home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ចង់ឲ្យកូនធំឡើងជាមនុស្សឆ្លាត ប៉ាម៉ាក់ត្រូវទម្លាប់កូនឲ្យធ្វើរឿងមួយនេះតាំងពីតូច

ចង់ឲ្យកូនធំឡើងជាមនុស្សឆ្លាត ប៉ាម៉ាក់ត្រូវទម្លាប់កូនឲ្យធ្វើរឿងមួយនេះតាំងពីតូច

ការ​អានប្រកប​ដោយ​​ភាពសប្បាយ​​រីករាយ​​​ គឺ​ការ​អាន​ដោយ​ស្ម័គ្រ​ចិត្ត​​ក្នុង​​គោល​បំណប​កម្សាន្ត​សប្បាយ​​ណាមួយ​។ កុមារ​តូច​ៗ​ដែល​ចូល​ចិត្ត​ការ​អាន​ដើម្បី​ភាពសប្បាយរីករាយ​គឺ​ផ្ដល់​​ផល​ចំណេញ​ច្រើន​ពី​ការ​អាន​នេះ​​។​ ទម្លាប់អាន​​បាន​ធ្វើ​ឲ្យ​​ក្មេង​ចង់ចាំ​ពាក្យ​ពេចន៍​ យល់​ដឹង​ពី​សង្គម​ និង​ធ្វើ​ឲ្យ​​អារម្មណ៍​កុមារ​បាន​ប្រសើរ​ឡើង​។​ យោង​តាម​ការ​ស្រាវ​ជ្រាវ​របស់​ OECD ​ការ​​ទម្លាប់ឲ្យ​កុមារ​តូច​​អាន​សម្រាប់​ការ​សម្សាន្ត​​​រីករាយ​គឺ​​ផ្ដល់​ផល​ប្រយោជន៍លើផ្នត់​គំនិត​ ការ​គិត​ពិចារណា​​ និង​ជួយ​ថាមពល​ខួរ​ក្បាល​ ។​

ប្រយោជន៍នៃការអានសម្រាប់កម្សាន្តសប្បាយ

កុមារ​ដែល​ចូល​ចិត្ត​ការ​អាន​ដើម្បីជា​ការ​កម្សាន្ត​មាន​ផល​វិជ្ជ​មាន​​លើ​៖​

− សមត្ថភាព​អាន​ និង​សមត្ថ​ភាព​​សរសេរ​

− ការ​យល់​អត្ថ​បទ​ និង​វេយ្យា​ករណ៍​

− វាក្យស័ព្ទ

− មាន​ជំនឿ​ចិត្ត​ចំពោះ​ខ្លួន​ឯង​ក្នុង​នាម​ជា​អ្នក​អាន​

− ទទួលបាន​ចំណេះ​ដឹង​ទូ​ទៅ​ច្រើន​

− ការ​យល់​ពី​វប្បធម៌ជាតិសាសន៍​ដទៃ​ទៀត​

− ការ​ចូល​រួម​ក្នុង​សហគមន៍​ល្អ​

− ការ​យល់​ដឹង​ជ្រាល​ជ្រៅ​អំពី​មនុស្ស​ជាតិ​

− ការ​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​ល្អ

អត្ថបទពាក់ព័ន្ធ៖

ដូច​គ្នា​​ដែរ​ ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​ការ​អាន​សម្រាប់​កម្សាន្ត​សប្បាយ​​អាច​នឹង​មាន​​ឥទ្ធិ​ពល​ទៅ​លើ​សមត្ថ​ភាព​សិក្សាវិទ្យា​ផ្សេងៗ​​​​។​ ម្យ៉ាងទៀត​កុមារ​ដែ​ល​ចូលចិត្ត​អានក៏​​មាន​សមត្ថភាព​ខ្ពស់​​​នៅ​លើ​ទំនាក់ទំនង​ជំនាញក្នុង​​សង្គម​ និង​​​មាន​ញាណ​​ដឹងទៀត​ផង​​​​។​ ការ​ពិត​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​គឺ​ថា​ការ​អាន​នេះ​មាន​ការ​ផ្សារ​ភ្ជាប់​ជា​​មួយ​ការ​គិត​បែប​តក្ក​វិទ្យា​ និង​ជំនាញ​ដោះ​​ស្រាយ​បញ្ហា​​ទៀត​ផង​។​

ការ​ផ្សារ​ភ្ជាប់​រវាង​អក្ខរ​កម្ម​ និង​សមត្ថ​ភាព​គិត​លេខ​

ការ​សិក្សា​នា​ពេល​ថ្មីៗ​នេះ​​លើមនុស្ស​ចំនួន​ ១៧ ០០០​ នាក់​ បានបង្ហាញ​ថា​ការ​អាន​ជា​វិធី​នៃ​ការ​សម្រាក​បន្ធូរ​អារម្មណ៍​​មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​សមត្ថ​ភាព​​អក្ខរ​កម្ម​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​សមត្ថ​ភាព​ក្នុង​ការ​គិត​លេខ​ថែម​ទៀត​ផង​។​ កុមារ​ឆ្លាត​ៗ​ ទំនង​កើត​ចេញ​ពី​​ទម្លាប់​អាន​របស់​ពួក​គេ​​សម្រាប់​ការ​កំម្សាន្ត​រីករាយ​តាំង​ពីនៅ​ក្មេង​នេះ​ឯង​។​ ប្រការ​នេះ​ធ្វើ​ឲ្យ​ពួក​គេ​ឆ្លាត​ជាង​ក្មេង​ស្របាល​គ្នា​​។

ការ​អាន​ដើម្បី​រីក​រាយ​​គេ​ជឿ​ថា​អាច​ធ្វើ​ឲ្យ​ប្រសើរ​ដល់​សមត្ថ​ភាព​របស់​មនុស្ស​ម្នាក់​ក្នុង​ការ​ប្រើ​ពាក្យ​បាន​យ៉ាង​ឆ្លាត​វៃ​ រួម​​មាន​វាក្យ​ស័ព្ទ​ ការ​ប្រកប​ពាក្យ​ និង​គណិត​វិទ្យា​។​ អ្នក​វិទ្យា​សាស្ត្រ​ជឿ​ថា​ការ​អាន​សម្រាប់​កម្សាន្ត​រីក​រាយ​ជួយ​កុមារ​ឲ្យ​យក​ចូល​នូវ​ទស្សនា​ទាន​ និង​​ព័ត៌មាន​ថ្មី​នៅ​សាលា​រៀន​កាន់​តែ​ងាយ​ស្រួល​ និង​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​។​

ការ​បង្កើត​ទម្លាប់​នេះ​​សម្រាប់​កុមារ​ក្មេង​ៗ​គឺ​ជា​វិធី​ប្រសើរ​បំផុត​សម្រាប់​ពួក​គេ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ដល់​​ថាម​ពល​ខួរ​​ក្បា​ល​ និង​បញ្ញា​។​ ថ្វី​បើ​គ្មាន​ភស្តុតាង​គ្រប់​គ្រាន់​ដើម្បី​​បញ្ជាក់​ពី​​ទំនាក់​ទំនង​ហេតុ​ និង​បច្ច័យ​ដ៏​រឹង​មាំ​រវាង​ទម្លាប់​នៃ​ការ​អាន​សម្រាប់​កម្សាន្ត​​រីករាយ​និង​កុមារ​ឆ្លាត​ក៏​ដោយ ក៏​ការ​អាន​មាន​ព្រម​មក​ជា​មួយ​នូវ​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​។ ប៉ា​ម៉ាក់​គួរ​ព្យាយាម​ឲ្យ​អស់​លទ្ធ​ភាព​ខ្លួន​ដើម្បី​ជួយ​កូន​​ឲ្យ​ចូល​ទៅ​ក្នុង​ការ​អាន​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​បាន​ហើយ​រក្សាទម្លាប់​នេះ​រហូត​ដល់​ពេល​ចូល​ដល់​ភាព​ពេញ​វ័យ​ជាមនុស្ស​ធំ​។​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Reading for fun improves children’s brains, study confirms. https://www.theguardian.com/books/booksblog/2013/sep/16/reading-improves-childrens-brains.  Accessed March 16, 2017.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Meng Vatana កែសម្រួល​ចុងក្រោយ 19/08/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត