home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

៦ ចំណុច ការពារ​កូន​តូច​មិន​ឲ្យ​ឈឺ​នៅ​ខែ​ភ្លៀង

៦ ចំណុច ការពារ​កូន​តូច​មិន​ឲ្យ​ឈឺ​នៅ​ខែ​ភ្លៀង

អាកាស​ផ្លាស់ប្តូរ​ពី​ក្តៅ ទៅ​មាន​ភ្លៀង​ធ្លាក់ ច្បាស់​ណាស់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​គ្រប់​គ្នា ពិសេស​កូន​ក្មេង​ដែល​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ។ ខាងក្រោម​នេះ​ជា​គន្លឹះ​ខ្លះៗ​សម្រាប់​ម៉ាក់ប៉ា​ថែទាំ​សុខភាព​កូន​តូចៗ​ក្នុង​រដូវ​ភ្លៀង​មិន​ឲ្យ​ឈឺ។

១- ត្រូវ​មាន​អាវ​ភ្លៀង ឬឆ័ត្រ

យើង​មិន​ត្រូវ​ឲ្យ​កូន​តូច​លេង​ទឹក​ភ្លៀង ឬ​ដើរ​កាត់​ភ្លៀង​ដោយ​គ្មាន​អាវ​ភ្លៀង ឬ​ឆ័ត្រ​បាំង​នោះ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​កូន​កើត​ជំងឺ​ផ្តាសាយ និង​ក្តៅ​ខ្លួន។

២- ងូតទឹក​ឲ្យ​កូន​ក្រោយ​ត្រូវ​ទឹក​ភ្លៀង

ទោះ​ជា​កូន​តូច​ត្រូវ​ទឹក​ភ្លៀង​តិច ឬ​ច្រើន ម៉ាក់​ត្រូវ​តែ​ងូត​ទឹក​ជម្រះ​កាយ​ឲ្យ​កូន​ម្តង​ទៀត​ជាមួយ​ទឹក​ស្អាត និង​សាប៊ូ នោះ​ទើប​មិន​មាន​បញ្ហា​ស្បែក ឬ​ទៅ​ជា​គ្រុនក្តៅ និង​ផ្តាសាយ។

៣- លាងដៃកូនជាមួយសាប៊ូ

អនាម័យ​ជា​រឿង​ចាំបាច់ ទាំង​ចំណី​អាហារ និង​ខ្លួន​ប្រាណ ម្ល៉ោះ​ហើយគ្រប់​ពេល​ដែល​កូន​យើង​លេង ឬ​ប៉ះពាល់​របស់​ផ្សេងៗ​រួច ត្រូវ​តែ​លាង​សម្អាត​ដៃ​កូន​ជាមួយ​សាប៊ូ ទើប​មិន​ឆ្លង​មេរោគ​ផ្សេងៗ។

អត្ថបទពាក់ព័ន្ធ៖ ប្រយ័ត្ន​ទាំង​អស់​គ្នា ជំងឺ ៧ មុខ​នេះ​កើត​ញឹក​ញាប់​នៅ​ខែ​​ភ្លៀង

ថែទាំកូន-តិចនិកចិញ្ចឹមកូន

៤- ឲ្យ​កូន​ញ៉ាំ​របស់​ក្តៅ​ឧណ្ហៗ

ពេល​មាន​ភ្លៀវ​ធ្លាក់ អាហារ​ក្តៅៗ​ដូចជា ស៊ុប ទឹកគោ​ដោះ​ក្តៅ ឬ​ទឹក​ក្តៅ​ឧណ្ហៗ ពិត​ជា​ល្អ​ចំពោះ​សុខភាព​ក្មេង ថែម​ទាំងអាច​ការពារ​មិនឲ្យ​​កើត​មាន​ជំងឺ​ទៀត​ផង។

៥- ឲ្យកូនញ៉ាំចំណីអាហារសម្បូរជីវជាតិ

យើង​ត្រូវ​ផ្តល់​អាហារូបត្ថម្ភ​កូន​ឲ្យ​បាន​គ្រប់​គ្រាន់ និង​ចម្រុះ​មុខ មាន​ទាំង​បន្លែ​ផ្លែឈើ ត្រី សាច់ ស៊ុត ទើប​ធ្វើ​ឲ្យសុខភាព​កូន​រឹងមាំ អាច​ទ្រាំធន់​នឹង​ជំងឺ​ផ្សេងៗ។

៦- ការពារកូនមិនឲ្យមូសខាំ

ខែ​ភ្លៀង​សម្បូរ​សត្វ​មូស​ណាស់ វា​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​ច្រើន​មុខ ដូច​ជា​គ្រុនឈាម គ្រុន​ចាញ់​ជា​ដើម ដូច្នេះ​ម៉ាក់ប៉ា​ចាំបាច់​ត្រូវ​ការពារ​កូន​កុំ​ឲ្យ​មូសខាំ ដោយ​ឲ្យ​កូន​គេង​ក្នុង​មុង​ជានិច្ច ហើយ​បើ​ចេញ​ក្រៅ​នៅ​កន្លែង​ងងឹត ឬ​មាន​ព្រៃ​នោះ ត្រូវលាប ឬ​បាញ់ស្ព្រៃយ៍​ការពារ និង​ត្រូវ​បំបាត់​ជម្រក​មូស។

អត្ថបទពាក់ព័ន្ធៈ ភ្លៀង​ធ្លាក់​ហើយ​​ប្រយ័ត្ន​ទាំង​ចាស់​​ក្មេង មាន​ជំងឺ​ច្រើន​ប្រភេទ​ឆ្លង​ដោយសារ​មូសខាំ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ដេត ធន្នី
កែ 24/05/2019
x