home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

កូនក្អួតធម្មតា ម៉ាក់ប៉ាអាចជួយអាអូនដោយវិធីនេះសិន មុន​យក​ទៅ​ពេទ្យ

កូនក្អួតធម្មតា ម៉ាក់ប៉ាអាចជួយអាអូនដោយវិធីនេះសិន មុន​យក​ទៅ​ពេទ្យ

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

អាការៈ​ក្អួត​ជា​បញ្ហា​ទូទៅ​មួយ​ដែល​យើង​ឧស្សាហ៍​ជួប​ប្រទះ ហើយមិន​សូវ​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដល់​កូន​ប៉ុន្មាន​ទេ លើក​លែង​តែ​ក្អួត​ផង មាន​លាយ​ឡំ​ជាមួយ​សញ្ញា​ផ្សេង​ៗ​ទៀត។ ចុះ​បើ​កូន​ក្អួត ប៉ា​ម៉ាក់​អាច​ជួយ​កូន​បាន​ដោយ​របៀប​ណា? យក​ទៅ​ពេទ្យ​តែ​ម្ដង ​ឬ​យ៉ាង​ណា?

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ បក​ស្រាយ​ថា អាការៈ​ក្អួត កើត​ឡើង​ញឹក​ញាប់​នៅ​លើ​ក្មេង និង​បង្ក​ឡើង​ដោយ​សារ​មូល​ហេតុ​ច្រើនដូច ការ​បង្ក​រោគ រលាកបំពង់ក ពុល​ចំណី​អាហារ រលាក​ក្រពះ​ពោះ​វៀន ឬ​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ។ ជួន​កាលវា​ក៏​បណ្ដាល​មក​ពី​ការ​ពុល​ឡាន ពុល​ថ្នាំ​លេប ឬ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​។ល។​

ជា​ធម្មតា នៅ​ពេល​ដែល​ឃើញ​កូន​ក្អួត ម៉ាក់​ប៉ា​មួយ​ចំនួន​ធំ ច្បាស់​ជា​ភ័យ​ព្រួយ​ខ្លាច​កូន​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដល់​សុខភាព បាន​ជា​ក្អួត​អាហារ​ចេញ​មក​វិញ​អស់។ ប៉ុន្តែ ពេល​ខ្លះ អា​អូន​ក្អួត​ធម្មតា​យើង​មិន​ចាំ​បាច់​បារម្ភ​ពេក ហើយ​យើង​ក៏​អាច​ជួយ​ឲ្យ​អាការៈ​កូន​ឲ្យធូរ​ស្បើយ​បាន​ដែរ​ដោយ៖

១. ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន (ចៀស​វាង​បញ្ហាខ្សោះ​ជាតិ​ទឹក)
២. ឲ្យ​កូន​ហុត​ទឹក​ស៊ុប (ដូច​ជាស៊ុប​មាន់…)
៣. ចៀសវាង​ទឹក​ផ្លែ​ឈើ ឬ​ទឹក​ក្រូច​មាន​ជាតិ​ហ្គាស
៤. ចៀស​វាង​ផ្ដល់​ថ្នាំ​ក្អួត​ផ្ដេសផ្ដាស​ដល់​កូន លើក​លែង​តែ​មាន​វេជ្ជបញ្ជា​ច្បាស់​លាស់។

ក្នុង​ករណី​ដែល​អា​អូន ក្អួត​ហើយ​បាត់​បង់​ចំណង់​អាហារ ប៉ា​ម៉ាក់​មិន​ចាំ​បាច់​បារម្ភ​ពេក​ទេ ព្រោះ​ក្រពះ​អា​អូន​កំពុង​ធ្វើ​ទុក្ខ។ អ្វី​ដែល​សំខាន់ គឺ​យើង​ត្រូវ​ប្រាកដ​ថា កូន​ក្អួត​ហើយ​មិន​បាត់​បង់​ជាតិ​ទឹក​ច្រើនទើបល្អ។

វិធី​ខាង​លើ​នេះ ម៉ាក់​ប៉ា​អាច​ប្រើ​បាន​ក្នុង​ករណី​ដែល​អា​អូន​ក្អួត​ធម្មតា​ប៉ុណ្ណោះ​ដែល​យើង​អាច​សម្គាល់​ដឹង​បាន​ដោយ ក្រោយ​ក្អួត​កូន​លេង​បាន​ធម្មតា សើច​បាន ញ៉ាំ​បាន​ធម្មតា។ ផ្ទុយ​ទៅ​វិញ បើ​យើង​សង្កេត​ឃើញ​ថា អា​អូន​ក្អួត​ខ្លាំង បាត់​បង់​ជាតិ​ទឹក ក្អួត​ចេញ​ឈាម ឬ​ចេញមកលាយ​ទឹក​ពណ៌​ខៀវ ឬ​លេប​ទឹក​មិន​រួច ជា​សញ្ញា​បញ្ជាក់​ថា អា​អូន​មិន​មែន​ក្អួត​ធម្មតា​ទេ យក​ល្អ គួរ​នាំ​កូន​ទៅ​ពេទ្យ​ជា​បន្ទាន់ ដើម្បី​ឲ្យ​ពេទ្យ​ព្យាបាល​ត្រឹម​ត្រូវ ចៀស​វាង​បង្ក​ជា​បញ្ហា​ធ្ងន់​ដល់​កូន។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា
កែ 06/10/2020
x