ប្រភេទ​ជំងឺ​មហារីក​ប៉ុន្មាន​នេះ​ហើយ ឧស្សាហ៍​កើត​ឡើង​ចំពោះ​អាអូន​តូចៗ

    ប្រភេទ​ជំងឺ​មហារីក​ប៉ុន្មាន​នេះ​ហើយ ឧស្សាហ៍​កើត​ឡើង​ចំពោះ​អាអូន​តូចៗ

    ជំងឺ​មហារីក ជំងឺ​កាច​សាហាវ​ដែល​អាច​កើត​ឡើង​បាន​គ្រប់​កន្លែង​នៅ​លើ​រាង​កាយ​របស់​យើង ហើយ​ជំងឺ​មួយ​នេះ កើត​ឡើង​បាន​ទាំង​មនុស្ស​ចាស់ និង​កូន​ក្មេង ដោយ​មិន​រើស​វ័យ​ឡើយ។ ប៉ុន្តែ ចំពោះ​កូន​ក្មេង ជំងឺ​មហារីក​មិន​កើត​ឡើង​លើ​កន្លែង​ដូច​មនុស្ស​ចាស់​ញឹក​ញាប់​ទេ​ដូច​ជា សុដន់ ក្រពះ តែ​សរីរាង្គ​កាយ​កុមារ​ប៉ុន្មាន​នេះ អាច​កើត​ជំងឺ​មហារីក​ញឹកញាប់ ម៉ាក់​ប៉ា​គួរ​កត់​សម្គាល់​។

    ជា​ទូទៅ ជំងឺ​មហារីក​លើ​កុមារ មាន​ការ​លូតលាស់​លឿន​ជាង​ជំងឺ​មហារីក​ដែល​កើត​លើ​មនុស្ស​ចាស់ ប៉ុន្តែ​ការ​សិក្សា​វិទ្យាសាស្ត្រ បាន​បង្ហាញ​ថា ជំងឺ​មហារីក​នៅ​លើ​ក្មេង ឆ្លើយ​តប​នឹង​ការ​ព្យាបាល​បាន​ល្អ​ជាង និង​មាន​អត្រា​ជា​សះស្បើយ​ច្រើន​ជាង។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។​

    ចុះ​ជំងឺ​មហារីក​អ្វី​ដែល​កុមារ​តូច​ៗ​កើត​ឡើង​ញឹក​ញាប់?

    ជំងឺ​មហារីក​ដែល​ក្មេងៗ​កើត​ញឹក​ញាប់​មាន​ដូច​ជា៖

    • ជំងឺ​មហារីក​ឈាម​ស្រួចស្រាវ
    • ជំងឺ​មហារីក​កូន​កណ្ដុរ
    • ជំងឺ​មហារីក​ខួរក្បាល
    • ជំងឺ​មហារីក​ប្រព័ន្ធ​ប្រសាទ
    • ជំងឺ​មហារីក​តម្រងនោម
    • ជំងឺ​មហារីក​ថ្លើម
    • ជំងឺ​មហារីក​ឆ្អឹង
    • ជំងឺ​មហារីក​ភ្នែក។

    យោង​តាម​អង្គការសុខភាពពិភពលោក WHO ឲ្យ​ដឹង​ថា នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍ ជំងឺ​មហារីក​លើ​កុមារ អាច​ព្យាបាល​ជា​រហូត​ដល់​ទៅ ៨០%។ ផ្ទុយ​ទៅ​វិញ នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ភាគ​រយ​នៃ​ការ​ព្យាបាល​ជំងឺ​មហារីក​លើ​កុមារ​ឲ្យ​ជា​សះ​ស្បើយ​មាន​ត្រឹម​ ២០% ប៉ុណ្ណោះ។

    WHO បន្ត​ថា មិន​ដូច​ជំងឺ​មហារីក​នៅ​លើ​មនុស្ស​ពេញ​វ័យ​ទេ ជំងឺ​មហារីក​លើ​ក្មេងៗ នៅ​មិន​ទាន់​ដឹង​ពី​មួល​ហេតុ​ច្បាស់​លាស់​នៅ​ឡើយ ថា​អ្វី​ជា​កត្តា​បង្ក​ឲ្យ​ប្រាកដ។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា មាន​ជំងឺ​មហារីក​តិច​តួច​មែន​ទែន​កើត​លើ​កុមារ ដែល​បង្ក​ឡើង​ដោយ​កត្តា​បរិស្ថាន និង​របៀប​រស់​នៅ​ប្រចាំ​ថ្ងៃ។

    មហារីកគ្រាប់ឈាមសលើកុមារ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 26/07/2021
    ត្រួតពិនិត្យដោយ