(រូបតំណាង) អ្នកស្រុកចម្ការលើរូបនេះ បានបន្តទៀតថា ដំបូងៗពេលដឹងថាមានកូនពិតជារំភើបណាស់ តែពេលកូនកើតមក គ្មានលុយគ្រប់គ្រាន់ ទុកផ្គត់ផ្គង់កូនពេលចេះលេងនេះលេងនោះ គ្មានលុយទុកបង្ការពេលកូនមានជំងឺ និងទិញចំណីចំណុកល្អៗឲ្យកូនញ៉ាំ ដើម្បីការលូតលាស់ប្រកបដោយសុខភាពល្អ ទើបជាការស្ដាយក្រោយ ព្រោះពេលងាកទៅឃើញកូនអ្នកដទៃមានអ្វីលេង ហើយកូនយើងទារដែរ តែគ្មានលទ្ធភាពទិញឲ្យ។
ក្រោយជួបការលំបាកពេលមានកូនដំបូង អ្នកស្រុកពារាំងរូបនេះ ក៏ចេះគិតពីផែនការណ៍ជីវិត និងចេះរកស៊ី ដើម្បីទុកសន្សំកូនបន្ទាប់ៗ ព្រោះការពឹងផ្អែកលើឪពុកម្ដាយ និងប្ដី គឺមិនគ្រប់គ្រាន់ទេ ព្រោះត្រូវត្រៀមតាំងពីមុនកូនកើត កូនកើតហើយ កូនធំបន្តិច កូនចូលរៀន។
៣- សុខភាពការចិញ្ចឹម និងអប់រំកូនមិនបានល្អ
អ្នកស្រី សេថា វ័យ ៣៦ ឆ្នាំ និងជាមេផ្ទះ បានរៀបរាប់បទពិសោធខ្លួនថា៖ “ខ្ញុំមានកូន ៦ នាក់ កូនឲ្យញឹកស្អេកជាប់គ្នា ហើយបើមានកូនមួយណាឈឺវិញ គឺឈឺទាំងអស់តែម្ដង។ បើនិយាយពីមើលថែទាំវិញគឺមិនបានដិតដល់ទេ កូនខ្លះប្រឡូកប្រឡាក់ដី ខោអាវមិនបានបោកគក់យកមកស្លៀកឡើងវិញ ស៊ីចុកមានអីស៊ីហ្នឹង”។ អ្នកខេត្តកំពតរូបនេះ បានឲ្យដឹងទៀតថា គាត់ប្រកបរបបធ្វើចម្ការស្រែតិចតួច ហើយក៏មិនសូវយល់ដឹងពីវិធីពន្យារកំណើតអ្វីទេ រឹតតែមិនដឹងថាគួរគិតពីអនាគតកូនយ៉ាងម៉េច ដឹងត្រឹមខំរកទៅមានប៉ុនណាក៏ចាយប៉ុណ្ណឹងចុះ។
ងាកមកពីការបង្រៀនកូនវិញ ស្ត្រីវ័យកណ្ដាលរូបនេះថា មិនសូវមានពេលប៉ុន្មានដែរ ឲ្យតែកូនទៅរៀន ហើយការប្រដែប្រដៅវិញក៏មានតែខុសវ៉ៃៗ មិនដឹងនិយាយម៉េចជាមួយកូនៗ។
ផលលំបាកមិនមែនមានតែ ៣ ចំណុចនេះទេ តែ Helloគ្រូពេទ្យ បានសាកសួរពីគ្រួសារអ្នកគ្មានផែនការយកកូនមួយចំនួនធំ ហើយភាគច្រើនលើកឡើងពីរឿងទាំងនេះ។
អត្ថបទពាក់ព័ន្ធ៖ម៉ាក់ប៉ាមានទម្លាប់អាក្រក់ ៤ យ៉ាងនេះ ធ្វើកូនខូចតាំងពីតូច
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕