តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

បើ​អូនៗ​របួស​ដោយសារ​ឆក់​ខ្សែ​ភ្លើង​ ប៉ាម៉ាក់​ត្រូវ​ធ្វើ​ម៉េច?

    បើ​អូនៗ​របួស​ដោយសារ​ឆក់​ខ្សែ​ភ្លើង​ ប៉ាម៉ាក់​ត្រូវ​ធ្វើ​ម៉េច?

    ប៉ាម៉ាក់​មាន​កូន​តូច ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្ពស់​បំផុត​រឿង​ខ្សែភ្លើង ព្រោះ​ថា​អូនៗ​អាច​លេង​ខ្សែភ្លើង ឬ​ឌុយ​ភ្លើង ដែល​អាច​បណ្ដាល​ឲ្យ​ឆក់ និង​គ្រោះ​ថ្នាក់​ទៀត​ផង​។​ ​បើ​រឿង​​នេះ ពិត​ជា​កើត​លើ​កូន​តូច​មែន ប៉ាម៉ាក់ ត្រូវ​ដឹង​ថាធ្វើ​ម៉េច​ដើម្បី​សង្គ្រោះ​អូនៗ​ពី​សេចក្តី​ស្លាប់។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​វិធី​ការពារ ព្យាបាល ក៏​ដូច​ជាអាការៈ​​ពេល​ក្មេង​ត្រូវ​ឆក់​ខ្សែ​ភ្លើងឲ្យ​គ្នា​យើង​បាន​ដឹង​ខ្លះ។

    ១- មូល​ហេតុ​បណ្ដាល​ឲ្យ​ឆក់

    ក្មេងៗ​មិន​ដូច​មនុស្ស​ធំ​ទេ សូម្បី​ចរន្ដ​អគ្គិសនី​តិច​តួច ក៏​អាច​ឆក់​បាន​ដែរ។ ករណី​ភាគ​ច្រើន គឺ​ឆក់​ចរន្ដ​អគ្គីសនី​ប្រើ​ប្រាស់​ក្នុង​ផ្ទះ ដែល​ប៉ាម៉ាក់ គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។ យោង​តាម​ការ​សិក្សា​ថ្មីមួយ ក្មេងៗ​អាយុ​ក្រោម ១២​ឆ្នាំ ដែល​ភ្លើង​ឆក់ គឺ​មាន ៦៣% ឆក់​ដោយ​ខ្សែ​ភ្លើង និង​ខ្សែ​កាប ជា​មូល​ហេតុ​បង្ក​គ្រោះ​ថ្នាក់ អាច​បាត់​បង់​ជីវិត រីឯ​ករណី​ព្រី​ភ្លើង គឺ​មាន​ត្រឹម​តែ ១៥% ប៉ុណ្ណោះ។

    ២- អាការៈ​ពេល​ឆក់

    ក្មេងៗ​រង​គ្រោះ​ដោយ​សារ​​ឆក់​ខ្សែ​ភ្លើង អាច​បង្ហាញ​​អាការៈ​ឲ្យ​ដឹង​តិច​តួច​ប៉ុណ្ណោះ ពេល​ខ្លះ​គេ​អាច​មាន​ដូច​ជា​ការ​រលាក​ធ្ងន់​ធ្ងរ ហើយ​ការ​រលាក គឺ​ឃើញ​ច្បាស់ និង​ធ្ងន់​ធ្ងរ​ខ្លាំង ពិសេស​នៅ​តំបន់​រលាក​ដូច​ជា នៅ​ដៃ កែង​ជើង និង​ក្បាល។ ក្រៅ​ពី​រលាក ក្មេងៗ​អាច​រង​របួស​ដោយ​សារ​ការ​កន្ដ្រាក់​សាច់​ដុំ ឬ​កម្លាំង​ចរន្ដ​ភ្លើង​អាច​ប៉ះពាល់​ដល់​ខួរ​ឆ្អឹង​ខ្នង។ រីឯ​របួស​នៅ​ផ្នែក​ខាង​ក្នុង​វិញ មាន​ដូច​ជា ឈឺ​ចាប់​នៅ​ទ្រូង ឬ​ពោះ ពិបាក​ដក​ដង្ហើម​ជា​ដើម ហើយ​មាន​កន្លែង​ខ្លះ​លើ​រាង​កាយ នឹង​រង​ការ​ពិការ​ដោយ​សារ​បាក់​ឆ្អឹង។ បើ​ក្មេង​ខាំ​ខ្សែ​ភ្លើង នោះ​នឹង​រលាក​នៅ​ផ្នែក​មាត់ ឬ​បបូរ​មាត់ ប្រែ​ទៅ​ជា​ក្រហម ឬ​ខ្មៅ។

    ៣- ពេល​ត្រូវ​ទៅ​ពេទ្យ

    បើ​ក្មេងៗ​ឆក់​ខ្សែ​ភ្លើង ពិត​ជា​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ក្នុង​ករណី៖

    − ក្មេងៗ​មិន​បាន​ចាក់​វ៉ាក់​សាំង​តេតាណុស​អំឡុង​ពេល ៥ឆ្នាំ
    −កន្លែង​រលាក​មិន​ជា​បាន​ល្អ
    −កន្លែង​រលាក​ប្រែ​ទៅ​ជា​ក្រហម​ខ្លាំង ឈឺ ឬ​មាន​ខ្ទុះ។

    អូនៗ​របួស​ដោយសារ​ឆក់​ខ្សែ​ភ្លើង Hello គ្រូពេទ្យ

    អត្ថបទ​ពាក់ព័ន្ធ៖

    ៤- ព្យាបាល​របួស​ដោយត្រូវ​ភ្លើង​ឆក់

    សម្រាប់​ការ​រលាក​តិច​តួច គឺ​អាច​លាប​ថ្នាំ​ផ្សះ​បាន ប៉ុន្ដែ​បើ​ធ្ងន់ ត្រូវ​វះកាត់​ព្យាបាល​សាច់​ដុំ​ដែល​ខូច​ខាត។ រីឯ​ការ​របួស​ដទៃ​ទៀត ពេទ្យ​ព្យាបាល​ទៅ​តាម​វិធី​ខុសៗ​គ្នា ដូច​ជា​ របួស​ត្រង់​ភ្នែក ត្រូវ​រក​គ្រូពេទ្យ​ភ្នែក បាក់​ឆ្អឹង​ត្រូវ​ការ​ព្យាបាល​តាម​វិធី​ត្រឹម​ត្រូវ​ណា​មួយ។ ដោយ​ឡែក បើ​របួស​ផ្នែក​ខាង​ក្នុង​គឺ​ត្រូវ​ការ​ការ​ព្យាបាល​យ៉ាង​យក​ចិត្ដ​ទុក​ដាក់ និង​ការ​វះកាត់​ជាដើម។

    ៥- វិធី​ការពារ​កុំ​ឲ្យ​ក្មេងៗត្រូវ​ភ្លើង​ឆក់

    – ក្មេង​អាយុ​ក្រោម ១២ឆ្នាំ

    • កុំ​ឲ្យ​លេង​​ខ្សែ​ភ្លើង
    • កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ខ្សែ​ភ្លើង មាន​ការ​គ្រប់​គ្រង​​កម្លាំង​អគ្គិសនី​ឲ្យ​ល្អ
    • ប្រើ​ព្រី​ភ្លើង​មាន​គម្រប បើ​ក្នុង​ផ្ទះ​មាន​ក្មេង​តូចៗ
    • កុំ​ដាក់​ព្រី​ភ្លើង​នៅ​កន្លែង​មាន​ទឹក ដូច​ជា អាង​ទឹក ឬ​កន្លែង​លាង​ដៃ។

    – ក្មេងអាយុច្រើនជាង ១២ឆ្នាំ

    • ប្រាប់​កុំ​ឲ្យ​លេង​ជិត​កន្លែង​មាន​ចរន្ដ​អគ្គិសនី ព្រោះ​គ្មាន​សុវត្ថិភាព
    • ប្រាប់​ក្មេង​កុំ​ឲ្យ​ឆ្ងល់​ច្រើន រឿង​ប្រព័ន្ធ​ចម្លង​ចរន្ដ​ភ្លើង
    • ត្រូវ​ប្រាកដ​ថា ក្មេង​យល់ លេង​ជា​មួយ​​ចរន្ត​អគ្គិសនី​មិនមែន​ជា​រឿង​ល្អ

    ៦- ប៉ាម៉ាក់​គួរ​តែ​ដឹង

    – ដំបូន្មាន​ពេល​សង្គ្រោះ​បឋម
    – ត្រូវ​ចង​ចាំ​វិធីសង្គ្រោះ​បឋម​លើ​កូន​ក្មេង
    – ការពារ​ក្មេង​កុំ​ឲ្យ​ឆក់​ខ្សែ​ភ្លើង។

    health-tool-icon

    តារាងកាលវិភាគចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ទារក

    សូមប្រើប្រាស់តារាង​ប្រព័ន្ធភាពស៊ាំ​ដើម្បី​ស្វែងយល់បន្ថែម​ពីប្រភេទថ្នាំបង្ការនិងពេលវេលា​ដែល​កូនរបស់អ្នក​ត្រូវការ​

    កូនប្រុសឬស្រី?

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Electric Shock Injuries in Children. http://www.webmd.com/a-to-z-guides/electric-shock#3 Accessed April 26, 2017

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Prem Satya កែសម្រួល​ចុងក្រោយ 15/01/2021
    ត្រួតពិនិត្យដោយ គឹម កាណែល