backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

​ប្រយ័ត្ន​ផង! កូន​បាល់​ជ័រកូនៗ​យើង​ចូលចិត្តលេង ផ្ទុកសុទ្ធតែ​មេរោគ​

ត្រួតពិនិត្យដោយ សន សុភា


អត្ថបទ​ដោយ មាន រតនា · កែ Apr 28, 2019

​ប្រយ័ត្ន​ផង! កូន​បាល់​ជ័រកូនៗ​យើង​ចូលចិត្តលេង ផ្ទុកសុទ្ធតែ​មេរោគ​

នុ៎ះ ម៉ាក់ប៉ា ទាំងអស់​ប្រយ័ត្ន​ឲ្យ​មែន​ទែន ការសិក្សា​ថ្មី​រក​ឃើញ​ថា កូន​បាល់​ជ័រ​​តូច​ៗដែលអាអូន មីអូនចូល​ចិត្ត​លេង ពេល​យើង​នាំ​កូនៗកន្លែង​កម្សាន្តនៅ​ខាង​ក្រៅ គឹសម្បូរ​មេរោគ​ឆ្លង​ណាស់។

ការ​​​សិក្សា​​ធ្វើ​ឡើង​ដោយ​​សាកលវិទ្យាល័យ​ North Georgia នៅអាមេរិក​ ផ្តោតកូន​បាល់​នៅ​តាម​កន្លែង​កម្សាន្ត​ក្មេង​ៗ​ រក​ឃើញ​​ថា មាន​បាក់តេរី​សរុប​ដល់​ទៅ ៣១​ប្រភេទ​ ​​អាច​បង្ក​ផល​ប៉ះ​ពាល់​​​សេរីរាង្គក្មេងៗ ជា​ពិសេស​ ភ្នែក ស្បែក​ បេះដូង​ សួត និង​ឈាម​ ។ ការ​សិក្សា​ក៏​បង្ហាញ​ផងដែរ កូន​បាល់​តូច​ៗ​ទាំង​នោះ​ ភាគ​ច្រើន​មិនបាន​​សម្អាត​ត្រឹម​ត្រូវ​តាម​ស្តង់​ដារ​នោះ​ទេ​។

ផ្អែក​តាម​ការ​ស្រាវជ្រាវ​​ថ្មី​​មួយ​ទៀត​ ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិប័ត្រ​​​ស្តី​ពី​ការ​គ្រប់​គ្រង​​​ជំងឺឆ្លង​​ ក្រុម​អ្នក​ស្រាវ​ជា្រវ​បាន​ពិនិត្យ​​កូន​បាល់​តូច​ៗ​ពី​មន្ទីរ​ពិសោធន៍ ​​៦​ ផ្សេង​ៗ​​គ្នា​ ហើយលទ្ធផល​​​ ​បង្ហាញ​ថា​ កូន​បាល់​តូច​ៗ​នៅ​កន្លែង​កម្សាន្ត​ខ្លះ ​​​ជា​ប្រភព​មេរោគ​​ច្រើន​ជាង​​បន្ទប់​ទឹក​ទៅ​ទៀត​ ដោយ​​កូន​បាល់​​ ១​គ្រាប់ ​មាន​ផ្ទុក​បាក់តេរី​​ជា​មធ្យម​​​ដល់​ទៅ​ជាង​ ១​៧០.០០០​ ឬ​ប្រមាណ​ ៧០០.០០០ ​​មី​ក្រូ​ក្រាម​​​។

កូន​បាល់​ជ័រកូនៗ​យើង​ចូលចិត្តលេង Hello គ្រូពេទ្

អត្ថបទ​ពាក់ព័ន្ធ៖

  • WHO ​ព្រមានប៉ាម៉ាក់ដែលចូល​ចិត្ត​ឲ្យ​កូន​មើលទូរសព្ទ
  • ដឹង​ហើយ​ថា​ស្រឡាញ់​កូន​ណាស់ តែ​បើ​មិន​ចង់​ឲ្យ​​ក្លាយ​ជា​ក្មេង​ទម្រើស សាក​ប៉ុន្មាន​របៀប​នេះ

​​គួរ​ឲ្យ​កត់​សម្គាល់​ទៅ​ទៀត​នោះ សម្រាប់ក្មេងៗ​មាន​ប្រព័ន្ធ​ការពារ​​ខ្សោយ​​ ប្រភេទ​បាក់​តេរី​ទាំង​នោះ ងាយ​នឹង​​បង្ក​​​ជា​រោគ​​​រលាក​សួត ឆ្លង​មេរោគចូល​ក្នុង​ឈាម​ ប៉ះ​ពាល់​ស្បែក​ និង​​ជំងឺ​រលាក​ស្រោម​ខួរ​ ផង​ដែរ​។

“ នេះ​​ពុំ​​មែន​ជា​អាថ៌កំបាំង​ឬ​អ្វី​ដែល​គួរ​ភ្ញាក់​ផ្អើល​នោះ​ទេ កូន​បាល់​តូច​ៗ​​​អាច​ជា​​ក្តី​​ប្រាថ្នា​របស់​​កុមារ​តូច​ៗ​ ប៉ុន្តែ​​​ឪពុក​ម្តាយ​គប្បី​ប្រយ័ត្ន​ប្រយែង​’។ នេះ​បើ​តាម​​​ឲ្យ​ដឹង​ពី​អ្នក​ស្រាវជ្រាវ​​មក​ពី​សាកលវិទ្យាល័យ​  North Georgia។

​​ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

សន សុភា


អត្ថបទ​ដោយ មាន រតនា · កែ Apr 28, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម