តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អាអូនក្ដៅខ្លួនដល់កម្រិតនេះហើយ ត្រូវនាំកូនទៅជួបពេទ្យឲ្យលឿន

    អាអូនក្ដៅខ្លួនដល់កម្រិតនេះហើយ ត្រូវនាំកូនទៅជួបពេទ្យឲ្យលឿន

    អាការៈ​ក្ដៅ​ខ្លួន ជា​បញ្ហា​ទូទៅ​មួយ​អា​អូន​តូច​ៗ​កើត​ញឹក​ញាប់​មែន​ទែន រហូត​ម៉ាក់​ប៉ា​មួយ​ចំនួន​មិន​ច្បាស់​ថា ក្ដៅ​ខ្លួន​បែប​ណា​មិន​បាច់​បារម្ភ​ពេក និង​ក្ដៅ​ខ្លួន​ពេល​ណា​គួរ​នាំ​កូន​ទៅ​ជួប​ពេទ្យ។ ត្បិត​តែ​វា​ជា​អាការៈ​ទូទៅ ប៉ុន្តែ​បើ​ធ្វេស​ប្រហែស​វា​ក៏​អាច​គំរាម​កំហែង​ដល់​សុខភាព​កូន​យើង​។

    ដើម្បី​ផ្ដល់​ជា​ជំនួយ​ដល់​ម៉ាក់​ប៉ា​គ្រប់​រូប លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ និង​ទារក​បាន​ពន្យល់​ឲ្យ​ដឹង​ថា ដោយ​សារ​ស្ថានភាព​ឥឡូវ​នេះ ពិបាក​រក​ពេទ្យ​ព្យាបាល ពិសេស​ពេល​កូន​ឈឺ ​ឬ​ក្ដៅ​ខ្លួន ម៉ាក់​ប៉ា​មួយ​ចំនួន​មិន​ដឹង​ថា គួរ​ប្រញាប់​យក​កូន​ទៅ​ពេទ្យ ឬ​គួរ​តែ​តាមដាន​សុខភាព​កូន​នៅ​ផ្ទះ​សិន​ ឬ​យ៉ាង​ណា។ យ៉ាង​ណា​មិញ ខាង​ក្រោម​នេះ​ជា​សញ្ញា​អាការៈ​ក្ដៅ​ខ្លួន​កើត​ឡើង​លើ​ទារក ឬ​កុមារ ម៉ាក់​ប៉ា​គួរ​នាំ​កូន​ទៅ​ពេទ្យ បើ​សង្កេត​ឃើញ​ថា អា​អូន​​មានអាការៈ​ដូច​ខាង​ក្រោម៖

    ទារក៖

    • អាយុ​ក្រោម​៣ខែ
    • បៅ​តិច​ជាង​ធម្មតា
    • កម្ដៅ​ត្រឹម ឬ​លើស ៣៨ អង្សាសេ

    កុមារ៖

    • ក្អួត
    • រាករូស (លើស៣ដង/ថ្ងៃ)
    • នោម​តិច​ខុស​ធម្មតា
    • សន្លឹម មិន​លេង​ច្រើន​ដូច​ធម្មតា
    • ឈឺ​ក្បាល
    • ក្ដៅ​ខ្លួន​លើស​៣ថ្ងៃ​​​

    បន្ថែម​ពី​លើ​នេះ​លោក​ស្រីវេជ្ជបណ្ឌិត​បន្ត​ថា អាការៈ​ក្ដៅ​ខ្លួន​មួយ​ចំនួន​អាច​ជា​សញ្ញា​នៃ​ជំងឺ​រលាក​ស្រោម​ខួរ​លើ​កុមារ ហេតុ​នេះ​ហើយ​ម៉ាក់​ប៉ា​ត្រូវ​តែ​មាន​ការ​ប្រយ័ត្ន​ខ្លាំង ពិសេស​ចំពោះ​កូន​តូច។ ប៉ុន្តែ ប្រសិន​បើ​អា​អូន​មាន​អាយុ​ច្រើន​ដែរ​ហើយ ម៉ាក់​ប៉ា​អាច​ផ្ដល់​ថ្នាំ​បញ្ចុះ​កម្ដៅ​ឲ្យ​កូន និង​បន្ត​តាម​ដាន​សុខភាព​កូន​សិន បើ​ផ្ដល់​ថ្នាំ​ហើយ​អា​អូន​នៅ​តែ​មិន​ធូរ​ស្បើយ គួរ​យក​កូន​ទៅ​ពេទ្យ​ឲ្យ​បាន​លឿន។​

    អាការៈ​ក្ដៅខ្លួន

    health-tool-icon

    តារាងកាលវិភាគចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ទារក

    សូមប្រើប្រាស់តារាង​ប្រព័ន្ធភាពស៊ាំ​ដើម្បី​ស្វែងយល់បន្ថែម​ពីប្រភេទថ្នាំបង្ការនិងពេលវេលា​ដែល​កូនរបស់អ្នក​ត្រូវការ​

    កូនប្រុសឬស្រី?

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 19/07/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: