backup og meta

ម៉ាក់ប៉ាសម័យនេះចូលចិត្តប្រើកាបូបស្ពាយកូន តើជួយបានអីខ្លះ?

ម៉ាក់ប៉ាសម័យនេះចូលចិត្តប្រើកាបូបស្ពាយកូន តើជួយបានអីខ្លះ?

ម៉ាក់​ៗ​សម័យ​ទំនើប​នេះ ភាគច្រើន​បាន​ជ្រើសរើស​យក​កាបូប​ស្ពាយ​កូន​មក​ជួយ​សម្រួល​ខ្លះ​ៗ​ហើយ។ តែ​បើ​អ្នក​មិន​ទាន់​ហ៊ាន​ទិញ​មក​ប្រើ និង​មិន​ដឹង​ពី​អត្ថប្រយោជន៍ Hello គ្រូពេទ្យ សូម​ចែករំលែក​ពី​អត្ថប្រយោជន៍​នៃ​កាបូប​នោះ​ដោយ អ្នកស្រី មាន សីមា ដែល​ជា​ស្ត្រី​មេផ្ទះ និង​ធ្លាប់​ប្រើ​របស់​នេះ​ចំពោះ​កូន​ទាំង៣ បាន​ឲ្យ​ដឹង​ដូច​ខាងក្រោម។

១- ជួយ​សម្រួល​ពេល​ធ្វើ​ដំណើរ​កម្សាន្ត

ពេល​ទៅ​ណា​មួយ​ណា យើង​អាច​ដាក់​កូន​ក្នុង​កាបូប​ស្ពាយ​នោះ ហើយ​មិន​ធ្វើឲ្យ​យើង​ចុក​រោយ​ដៃ។ មិន​តែ​ប៉ុណ្ណោះ ពេល​ស្ពាយ​ពី​ក្រោយ​ជួយ​សម្រួល​ខ្នង​យើង​ឲ្យ​ត្រង់ និង​មិន​ឈឺចាប់ ហើយ​អាច​រីករាយ​ជាមួយ​ការ​ដើរហើរ​បាន​យ៉ាង​សប្បាយ គ្រាន់តែ​ឆ្លាស់​គ្នា​ជាមួយ​ប៉ា​ៗ​ជា​ការ​ស្រេច។

២- មិន​ប៉ះពាល់​ដំណើរ​កូន

កូន​ដែល​ធ្លាប់​ប្រើ​របស់​មួយ​នេះ មិន​បាន​ធ្វើឲ្យ​ប៉ះពាល់​ដំណើរ​ឡើយ ព្រោះ​ទាំង​ខ្នង​កូន​ត្រង់​គឺ​ស្ថិត​នៅ​ក្នុង​បរិវេណ​មួយ​ប៉ុន​ខ្លួន ហើយ​ជើង​វិញ​ក៏​សណ្ដូក​ចុះ​ក្រោម​មិន​កោង មិន​ផ្អិប​អ្វី​ទាំងអស់។

អត្ថបទពាក់ព័ន្ធ៖ ធ្វើបានប៉ុន្មានចំណុចនេះ ម៉ាក់ៗជាអ្នកម្តាយឆ្លាតវៃម្នាក់

តិចនិកចញ្ចឹមកូន

៣- កូន​សប្បាយ​រីករាយ

ពេល​ដាក់​ចូល​ក្នុង​កាបូប​ស្ពាយ​នោះ កូន​គ្មាន​ភាព​ធុញ​ទ្រាន់​ណា​មួយ​ឡើយ ព្រោះ​គេ​អាច​ធ្វើ​ចលនា​បាន​ធម្មតា មិន​ថា​ជើង ដៃ ក្បាល។ មិន​តែ​ប៉ុណ្ណោះ​កូន​មាន​អារម្មណ៍​មិន​ហេលហាល ពេល​ឃើញ​អ្វី​គួរឲ្យ​ខ្លាច ដោយសារ​ពួកគេ​បាន​នៅ​ជិត​ម៉ាក់​ៗ​រហូត។

៤- អាច​បំបៅ​ដោះ​ក៏​បាន

នៅ​ពេល​ត្រូវ​ទៅ​ណា​មក​ណា អាច​ឲ្យ​កូន​បំបៅ​បាន ដោយ​គ្រាន់​តែ​ផ្លាស់​ពី​ក្រោយ​មុខ​វិញ និង​បង្ខិត​ខ្សែ​ឲ្យ​មក​ក្រោម​បន្តិច។ យើង​អាច​ឲ្យ​កូន​បៅ​ដោយ​មិន​ឲ្យ​កូន និង​ខ្លួនឯង​ពិបាក នៅ​គ្រប់​កន្លែង ព្រម​ទាំង​អាច​ជួយ​បិទបាំង​រូបរាង​ដើមទ្រូង​ទៀត​ផង។ មិន​តែ​ប៉ុណ្ណោះ​យើង​អាច​ប្រើ​តាំងពី​កូន​ៗ​នៅ​តូច រហូត​ដល់​អាយុ១ ខួប​ក៏​បាន​ដែរ និង​អាច​ប្រើ​ត​កូន​ក្រោ​យៗ​ទៀត។

បន្ថែម​ពី​លើ​ការ​អះអាង​របស់​ស្ត្រី​ជា​ម្តាយ​ខាង​លើ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺ​ទូទៅ ក៏​បាន​លើក​ឡើង​ពី​អត្ថប្រយោជន៍​នៃ​កាបូប​ស្ពាយ​កូន​ស្រដៀង​គ្នា​នេះ​ដែរ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

04/10/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

គ្រោះថ្នាក់នៃមីក្រូប្លាស្ទិក (Microplastics) ក្នុងដបទឹកដោះគោ លើទារក និងកុមារតូចៗ

ម៉េចបានទារកទើបកើតខ្លះមានបញ្ហាផ្ចិតលៀន? អាចបាត់ទៅវិញខ្លួនឯងអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 04, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម