backup og meta

កត្តាធំៗបង្កឲ្យមានជំងឺមហារីកពោះវៀនធំ ករណីខ្លះមិនអាចទប់ស្កាត់បានទេ!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 11, 2020

    កត្តាធំៗបង្កឲ្យមានជំងឺមហារីកពោះវៀនធំ ករណីខ្លះមិនអាចទប់ស្កាត់បានទេ!

    ជំងឺ​មហារីក​ពោះវៀន​ធំ អាច​កើត​មានទាំងបុរស និងស្រ្តី ហើយ​នៅ​កម្ពុជា​តួលេខ​អ្នក​ជំងឺ​នេះ​ក៏​ច្រើន​ដែរ។​ នេះបើតាមការឲ្យដឹងពីលោកវជ្ជបណ្ឌិត Jonathan Foo ឯកទេសវះកាត់ទូទៅ​ និងវះកាត់ជំងឺមហារីកពោះវៀនធំ​ នៅប្រទេសសិង្ហបុរី។

    លោកវេជ្ជបណ្ឌិតថា មានកត្តាសំខាន់២ ​ដែល​បង្ក​ឲ្យ​កើតជំងឺ​មហារីក​ពោះ​វៀ​នធំ ក្នុងនោះមានកត្តាអាចទប់ស្កាត់បាន និងមិនអាចទប់ស្កាត់បាន។

    កត្តាមិនអាចទប់ស្កាត់បាន

    ទី១.​ អាយុ៖ កាន់​តែ​ចាស់​កាន់​តែ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​មហារីក​ពោះវៀនធំ

    ទី២. ហ្សែន៖ ប្រសិន​បើ​គ្រួសារ​មាន​ប្រវិត្ត​ធ្លាប់​កើត​មាន​ជំងឺ​មហារីក។

    ចំណែកឯកត្តាអាចទប់ស្កាត់បាន

    ពាក់ព័ន្ធ​នឹង​របៀ​ប​របប​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យើង ក្នុង​នោះ​​មាន របបអាហារបរិភោគសាច់ច្រើន អាហារផ្អាប់ អាហារកែច្នៃ​ ប្រឈមហានិភ័យក្នុងការកើតជំងឺមហារីកពោះវៀនធំ។ លើសពីនេះ ការជក់បារី ផឹកស្រា និងមិនចូលចិត្តហាត់ប្រាណក៏អាចប្រឈមនឹងការកើតមានជំងឺមហារីកពោះវៀនធំដែរ។

    ចំពោះ​ការ​ទប់​ស្កាត់​មិន​ឲ្យ​កើត​ជំងឺ​មហារីក​ពោះវៀនធំ លោក​វេជ្ជបណ្ឌិត Jonathan Foo ​បាន​បញ្ចាក់​ឲ្យ​ដឹង​ថា យើង​មិន​អាច​បាន​និយាយ​ថា អាច​ព្យាបាល​ឲ្យ​ជំងឺ​មហារីក​ពោះវៀនធំ​ជា​បាន​ទាំង​ស្រុង​ទេ តែ​គេ​មាន​វិធី​ដើម្បី​ពិនិត្យ​រក​វា​តាំង​ពី​ដំណាក់​កាល​ដំបូងៗ។  លោក​វេជ្ជបណ្ឌិត​បាន​ផ្តល់​ការ​ណែនាំ​ដល់ ស្រ្តីៗ និង​បុរសៗ​ដែល​មាន​អាយុ​ចាប់​ពី៤៥ឆ្នាំ​ឡើង គួរ​ឆ្លុះ​មើល និង​ពិនិត្យ​សុខភាព​ពោះវៀន​ធំ​ និង​ទ្វារ​បាត ប្រសិន​បើ​ពិនិត្យ​ឃើញ​មាន​ដុំ​អ្វី​មិន​ប្រ​ក្រ​តី គ្រូពេទ្យ​ជំនាញ​នឹង​​វះកាត់​យក​វា​ចេញ​​ ដើម្បី​ទប់ស្កាត់​ក្នុង​ការ​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ដំណាក់​កាល​បន្ទាប់ៗ។

     

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម