១- រៀបចំរបបអាហាររហ័សប៉ុន្តែផ្ដល់សុខភាពល្អ
ចម្អិនអាហារមួយឆ្នាំង ត្រូវការពេលវេលាច្រើន ទាំងការរៀបចំសត្វ បន្លែ គ្រឿងផ្សំ ទើបអាចសម្រេចជាម្ហូនសម្រាប់ញ៉ាំបាន។ ហេតុនេះ យើងអាចធ្វើអាហារទុកជាស្រេច មិនចាំទាល់តែដល់ម៉ោងញ៉ាំចាំចម្អិនទេ អាចធ្វើមុខពេលចេញទៅធ្វើការ ហើយពេលត្រលប់មកវិញ គឺមានអាហារជាស្រេចទៅហើយ រីឯទឹកជ្រលក់ផ្សេងៗ អាចធ្វើទុកជាមុនឲ្យហើយ ល្អច្រកដបស្រេច រក្សាទុកក្នុងទូទឹកកក កាន់តែមានភាពងាយស្រួលពេលត្រឡប់មកពីធ្វើការ។
២- រក្សាអនាម័យ
ឲ្យកូនយល់នូវសារៈសំខាន់នៃការស្រឡាញ់ និងថែទាំខ្លួនឲ្យបានត្រឹមត្រូវ រក្សារាងកាយកូនឲ្យបានស្អាត និងមានអនាម័យជានិច្ច បែបនេះ យើងក៏មិនមានអារម្មណ៍ធុញទ្រាន់ ពេលត្រឡប់ពីធ្វើការ ឃើញកូនកខ្វក់នោះដែរ។
៣- រៀបចំកាលវិភាគអ្វីគ្រប់យ៉ាងទាំងអស់
កត់ត្រាគ្រប់រឿង និងកិច្ចការដែលត្រូវធ្វើ ទាំងកិច្ចការក្នុងផ្ទះ និងកន្លែងធ្វើការ បែបនេះ ធ្វើឲ្យយើងមិនភ័ន្តច្រឡំ ឬធ្វើកិច្ចការមិនត្រូវពេលវេលានោះដែរ។ សំខាន់ជាងនេះ ត្រូវមានភាពចេះបត់បែនតាមកាលៈទេសៈ ជាមួយនឹងកិច្ចការជាទម្លាប់ប្រចាំថ្ងៃ ហើយកំណត់ត្រាទាំងនោះ នឹងជួយត្រួសត្រាយផ្លូវយើងឲ្យបំពេញកិច្ចការងារទាំងនេះ បានកាន់តែលឿន និងត្រូវតាមពេលវេលា។ មួយទៀត បើរវល់ពេល ការងារផ្ទះ ដូចជាសម្អាតតុទូ ក៏អាចលើកទៅថ្ងៃក្រោយ កុំព្យាយាមធ្វើឲ្យស្រ្តេសដោយសាររឿងតូចតាចទាំងនោះ។
៤- ត្រូវធ្វើខ្លួនឲ្យនៅក្នុងបច្ចុប្បន្នកាលជានិច្ច