home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

លម្អិតពីមូលហេតុក្មេងស្ទះបំពង់បង្ហូរទឹកភ្នែក និងដំណោះស្រាយ

លម្អិតពីមូលហេតុក្មេងស្ទះបំពង់បង្ហូរទឹកភ្នែក និងដំណោះស្រាយ

ក្មេង​ស្ទះ​បំពង់​បង្ហូរ​ទឹក​ភ្នែក បណ្តាល​ឲ្យ​ហូរ​ទឹក​ភ្នែក​រហូត ដោយ​ក្មេង​ខ្លះ​ស្ទះ​បំពង់​បង្ហូរ​ទឹក​ភ្នែក​តែ​មួយ​ចំហៀង ឯ​ខ្លះ​ទៀត​ស្ទះ​ទាំង​សង​ខាង។ នេះ​ជា​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេស​រោគ​កុមារ។ ជា​ធម្មតា​នៅ​ផ្នែក​ខាង​លើ​ភ្នែក​មាន​ក្រពេញ​មួយ​សម្រាប់​ផលិត​ទឹក​ភ្នែក ហើយ​ពី​ភ្នែក​មក​ច្រមុះ​មាន​ប្រព័ន្ធ​បង្ហូរ​ទឹក​ភ្នែក​មួយ កាល​ណា​បំពង់​ទឹក​ភ្នែក​ស្ទះ ធ្វើ​ឲ្យ​មាន​ទឹក​ភ្នែក​ដក់​នៅ​នឹង​ភ្នែក។

លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ ដែល​​ធ្លាប់​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្ត​សៀមរាប​នេះ​បន្ត​ថា ការ​ស្ទះ​បំពង់​បង្ហូរ​ទឹកភ្នែក​របស់​ក្មេង​តូចៗ ជា​ជំងឺ​មក​ពី​កំណើត វា​មិន​មែន​ជា​ជំងឺ​អី​ធ្ងន់ធ្ងរ​នោះទេ ក្នុង​នោះ​ជំងឺ​នេះ​នឹង​ជា​ទៅវិញ​សឹង​តែ ៩០% ពេល​ក្មេង​មាន​អាយុ​១​ឆ្នាំ។ គេ​សង្កត​ឃើញ​ថា ក្នុង​ចំណោម​ក្មេង ១០០ នាក់ មាន​ ៥​ នាក់ ​កើត​ជំងឺ​ស្ទះ​បំពង់​បង្ហូរ​ទឹក​ភ្នែក។

១. រោគ​សញ្ញា​ក្មេង​ស្ទះ​បំពង់​បង្ហូរ​ទឹក​ភ្នែក

ក្មេង​មាន​ជំងឺ​ស្ទះ​បំពង់​បង្ហូរ​ទឹក​ភ្នែក មិន​ហើម​ភ្នែក មិន​ក្រហម​​ភ្នែក ឬ​មាន​អាចម៍​ភ្នែក​ជាប់​រហូត​នោះ​ទេ តែ​មាន​សញ្ញា​សម្គាល់​ខាង​ក្រោម​នេះ។
– ហៀរ​ទឹក​ភ្នែក​ជាប់​រហូត
– មាន​ទឹក​ភ្លែក​ថ្លា ឬ​ស្អិត​ជាប់​ភ្នែក។
– ត្របក​ភ្នែក​ស្អិត​ជាប់​គ្នា (ពិបាក​បើក​ភ្នែក)។

២. ត្រូវ​ធ្វើ​ម៉េច បើ​ក្មេង​ស្ទះ​បំពង់​បង្ហូរ​ទឹកភ្នែក?

វិធីសាស្ត្រ​​សម្រាប់​ព្យាបាល​ជំងឺ​ស្ទះ​បំពង់​បង្ហូរ​ទឹក​ភ្នែក​ចំពោះ​កូនក្មេង មាន​២​សំខាន់ គឺ១ ម៉ាស្សា​លើ​ត្របក​ភ្នែក និង​ទី​២ ត្រូវ​រង់ចាំ​ដល់​ថ្ងៃ​ក្មេង​ធំ​បន្តិច វា​នឹង​ជា​ដោយ​ឯក​ឯង​នៅ​ពេល​អូន​តូច​អាយុ​បាន​ ១​ឆ្នាំ។

៣. របៀប​​ម៉ាស្សា​ភ្នែក​ក្មេង​ស្ទះ​បំព​ង់បង្ហូរ​ទឹក​​ភ្នែក

មុន​នឹង​ម៉ាស្សា​ភ្នែក​កូន ម៉ាក់ប៉ា​ត្រូវ​កាត់​ក្រចក​ដៃ​ឲ្យ​ខ្លី លាង​ដៃ​ឲ្យ​ស្អាត ដោយ​ចាប់​ផ្តើម​ម៉ាស្សា​ពី​គល់​ភ្នែក​មក​ចុង​ច្រមុះ ដោយ​ធ្វើ​បែប​នេះ​ចំនួន​ ១៥​ដង/ម្តង និង​ត្រូវ​ម៉ាស្សា ២ដង/ថ្ងៃ ក្រោយ​ពី​ងូត​ទឹកហើយ គឺ​នៅ​ពេល​ព្រឹក និង​ពេល​ល្ងាច។ បើ​កូន​មាន​បញ្ហា​ភ្នែក​ខាង​ណា​ត្រូវ​ម៉ាស្សា​ខាង​នោះ បើ​ស្ទះ​បង្ហូរ​ទឹក​ភ្នែក​ទាំង​២ ត្រូវ​តែ​ម៉ាស្សា​ទាំង​២ ការ​ម៉ាស្សា​នេះ​សំខាន់​ណាស់ ជួយ​ពន្លឿន​ឲ្យ​ភ្នែក​ឆាប់​ជា​សះ​ស្បើយ​ពី​បញ្ហា​ស្ទះ​បំពង់​បង្ហូរ​ទឹក​ភ្នែក។

រលាក​ភ្នែក​ទារកHello_គ្រូពេទ្យ

៤. ពេល​ណា​ត្រូវ​ទៅ​ជួប​ពេទ្យ

ក្នុង​ករណី​កូន​អាយុ​បាន​១ឆ្នាំ តែ​នៅ​មាន​បញ្ហា​ដដែល ទោះ​បី​ជា​ម៉ាក់ៗ​ព្យាយាម​ម៉ាស្សា​រាល់​ថ្ងៃ​ក៏​ដោយ បែប​នេះ​លោកស្រី​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ប្រញាប់​នាំ​កូន​ទៅ​ជួយ​គ្រូពេទ្យ។ ម្យ៉ាងវិញ​ទៀត​បើ​ភ្នែក​កូន​មាន​សញ្ញា​មិន​ប្រក្រតី ដូចជា​ភ្នែក​ឡើង​ក្រហម ហើម ឈាម ខ្ទុះ ក៏​ត្រូវ​នាំ​កូន​ទៅ​ពេទ្យ​បន្ទាន់​ដែរ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 25/11/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x