backup og meta

ម៉ាក់ប៉ាត្រូវដឹង ទឹកអូរ៉ាលីត្រមានប្រយោជន៍ខ្លាំងពេលអូនតូចៗរាករូស

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 15, 2020

    ម៉ាក់ប៉ាត្រូវដឹង ទឹកអូរ៉ាលីត្រមានប្រយោជន៍ខ្លាំងពេលអូនតូចៗរាករូស

    អាការៈ​រាក​រូស​គឺ​ជា​បញ្ហា​ទូទៅ​របស់​សុខភាព​មនុស្ស​យើង​ម្នាក់​ៗ​ដែល​ជួប​ប្រទះ​នៅ​ក្នុង​ជីវភាព​រស់​នៅ។ ជា​ធម្មតា នៅ​ពេល​ដែល​រាករូស គ្នា​យើង​ចាស់ៗ អាច​ប្រើ​ថ្នាំ​បំបាត់​ការ​រាក​រូស​បាន ប៉ុន្តែ​សម្រាប់​អា​អូន​តូច​ៗ មិន​អាច​ចេះ​តែ​ឲ្យ​ថ្នាំ​លេប​បំបាត់​រាក​បាន​ទេ ដូចនេះ​ត្រូវ​ធ្វើម៉េច?។

    “ជាក់​ស្ដែង មាន​ម៉ាក់​ប៉ា​មួយ​ចំនួន​សួរ​ខ្ញុំ​ថា កូន​គាត់​ទើប​តែ​បាន​១-២​ ខែ​ ហើយ​រាក អាច​ឲ្យ​ញ៉ាំ​ទឹក​អូរ៉ាលីត្រ​ហ្នឹង​បាន​ដែរ​អី ព្រោះ​ធម្មតា ក្មេង​ទាល់​តែ​អាយុ​៦​ខែ​ឡើង​បាន​គេ​ឲ្យ​ញ៉ាំ​ទឹក​បាន”។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជ​បណ្ឌិត អ៊ុន យូ អនុប្រធានមន្ទីរព្យបាល Maxi Care។

    លោក​បន្ត​ថា ប្រសិន​បើ​កូន​ដែល​នៅ​តូច​មែនទែន​រាករូសខ្លាំង គឺ​គេ​មិន​ឲ្យ​ផ្ដល់​ថ្នាំ​អី​ផ្ដេសផ្ដាស​ដល់​កូន​ទេ ហើយ​អ្វី​ដែល​ម៉ាក់ប៉ា​គួរ​ធ្វើ​ គឺ​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ទឹក​អូរ៉ាលីត្រ​នេះ ព្រោះ​វា​អាច​ជួយ​បន្ថយ​ការ​រាក​របស់​កូន និង​មិន​មាន​ផល​ប៉ះពាល់​អី​ទៅ​ដល់​កូន​ឡើយ។ ទោះ​បី​ជា​ទារក​ទើប​នឹង​កើត​ក៏​ដោយ ម៉ាក់​ប៉ា​អាច​ចាប់​ផ្ដើម​ពី​វិធី​នេះ ដោយ​គ្រាន់​តែ​​ដួស​ទឹក​អូរ៉ាលីត្រ​ដោយ​ស្លាប​ព្រា ហើយ​បញ្ចុក​កូន​បន្តិច​ម្ដងៗ។

    លោកវេជ្ជបណ្ឌិតថា ម្សៅអូរ៉ាលីត្រ (ORS) គឺជាល្បាយម្សៅដែលតម្រូវឲ្យលាយជាមួយទឹកដើម្បី​ព្យាបាល​អាការៈរាក។ ក្នុងម្សៅអូរ៉ាលីត្រ មានលាយផ្សំជាមួយសាមាសធាតុសំខាន់ជាច្រើន ដើម្បីទៅបង្រ្គប់ជាតិទឹក និងជាតិ អេលិចត្រូលីត្រ នៅក្នុងខ្លួនឲ្យបានគ្រប់គ្រាន់។

    ផ្ទុយ​ទៅ​វិញ ក្នុង​ករណី​ដែល​ឲ្យ​កូន​ញ៉ាំ​ទឹក​អូរ៉ាលីត្រ​ហើយ​នៅ​តែ​រាក​មិន​ព្រម​បាត់ គឺ​អាច​ធ្វើ​ឲ្យ​ទារក​នោះ​បាត់​បង់​ជាតិ​ទឹក​ខ្លាំង​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព ដូច​នេះ​មាន​តែ​ត្រូវ​ដាក់​សេរ៉ូម​ដើម្បី​ជួយ​បង្គ្រប់​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន​របស់​ក្មេង។

    វេជ្ជបណ្ឌិត​រោគ​កុមារ​រូប​នេះ​បញ្ជាក់​ឲ្យ​ដឹង​ថា ប្រសិន​ទារក​មាន​អាការៈ​រាក​រូស​តែ​អាច​ញ៉ាំ​ទឹក​អូរ៉ាលីត្រ​បាន​នោះ​គឺ​ល្អ​ខ្លាំង​មែន​ទែន ប៉ុន្តែ​បើ​មិន​អាច ​គឺ​មាន​តែ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ឲ្យ​ពិនិត្យ​សុខភាព​កូន ហើយ​អាច​ព្យួរ​សេរ៉ូម​ដើម្បី​ការពារ​កុំ​ឲ្យ​កូន​ខ្សោះ​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន​ខ្លាំង​ពេក។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម