home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

ក្មេងមានជំងឺ ២ មុខនេះ មន្ទីរពេទ្យកុមារជាតិទទួលព្យាបាលមិនគិតថ្លៃ

ក្មេងមានជំងឺ ២ មុខនេះ មន្ទីរពេទ្យកុមារជាតិទទួលព្យាបាលមិនគិតថ្លៃ

កុមារ​ដែល​មាន​ជំងឺ​ឆែប​មាត់ និង​ជើង​ខ្វេរ ដែល​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ មិន​គិត​ថ្លៃ​ព្យាបាល​នោះ​ទេ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ។

កុមារ​មាន​ជំងឺ​ឆែប​មាត់ ធ្វើ​ឲ្យ​ខ្យល់​ចូល​ក្នុង​មាត់ ពិបាក​ទាំង​ការ​និយាយ ទាំង​ការ​ទំពារ​ចំណី​អាហារ។ ចំពោះ​វិធី​ព្យាបាល​កុមារ​ដែល​មាន​ជំងឺ​ឆែប​មាត់​នេះ លោក​វេជ្ជបណ្ឌិត​ថា ខាង​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​នឹង​វះកាត់​ព្យាបាល​មាត់​ឲ្យ​ជិត​វិញ ដោយ​ធ្វើ​ទាំង​អញ្ចាញធ្មេញ ទាំង​ធ្មេញ និង​បង្រៀន​ឲ្យ​ចេះ​និយាយ ដែល​ត្រូវ​ចំណាយ​ពេល​វេលាយូរ។

ក្រៅ​ពី​ទទួល​ព្យាបាល​ក្មេង​ដែល​មាន​ជំងឺ​ឆែបមាត់ និង​ជើងខ្វេរ ដោយ​មិន​គិត​ប្រាក់ មន្ទីរពេទ្យ​កុមារ​ជាតិ​ក៏​មាន​មូល​និធិ​សមធម៌​សម្រាប់​បង់​ឲ្យ​អ្នក​ជំងឺ​ដែល​មាន​ជីវភាព​ក្រីក្រ​ផង​ដែរ។

ចំណែក​អ្នក​ជំងឺ​ដែល​បង់​ប្រាក់​វិញ ក៏​មិន​តម្រូវ​ឲ្យ​បង់​ប្រាក់​ពេញ​ថ្លៃ​សម្រាប់​ការ​ព្យាបាល​នោះ​ទេ គឺ​ត្រូវ​បង់​ក្នុង​កម្រិត​មួយ​ទាប ដែល​ជា​តម្លៃ​បដិភាគ។

“អ្នក​ជំងឺ​ក្រីក្រ យើង​មាន​មូល​និធិ​សមធម៌ បង់​ជំនួស ប៉ុន្តែ​ទោះ​បី​ជា​ការ​បង់​ប្រាក់​ក្តី តែ​តម្លៃ​ជា​តម្លៃ​ដិភាគ មិន​មែន​ជា​តម្លៃ​ពេញ​សម្រាប់​ការ​ព្យាបាល​នោះ​ទេ អ្នក​ជំងឺ​ម្នាក់ ត្រូវ​បង់ប្រាក់ ១ម៉ឺនរៀល ទាំង​ថ្លៃ​ព្យាបាល ថ្លៃ​ពិគ្រោះ និង​ថ្លៃថ្នាំ”។ លោក​នាយក​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​បញ្ជាក់។

វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស
វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 31/07/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត