញ្ហា​ដូច​នេះប៉ាម៉ាក់ ឬអាណាព្យាបាល​​ត្រូវ​តែ​យល់​ពី​បញ្ហា​ជាមុន​​សិន។ ខាង​ក្រោម​នេះ​ជា​មូល​ហេតុ​ទូទៅ​បំផុត​ដែល​បណ្ដាល​ឱ្យ​ក្មេង​ៗមានចរិត​ព្រហើន និងអ្វី​ដែលប៉ាម៉ា់ក់​អាចដោះស្រាយ។

អត្ថបទពាក់ព័ន្ធ៖ ចិញ្ចឹមកូនតាមវិធីនេះ ធំឡើងនឹងក្លាយជាមនុស្សរឹងមាំ មានវិន័យក្នុងខ្លួន

១- មូលហេតុ​ទូទៅ​ដែល​បណ្ដាល​ឱ្យ​ក្មេង​ព្រហើន

– ជំងឺ​ផ្លូវអារម្មណ៍​

ក្មេងៗ​​ដែល​មាន​ជំងឺ​ផ្លូវ​អារម្មណ៍​​​តែង​តែ​ព្រហើន និងមិន​ចេះ​ពិចារណា។ ពេល​ខ្លះ​ក្មេងៗទាំងនេះ​​បាន​បាក់​ទឹក​ចិត្ត និងមាន​អារម្មណ៍ខខឹង​សម្បា​ផង​ដែរ។

– ជំងឺ​វិកល​ចារិក

ក្មេង​ដែល​មាន​ជំងឺ​វិកល​ចារិក​គឺ​មិន​ងាយ​ទុក​ចិត្ត​អ្នក​ណា​ឡើយ ពេល​ខ្លះ​មាន​អាការៈ​មិន​ធម្មតា។ ការ​ព្រហើន​របស់​ក្មេងៗ​ប្រភេទនេះ​​ចាប់​ផ្ដើម​មក​ពី​ការ​ភ័យ​ខ្លាច​។

– មាន​ចារិក​ខុស​ពី​ធម្មតា

ឥរិយាបថ​គឃ្លើន​គឺ​ជា​ផ្នែក​មួយ​នៃ​បញ្ហា​ផ្សេងៗ។ ក្មេងៗ​ដែល​មាន​បញ្ហា​ចរិក​ខុស​ពី​ធម្មតា​អាច​ដឹង​ពី​បញ្ហា​ទាំង​ស្រុង​ដែល​នឹង​កើត​មាន​ដោយ​សារ​សកម្មភាព​របស់​ខ្លួន​ ​ប៉ុន្តែ​​ក៏​នៅ​តែ​ធ្វើ​ដដែល។

– ខួរ​ក្បាល​មាន​បញ្ហា ឬ រង​របួស​ផ្សេងៗ

របួស​ដែល​ធ្វើ​ឱ្យ​ប៉ះ​ទង្គិច​ដល់​ថ្ងាស​ខ្លាំង ឬ ជំងឺ​ឆ្កួត​ជ្រូក អាច​កើត​មក​ជាមួយ​នឹង​បញ្ហា​ព្រហើន​នេះ​ដែរ។ អ្នក​វិទ្យាសាស្ត្រ​នៅ​តែ​មិន​អាច​ពន្យល់​ពី​អ្វី​ដែល​បង្ក​ឱ្យ​មាន​ឥរិយាបថ​ព្រហើន​ក្នុង​ករណី​ទាំង​នេះ​នៅឡើយ។

អត្ថបទពាក់ព័ន្ធ៖

២- គន្លឹះ​ដើម្បី​ដោះស្រាយ​ជាមួយ​ក្មេង​ព្រហើន

– ប្រតិកម្ម​រហ័ស​

ប៉ាម៉ាក់​ត្រូវ​ធ្វើយ៉ាងណា​កុំឲ្យ​កូនប្រព្រឹត្តសកម្មភាពមិនគម្បីដដែលៗ និងត្រូវហាមដាច់ខាត​មិន​ឲ្យ​អំពើមិនគ​ប្បីនោះកើតមានជាថ្មី។ ប្រសិន​បើ​កូន​វាយ​ក្មេង​ដទៃ ប៉ាម៉ាក់​ត្រូវ​ទាញ​កូនចេញ​ពី​ក្មេង​ម្នាក់​នោះ​ភ្លាម​ៗ​។ ប៉ាម៉ាក់ក៏​អាច​រំងាប់​អារម្មណ៍​របស់​កូន ឬ ទុក​ឱ្យ​កូន​​រំងាប់​អារម្មណ៍​ខ្លួន​ឯង​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​មួយ។ ការ​ដក​កូន​ចេញ​ពី​កន្លែង​មាន​បញ្ហា​ជា​វិធី​មួយ​ដើម្បី​ឱ្យ​កូនដឹង​ថា​ការ​ព្រហើន​កោង​កាច​របស់ខ្លួន​​នឹង​នាំ​ឱ្យ​​ខាត ឬ​បាត់​បង់​ឱកាស​នៃ​ការ​លេង​សប្បាយ​ជាមួយ​ក្មេង​ដទៃ។

អត្ថបទពាក់ព័ន្ធ៖

– ធ្វើ​ចិត្ត​អ្នក​ឱ្យ​ស្ងប់

បើ​តាម​កំហឹង​ពេល​ខ្លះប៉ាម៉ាក់​ប្រហែល​ជា​ត្រូវ​វាយ​កូន​ផង ឬ​ក៏ស្រែក​ដាក់​ដើម្បី​ឱ្យ​កូន​ដឹង​ពី​អារម្មណ៍​របស់​យើង។ យ៉ាង​ណា​មិញប៉ាម៉ាក់​គួរ​តែ​អត់​ធ្មត់​បន្តិច។ ការ​ធ្វើ​ទង្វើ​ទាំង​អស់​នេះ​ដាក់​ក្មេង​គឺ​ដូច​ជា​បង្រៀន​កូនឲ្យ​ធ្វើ​ទង្វើ​ទាំង​អស់​នេះ​អ៊ីចឹងដែរ។ កូនៗ​ប្រហែល​ជា​អាច​គិត​ថា​ការ​ព្រហើន​នេះ​ឯង​ដែល​អាច​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ប៉ាម៉ាក់ ហើយ​នឹងបន្ត​ធ្វើ​លើក​ក្រោយៗ​ទៀត។

– ភ្ជាប់​ខ្ជួន​ជាមួយ​ច្បាប់ទម្លាប់

ប៉ាម៉ាក់​ត្រូវធ្វើ​ឱ្យ​កូន​ៗ​ដែល​ព្រហើនចេះ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ព្រហើន​របស់​ខ្លួន​ គ្រប់ពេល ការធ្វើដូចនេះ​ដើម្បី​ឲ្យកូនៗ​​ដឹង​ថា​ឥរិយាបថ​មួយ​ណាដែលគួរធ្វើ និងមិនគួរធ្វើ។ ប៉ាម៉ាក់មិន​ត្រូវ​បោះ​បង់​ចោល​ច្បាប់ទមលាប់​​របស់​ខ្លួនឡើយ ព្រោះ​កូន​អាច​គិត​ថា​ជាការ​លេង​សើច ឬ ដើម្បី​ធ្វើ​ឱ្យ​រីករាយ​ ដូចនេះកូនៗអាច​ធ្វើ​ល្មើស​ច្បាប់​នេះ​បាន។

– ឱ្យ​កូន​ចេះ​ទទួល​ខុស​ត្រូវ

ប្រសិន​បើ​កូន​របស់យើង​បំផ្លាញ​របស់​លេង​របស់​ក្មេង​ដទៃ សូម​ប្រាប់​ឱ្យ​កូន​ធ្វើ​​ឱ្យ​គេ​វិញ ឬ​ព្យាយាម​ជួស​ជុល​ប្រសិន​បើ​មាន​ការ​បែក​បាក់។ ប៉ាម៉ាក់ត្រូវ​ធ្វើ​ឲ្យ​កូនៗយល់​ជា​ប្រាកដ​ថា​នេះ​មិន​មែន​ជា​ការ​ដាក់​ពិន័យ​ពី​យើង​​នោះ​ទេ តែ​គឺ​មក​ពី​កូនខ្លួនេង​​បាន​បង្កើត​កំហុស នេះឡើង និង​ធ្វើឲ្យកូនដឹង​ពីការលំបាកដែលត្រូវធ្វើរបរបស់របរសងក្មេងដទៃវិញ​។ នេះក៏​ជា​ការ​សំខាន់​ណាស់​ដែរ​ក្នុង​ការ​បង្រៀន​ឱ្យ​កូន​របស់​យើង​ចេះ​និយាយ​សុំ​ទោស និង យល់​អារម្មណ៍​អ្នក​ដែល​ពួក​គេ​បាន​ធ្វើ​ឱ្យ​ឈឺ​ចាប់​នោះ។

អត្ថបទពាក់ព័ន្អ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What Are Some of the Causes of Aggression in Children? https://childmind.org/article/aggression-in-children-causes/ Accessed April 5, 2017

What to do when your child is aggressive. http://www.babycentre.co.uk/a1021981/what-to-do-when-your-child-is-aggressive Accessed April 5, 2017

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ Khlaut Rithy

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

គ្រោះថ្នាក់នៃមីក្រូប្លាស្ទិក (Microplastics) ក្នុងដបទឹកដោះគោ លើទារក និងកុមារតូចៗ

ម៉េចបានទារកទើបកើតខ្លះមានបញ្ហាផ្ចិតលៀន? អាចបាត់ទៅវិញខ្លួនឯងអត់?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Khlaut Rithy · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម