home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ពេលកូន​មានអាការៈប្រកាច់ប៉ាម៉ាក់ដឹងតែភ័យហើយ តែត្រូវ​ចេះធ្វើរឿងទាំងនេះដែរ​

ពេលកូន​មានអាការៈប្រកាច់ប៉ាម៉ាក់ដឹងតែភ័យហើយ តែត្រូវ​ចេះធ្វើរឿងទាំងនេះដែរ​

គ្នា​យើង​មានកូន​បើ​ឃើញ​កូន​យើង ឬកូន​អ្នក​ផ្សេង​​​មាន​អាការៈប្រកាច់ តើគួរជួយ​ដោយ​របៀបណា?​ មានការ​លើកឡើង​ថា​ក្មេង​ម្នាក់​ក្នុង​ចំណោម​ ១០​ នាក់​អាច​មាន​អាការៈ​ប្រកាច់​នេះ​ម្ដង​ក្នុង​មួយ​ជីវិត​របស់​ពួកគេ។

អាការៈ​ប្រកាច់​អាច​ថា​ជាសញ្ញាគ្រោះ​ថ្នាក់​មួយ​ដែរ។ អាការៈនេះ​កើត​ឡើង​នៅពេល​ចរន្តអគ្គិសនី​នៅ​ក្នុង​ខួរក្បាលមាន​សកម្មភាព​កើនឡើង​( surges in the brain’s electrical activity) ហើយ​ពេល​ខ្លះ​អាច​ធ្វើ​ឲ្យ​កុមារ​ដួល និង​ញ័រ​ខ្លួន​ខ្លាំង​ជាដើម ឬ​ក៏​ក្មេង​អាច​មាន​អាការៈ​បាត់​មាត់​បាត់​ក​ភ្លាមៗ ដោយ​មាន​ទាំង​ការ​បញ្ឈរភ្នែកទៀត​ផង។

បើ​ស្ដាប់​ទៅ​ដូច​ជា​គួរ​ឲ្យ​ខ្លាច​ណាស់​ហើយ ប៉ុន្តែ​សមាគមជំងឺ​កុមារ​របស់ហរដ្ឋអាមេរិក​បាន​លើក​ឡើង​ថា​ការ​ប្រកាច់​លើ​កុមារ​មិន​មាន​សុទ្ធ​ជារឿង​ធ្ងន់ធ្ង​រ​ត្រូវ​ការការ​សង្គ្រោះ​បន្ទាន់​នោះដែរ ហើយថា​កុមារ​អាច​នឹង​បាត់​ប្រកាច់​វិញ​នៅ​រយៈពេល​៥នាទី​ក្រោយ។​

អត្ថបទពាក់ព័ន្ធ៖

ខាងក្រោម​នេះជា​អ្វីដែល​ប៉ាម៉ាក់​ត្រូវ​ដឹង​ពេល​កូន​មាន​អាការៈប្រកាច់៖

  • កុំជ្រួលច្របល់ និង​ត្រូវ​ផ្ដល់​ការ​សង្គ្រោះបឋមដល់កូន​ ការ​ពារ​កុំឲ្យ​កូន​មាន​រងរបួស​អំឡុងពេលប្រកាច់។
  • ត្រូវ​មើល​ថា​ពេល​ណាគួរតែ​បញ្ជូន​កូន​ទៅ​មន្ទីរពេទ្យ
  • ត្រូវ​តាម​ដាន​អាការៈប្រកាច់របស់​កូន​ជាមួយ​គ្រូពេទ្យ​ក្រោយពី​ប្រកាច់។

ទាំងនេះជា​ដំណាក់​កាលប៉ាម៉ាក់​ត្រូវ​ធ្វើ​បើ​ឃើញ​កូន​ប្រកាច់

  • បើ​យើង​មិន​ច្បាស់ថា​កូន​យើង​ប្រកាច់ឬអត់​នោះ យើង​សាក​បញ្ចាំងពិលដាក់កូន និង​ស្រែក​ហៅ​ឈ្មោះ​កូន​ក្នុង​សំឡេងឮៗ​ដើម្បី​ដឹងថា​កូន​មាន​ប្រតិកម្ម​តប​នឹង​យើង​ឬអត់។
  • នៅជិតកូនជានិច្ច កុំទុក​កូនឲ្យ​នៅ​ម្នាក់​ឯង
  • ដាក់កូន​ដេក​ផ្ទាល់នឹង​ដី និង​បែរ​ខ្លួន​កូន​ទៅចំហៀង ដើម្បី​ការពារ​កុំឲ្យ​កូន​ឈ្លក់ ឬ​ក្អួត
  • ត្រូវ​ប្រាកដ​ថា​គ្មាន​របស់​មុត​ស្រួច​នៅ​ជិត​កូន​ទេ​ពេល​កូន​កំពុង​​ប្រកាច់ និង​កុំព្យាយាម​ចាប់កូន​ឲ្យ​នៅ​ស្ងៀម​ពេលកូន​ប្រកាច់។
  • កុំព្យាយាម​ដាក់របស់​អ្វីមួយ​ចូល​ក្នុង​មាត់​កូន ក្មេង​ប្រកាច់ច្រើនតែ​ខាំធ្មេញ បើ​យើង​ព្យាយាម​ដាក់អ្វីមួយ​ចូល​ក្នុង​មាត់​ក្មេងៗ​អាចខាំដៃយើង ឬធ្វើឲ្យ​ក្មេង​របួស។
  • ផ្ទៀង​ម៉ោងមើល​ថាកូន​ប្រកាច់យូរប៉ុនណា។

ពេលណា​ត្រូវ​បញ្ជូន​កូន​ទៅមន្ទីរពេទ្យ?

  • បើ​នេះជាករណី​ទី​១ដែល​កូន​យើង​ប្រកាច់
  • បើ​ការ​ប្រកាច់​នេះ​យូរ​ជាង​៥នាទី
  • បើ​កូន​ប្រកាច់​បែប​កោង​ខ្នង​ ហើយ​មិន​វិល​មក​រក​ភាព​ប្រក្រតី​វិញ​
  • កូន​មិន​ដឹង​ខ្លួន​ក្រោយ​ប្រកាច់
  • កូន​មាន​របួស​អំឡុង​ពេល​ប្រកាច់​
  • កូន​​ពិបាក​ដក​ដង្ហើម
  • ករណី​កូន​ប្រកាច់​ក្នុង​ទឹក​
  • បើកូន​មានជំងឺទឹកនោម​ផ្អែម ឬជំងឺ​ប្រចាំកាយ​ផ្សេងៗទៀត

ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​អាការៈកូន

គ្រូពេទ្យ​អាចពិនិត្យ​ដឹងថា​​​ក្មេង​ប្រកាច់​ដោយ​សារ​រឿងអ្វី​មួយ​បាន ជួន​កាលក្មេង​ប្រកាច់​ដោយសារ​តែ​ក្ដៅ​ខ្លួន​ខ្លាំង បញ្ហាថ្នាំ ឬមកពី​បញ្ហា​ប្រព័ន្ធ​ប្រសាទ។ គ្រូពេទ្យ​អាចជួយ​យើង​ព្យាបាល​អាការៈ​ទាំង​នេះ​បាន​ ហើយ​ក៏អាចជួយ​យើង​ក្នុង​ការរៀបចំផែនការ​សង្គ្រោះ​ពេល​កូន​យើង​ប្រកាច់​លើកក្រោយៗ​​បាន​ទៀត​ផង​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.healthychildren.org/English/health-issues/conditions/seizures/Pages/Seizure-First-Aid-for-Children.aspx

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ទូច សុខា
កែ 03/09/2020
x