backup og meta

ពិតទេ ក្មេងៗ​មើល​ទូរស័ព្ទយូរ អាច​កើត​អូទីស្សឹម?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 19, 2019

    ពិតទេ ក្មេងៗ​មើល​ទូរស័ព្ទយូរ អាច​កើត​អូទីស្សឹម?

    ការ​ដែល​ក្មេង​ជក់​លេង​ទូរស័ព្ទ​ងប់ងុល ១ថ្ងៃៗ​កាន់​រាប់​ម៉ាង ធ្វើ​ឲ្យ​ពួក​គេ​លែង​សូវ​ខ្វល់​ជាមួយ​មនុស្ស​ជុំវិញខ្លួន ពិសេស​ប៉ាម៉ាក់ ដូច្នេះ​ហើយ​ទើប​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា ក្មេងៗ​ដែល​កើត​អូទីស្សឹម​បណ្តាល​មក​ពី​ការ​លេង​ទូរស័ព្ទ​ច្រើន​ពេក។

    ការ​លើក​ឡើង​ខាងលើ ត្រូវ​បាន​បាន​លោក ចាន់ សារិន នាយក​ប្រតិបត្តិ អង្គការ​ជំនួយ​នៃ​ក្តី​សង្ឃឹម​សម្រាប់​សហគមន៍ ច្រានចោល ដោយ​អះអាង​ថា មក​ទល់​ពេលនេះ​ពុំ​មាន​ការ​សិក្សា​ណា​មួយ​បញ្ជាក់​ថា ក្មេង​ដែល​មើល​អេក្រង់​ទូរស័ព្ទ ឬ ថេប្លេត ច្រើន កើត​អូទីស្សឹម​នោះ​ទេ។ មូលហេតុ​ដែល​នាំ​ឲ្យ​កូន​ក្មេង​កើត​អូទីស្សឹម អាច​មក​ពី​កត្តា​តំណពូជ ឪពុកម្តាយ​មានជំងឺ ម៉ាក់ៗ​ប្រើ​ថ្នាំ​ជ្រុល ឬ​ប្រើ​គ្រឿង​ញៀន និង​ថ្នាំពេទ្យ​ដោយ​គ្មាន​វេជ្ជបញ្ជា ជាដើម។

    អត្ថបទពាក់ព័ន្ធ៖ សញ្ញា​សម្គាល់​ក្មេង​កើត​ អូទីសឹ្សម ម៉ាក់ប៉ា​គ្រប់រូប​​មិន​គួរ​រំលង

    លោក​បញ្ជាក់ថា ករណី​ក្មេង​លេង​ទូរស័ព្ទ​នេះ​គេ​គ្រាន់​តែ​កំពុង​សង្ស័យ​ប៉ុណ្ណោះ តែ​ទោះ​បែបនេះ​ក្តី​លោក​ថា ម៉ាក់ប៉ា​មិន​ត្រូវ​បណ្តោយ​កូន​ចំណាយ​ពេល​នៅ​លើ​អេក្រង់​យូរ​នោះ​ទេ ព្រោះ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ខួរក្បាល ភ្នែក​ខ្សោយ ឆាប់ខឹងមួរម៉ៅ ឈឺក្បាល ប៉ះពាល់ការគេង កើតជំងឺផ្លូវចិត្ត ក្មេងខ្លះ​ងប់​ងុល​នឹង​ទូរស័ព្ទ ទៅ​ជា​លែង​ខ្វល់​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន ជំនួស​​មក​​វិញ​​នូវ​​ភាព​​ឯកោ។

    ការ​លេង​ទូស័ព្ទ​មិនមែន​សុទ្ធតែ​អាក្រក់​ទាំងអស់​នោះ​ទេ បើសិន​ជា​យើង​ឲ្យ​កូន​មើល​ឲ្យ​បាន​ត្រឹម​ត្រូវ កំណត់​ពេល​ច្បាស់​លាស់ ដោយ​មាន​ម៉ាក់ប៉ា​មើល​ជាមួយ​ចាំ​ជួយ​ពន្យល់​ប្រាប់ គឺ​អាច​ឲ្យ​ក្មេង​ឆ្លាត​វាងវៃ​ទៀត​ផង។ លោក ចាន់ សារិន បញ្ជាក់។

    អូទីស្សឹម-ក្មេងលេងទូរស័ព្ទ

    កាល​ពី​ពេល​ថ្មីៗនេះ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ចេញ​គោលការណ៍​ណែនាំ​អំពី​ការ​មើល​អេក្រង់ ទូរស័ព្ទ ថេប្លេក និង​ឧបករណ៍​អេឡិកត្រូនិក​ផ្សេង​ទៀត​សម្រាប់​ក្មេង ដោយ​ក្មេងៗ​អាយុក្រោម ១​ឆ្នាំ មិន​ឲ្យ​សម្លឹង​មើល​អេក្រង់ទាំង​​នោះទេ ឯក្មេងៗ​អាយុក្រោម ៥​ ឆ្នាំ ឲ្យ​សម្លឹង​មើល​អេក្រង់​មិនលើស​ពី ១​ម៉ោង/ថ្ងៃ។

    អត្ថបទពាក់ព័ន្ធ៖ WHO ​ព្រមានប៉ាម៉ាក់ដែលចូល​ចិត្ត​ឲ្យ​កូន​មើលទូរសព្ទ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 19, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម