– តើធ្លាប់បានធ្វើការជាមួយគ្រូពេទ្យជំនាញខាងសម្ភព ឬជំនាញអ្វីខ្លះ?
– តើអ្នកគ្រូ ឬលោកគ្រូពេទ្យ គ្រាន់តែធ្លាប់ធ្វើការពិនិត្យសុខភាពក្មេងពេលទំនេរពីការងារស្នូល ឬយ៉ាងណា?
– ក្នុងនាមជាគ្រូពេទ្យក្មេង អ្វីជាក្តីបារម្ភធំបំផុតអ្នកគ្រូ ឬលោកគ្រូពេទ្យ ទៅលើសុខភាពក្មេង?
– តើអ្នកគ្រូ ឬលោកគ្រូពេទ្យ មានបទពិសោធមើលក្មេងមានបញ្ហា ដូចជាមានបញ្ហាយឺតយ៉ាវក្នុងការនិយាយ ឬយឺតយ៉ាវលើការធ្វើចលនា និងយឺតយ៉ាវក្នុងការដឹងញាណលើរាងកាយ ទៅគ្រូពេទ្យជំនាញផ្សេងៗទៀត?
– មានវិធីណាល្អបំផុតដើម្បីទាក់ទងទៅអ្នកគ្រូ ឬលោកគ្រូពេទ្យ សិនបើខ្ញុំមានសំណួរចង់សួរ?
– មន្ទីរពេទ្យអ្នកគ្រូ ឬលោកគ្រូពេទ្យនៅណាដែរ?
– យល់យ៉ាងណាខ្លះចំពោះការព្យាបាលតាមបែបធម្មជាតិ?
– ធ្លាប់មានបទពិសោធច្រើនបែបណាចំពោះក្មេងមានជំងឺ ត្រូវការការថែទាំពិសេស ឬរងរបួសធ្ងន់ធ្ងរដែរទេ?
– អ្នកគ្រូពេទ្យ ឬលោកគ្រូគិតម៉េចចំពោះកំណែទម្រង់សេវាសុខាភិបាលក្នុងប្រទេសយើង? តើយល់ថា កំណែទម្រង់នេះ អាចជួយដល់ការព្យាបាល ថែទាំក្មេងរបស់អ្នកគ្រូ ឬលោកគ្រូដែរទេ?។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕