មានម៉ាក់ៗជាច្រើនតែងតែងូតទឹកក្ដៅឲ្យកូនតាំងពីកើតរហូតដល់វ័យ ២-៣ ឆ្នាំ។ ការធ្វើតគ្នាបែបនេះយើងមិនបានដឹងថាវាបានផល ឬក៏អត់នោះទេ។ ដើម្បីបញ្ចប់ចម្ងល់លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសទូទៅ បានបង្ហាញពីអត្ថប្រយោជន៍ដែលកូនបានងូតទឹកក្ដៅ។
លោកបានឲ្យដឹងថា ការងូតទឹកក្ដៅក្នុងខែនេះពិតជាល្អសម្រាប់ទារក និងកុមារតូចៗ ព្រោះអាចជួយកាត់បន្ថយការរងា និងផ្ដល់កម្ដៅដល់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ទារកដែលឧស្សាហ៍បានងូតទឹកក្ដៅមិនងាយឈឺជំងឺផ្ដាសាយ ហើយមិនយំព្រោះរងាទៀតផងសម្រាប់កម្ដៅទឹកដែលគួរឲ្យក្មេងងូតត្រឹម ៣៦-៣៧ អង្សាសេរគឺសុវត្ថិភាពចំពោះស្បែក និងមិនប៉ះពាល់ចំពោះដល់សក់ ព្រោះបើទឹកក្ដៅពេកអាចបណ្ដាលឲ្យរលាកស្បែក និងជ្រុះសក់ក្មេងទៀតផង។
វេជ្ជបណ្ឌិតឯកទេសទូទៅ បានបន្ថែមទៀតថា ចំពោះរយៈពេលវែង ឬខ្លី គឺស្រេចតែលើចិត្តយើង បើសម្បូរ ឬឧស្សាហ៍នាំអាចឲ្យកូនងូតដល់ធំក៏បាន តែបើគ្មានពេល ឬមិនមានម៉ាស៊ីនទឹកក្ដៅទឹកត្រជាក់ទំនើប មិនបាច់ងូតឲ្យក៏បាន។ រឿងចាំបាច់ដែលគួរដឹង គឺពេលទារកទើបកើតត្រូវតែងូតទឹកក្ដៅឲ្យ ដើម្បីឲ្យកូនមានអារម្មណ៍កក់ក្ដៅ ហើយបើទោះជាខែក្ដៅក៏គួរតែងូតឲ្យដែរ។
សម្រាប់ឧបករណ៍វាស់ អាចប្រើទ័រម៉ូម៉ែត្រ វាស់កម្ដៅទៅដាក់ស្ទង់ ឬស្មានតាមកម្ដៅខ្លួនមនុស្សយើងក៏មានដែរ ព្រោះទឹកក្ដៅដែលកូនងូត ត្រូវនឹងកម្ដៅក្នុងខ្លួនយើង។ ចុះបើឲ្យកូនងូតទឹកត្រជាក់ មិនល្អឬយ៉ាងណា? លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា វាមិនអាក្រក់ ឬប៉ះពាល់ដល់កូនតូចឡើយ គ្រាន់តែខែនេះត្រជាក់ ហើយប្រព័ន្ធភាពស៊ាំរាងកាយក្មេងមិនរឹងមាំដូចយើងមនុស្សចាស់ ដូចនេះទឹកក្ដៅល្អបំផុតហើយ។
អត្ថបទពាក់ព័ន្ធ៖ រាកធម្មតា និងរាកមួល ខុសគ្នាម្ដេចខ្លះ?
[embed-health-tool-vaccination-tool]