ជំងឺមហារីក ជំងឺកាចសាហាវដែលអាចកើតឡើងបានគ្រប់កន្លែងនៅលើរាងកាយរបស់យើង ហើយជំងឺមួយនេះ កើតឡើងបានទាំងមនុស្សចាស់ និងកូនក្មេង ដោយមិនរើសវ័យឡើយ។ ប៉ុន្តែ ចំពោះកូនក្មេង ជំងឺមហារីកមិនកើតឡើងលើកន្លែងដូចមនុស្សចាស់ញឹកញាប់ទេដូចជា សុដន់ ក្រពះ តែសរីរាង្គកាយកុមារប៉ុន្មាននេះ អាចកើតជំងឺមហារីកញឹកញាប់ ម៉ាក់ប៉ាគួរកត់សម្គាល់។
ជាទូទៅ ជំងឺមហារីកលើកុមារ មានការលូតលាស់លឿនជាងជំងឺមហារីកដែលកើតលើមនុស្សចាស់ ប៉ុន្តែការសិក្សាវិទ្យាសាស្ត្រ បានបង្ហាញថា ជំងឺមហារីកនៅលើក្មេង ឆ្លើយតបនឹងការព្យាបាលបានល្អជាង និងមានអត្រាជាសះស្បើយច្រើនជាង។ នេះបើតាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត។
ចុះជំងឺមហារីកអ្វីដែលកុមារតូចៗកើតឡើងញឹកញាប់?
ជំងឺមហារីកដែលក្មេងៗកើតញឹកញាប់មានដូចជា៖
- ជំងឺមហារីកឈាមស្រួចស្រាវ
- ជំងឺមហារីកកូនកណ្ដុរ
- ជំងឺមហារីកខួរក្បាល
- ជំងឺមហារីកប្រព័ន្ធប្រសាទ
- ជំងឺមហារីកតម្រងនោម
- ជំងឺមហារីកថ្លើម
- ជំងឺមហារីកឆ្អឹង
- ជំងឺមហារីកភ្នែក។
យោងតាមអង្គការសុខភាពពិភពលោក WHO ឲ្យដឹងថា នៅក្នុងប្រទេសអភិវឌ្ឍន៍ ជំងឺមហារីកលើកុមារ អាចព្យាបាលជារហូតដល់ទៅ ៨០%។ ផ្ទុយទៅវិញ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ភាគរយនៃការព្យាបាលជំងឺមហារីកលើកុមារឲ្យជាសះស្បើយមានត្រឹម ២០% ប៉ុណ្ណោះ។
WHO បន្តថា មិនដូចជំងឺមហារីកនៅលើមនុស្សពេញវ័យទេ ជំងឺមហារីកលើក្មេងៗ នៅមិនទាន់ដឹងពីមួលហេតុច្បាស់លាស់នៅឡើយ ថាអ្វីជាកត្តាបង្កឲ្យប្រាកដ។ ការសិក្សាជាច្រើនបានបង្ហាញថា មានជំងឺមហារីកតិចតួចមែនទែនកើតលើកុមារ ដែលបង្កឡើងដោយកត្តាបរិស្ថាន និងរបៀបរស់នៅប្រចាំថ្ងៃ។
[embed-health-tool-vaccination-tool]