១. ប្រភេទជំងឺរលាកស្រោមខួរក្បាលលើកុមារ
ជំងឺរលាកស្រោមខួរក្បាលលើកុមារ មានដល់ទៅ ៥ប្រភេទ៖
ក. ជំងឺរលាកស្រោមខួរក្បាលបណ្តាលមកពីវីរុស (វីរុសជំងឺអុតស្វាយ ស្រឡទែន …)
ខ. ជំងឺរលាកស្រោមខួរក្បាលបណ្តាលមកពីបាត់តេរី ដូចជា Streptococcus pneumoniae, Hib, meningococcus…. និងមេរោគរបេង
គ. ជំងឺរលាកស្រោមខួរក្បាលបណ្តាលមកពីមេរោគផ្សិត
ឃ. ងឺរលាកស្រោមខួរក្បាលបណ្តាលមកពីប៉ារ៉ាស៊ីត
ង. ជំងឺរលាកស្រោមខួរក្បាលមិនមែនបណ្តាលមកពីមេរោគ ៖
− កើតមានពេលកុមារកើតជំងឺផ្សេងទៀត ដូចជាជំងឺ Lupus
− ក្រោយការប៉ះទង្គិចក្បាល មានហូរឈាមក្នុងខួរក្បាល ឬមានដុះដុំសាច់ក្នុងខួរក្បាល
− បណ្តាលមកពីការប្រើថ្នាំ ដូចជាថ្នាំព្យាបាលជំងឺមហារីកជាដើម។
២. រោគសញ្ញាជំងឺរលាកស្រោមខួរក្បាល
ក្មេងតូច៖ ក្តៅខ្លួនខ្លាំង ក្អួតញឹកញាប់ រាគ បង្ហើយខាងមុខឡើងប៉ោង (ស្ទាបពេលក្មេងអត់យំ) ទន់ក យំវៀចមាត់ ប្រកាច់ ទន់ដៃទន់ជើង។
ក្មេងធំ៖ ក្តៅខ្លួន ឈឺក្បាលខ្លាំង ក្អួតញឹកញាប់ ទល់លាមក ខ្លាចពន្លឺ រឹងក។
៣. វិធីបង្ការជំងឺរលាកស្រោមខួរក្បាល
ជំងឺរលាកស្រោមខួរក្បាលបណ្តាលមកពីបាក់តេរីខ្លះអាចការពារបាន ដោយការចាក់វ៉ាក់សាំងការពារ ដែលមានក្នុងកម្មវិធីជាតិចាក់ថ្នាំបង្ការ នៃក្រសួងសុខាភិបាល មានវ៉ាក់សាំងការពារពីមេរោគភ្នើម៉ូកូក(Streptococcus pneumoniae និង មេរោគអេម៉ូហ្វីលីស (Hib) ដែលត្រូវ ចាក់នៅពេលទារកអាយុ ១ខែកន្លះ ២ខែកន្លះ និង៣ខែកន្លះ។