ការកំណត់ពេលលេងឧបករណ៍អេឡិចត្រូនិកសម្រាប់អូនៗជាជំហានដំបូងដែលប៉ាម៉ាក់ត្រូវធ្វើ ដើម្បីបង្កើតទម្លាប់គេងត្រឹមត្រូវមួយ។ កុំឲ្យអូនៗលេងទូរសព្ទ ឬមើលកុំព្យុទ័រ មើលទូរទស្សន៍យូរពេក យ៉ាងហោចណាស់មួយម៉ោងមុនពេលគេង។ ប៉ាម៉ាក់មិនគួរឲ្យកូនៗមើលឧបករណ៍ទាំងនោះជិតដល់ម៉ោងគេងនោះទេ ព្រោះអេក្រង់គ្រឿងអេឡិចត្រូនិកទាំងនេះ អាចរំញោច និងរំខានភាពងងុយគេង ជាមូលហេតុនាំឲ្យគុណភាពដំណេកក្មេងធ្លាក់ចុះ។
២- បន្ទប់កូនយើងគេងត្រូវតែមានផាសុកភាព
ត្រូវប្រាកដថា បន្ទប់សម្រាប់អូនៗគេង ទោះគេងជាមួយយើងក៏ដោយ ត្រូវតែមានផាសុកភាព មិនក្តៅ មិនស្អុះ និងមិនត្រូវមានពន្លឺខ្លាំងពេកទេ។ បើអូនៗខ្លាចបន្ទប់ងងឹង អាចជ្រើសប្រើអំពូលរាត្រីប្រភេទណាក៏ដោយ អាចជួយឲ្យបន្ទប់គេងមើលទៅកាន់តែស្រទំ តាមតែអាចធ្វើបាន។ ភាពស្អប់ស្ងាត់ក្នុងបន្ទប់គេង ភាពងងឹត និងត្រជាក់ស្រួល អាចជួយឲ្យកូនយើងគេងលក់បានយ៉ាងស្កប់ស្កល់។