ក្រុមវិស្វករ និងវេជ្ជបណ្ឌិត នៅសាកលវិទ្យាល័យ Washington របស់អាមេរិក បង្កើតកម្មវិធីទូរស័ព្ទមួយ សម្រាប់ពិនិត្យលើសូរសំឡេងចេញពីត្រចៀក។ ជាដំបូង យើងកាត់ក្រដាស និងមូរវាដាក់ចូលក្នុងរន្ធត្រចៀក ហើយថតសំឡេងដោយដាក់ចុងក្រដាសម្ខាងទៀតនៅជុំវិញប្រដាប់ស្រូបសំឡេង និង Speaker របស់ទូរស័ព្ទ។ ពេលនោះ ប្រដាប់ស្រូបសំឡេង នឹងចាប់ថតរលកសំឡេងចេញមកពីក្រដាសត្រចៀក។
បន្ទាប់មក កម្មវិធីទូរស័ព្ទ នឹងវិភាគលើសំឡេងញ័រ (អេកូ) ចេញពីក្រដាសត្រចៀក ដោយសារធាតុរាវមានមេរោគ (Pus) និងសារធាតុរាវគ្មានមេរោគ ផ្លាស់ប្ដូរចលនារបស់ក្រដាសត្រចៀក និងធ្វើឲ្យប្រែប្រួលសូរសំឡេង។ ក្រោយថត និងវិភាគសំឡេងចេញពីត្រចៀកហើយ កម្មវិធីទូរស័ព្ទ នឹងចេញជាអត្ថបទមួយ ប្រាប់ថា សារធាតុរាវមានក្នុងត្រចៀក បង្កឲ្យរលាក ឬរោគសញ្ញាផ្សេងទៀតនៃជំងឺ។