៣–នៅក្បែរកូនជានិច្ច
ប៉ាម៉ាក់ត្រូវប្រាកដថាមិនទៅណាចោលកូនទេ ពេលណាពួកកូនត្រូវការអ្នកស្ដាប់រឿងក្នុងចិត្ដ យើងគួរនៅក្បែរគេគ្រប់ពេល នោះវានឹងធ្វើឲ្យកូនគិតថាទោះបីគេជួបរឿងពិបាកក្នុងជីវិតយ៉ាងណា ក៏គេតែងមានអ្នកចាំជួយគាំទ្រ និងធ្វើឲ្យគេងាយឆ្លងផុតហើយស្វែងរកដំណោះស្រាយថ្មីបាន។
៤–ចេះយល់ពីអារម្មណ៍របស់កូន
ប៉ាម៉ាក់ត្រូវចេះយល់ពីអារម្មណ៍របស់កូនៗឲ្យបានច្រើន ព្រោះពេលយើងយល់ពីកូន នោះកូននឹងរៀនយល់ពីយើងដូចគ្នា ហើយតាមរយៈការធ្វើបែបនេះ ទាំងប៉ាម៉ាក់ និងកូនអាចមានទំនាក់ទំនងល្អទៅវិញទៅមក និងយល់ពីគ្នាកាន់តែច្រើន។
៥–ចេះនិយាយសុំទោស
ដូចបាននិយាយខាងលើរួចមកហើយ ប៉ាម៉ាក់គឺជាគំរូល្អដល់កូន។ ពេលយើងធ្វើអ្វីខុស យើងកុំរួញរាក្នុងការនិយាយ «សុំទោស» និងព្យាយាមដោះស្រាយបញ្ហានេះ។ តាមឧទាហរណ៍នេះ វាអាចធ្វើឲ្យកូនយើងរៀនយល់ពីរបៀបកែខ្លួនពេលគេធ្វើអ្វីខុសម្ដងៗ។
៦–ចេះអត់ទោស
ដរាបណាក្មេងចេះទទួលកំហុសតាមសម្រួល នោះមានន័យថាយើងគួរអត់ទោសឲ្យកូន ព្រោះពេលយើងផ្ដល់ឱកាសឲ្យកូន ពេលក្រោយកូននឹងចេះផ្ដល់ឱកាសដល់អ្នកដទៃទៀតដូចគ្នា។ តើមានអ្វីដែលល្អជាងក្មេងដែលចេះអាណិតអាសូរគ្នាទៅវិញទៅមកទៀតនោះ?
៧–បង្រៀនកូនឲ្យមានចិត្ដមេត្ដា
កូនយើងអាចនឹងភ្លេចឲ្យចំណីសត្វ ឬស្រោចទឹកផ្កាជាដើម ហេតុនេះបើយើងពិន័យកូនគ្រាន់តែរឿងប៉ុណ្ណឹង នោះវានឹងធ្វើឲ្យកូនមានការមិនសប្បាយចិត្តកាន់តែខ្លាំង។ ផ្ទុយទៅវិញ គួរនិយាយជាមួយកូនដោយសម្ដីពិរោះ ពន្យល់ប្រាប់កូនថាយើងមិនត្រូវធ្វើបាបសត្វស្លូតត្រង់នោះទេ។ ការធ្វើបែបនេះនឹងធ្វើឲ្យពួកគេមានចិត្ដមេត្ដា និងកាន់តែធ្វើឲ្យគេចេះធ្វើល្អដល់អ្នកនៅជុំវិញខ្លួន។