តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

ម៉ាក់ៗឆ្ងល់អត់ ហេតុអីទឹកដោះមានថ្លា មានខាប់? ២ ប្រភេទនេះខុសគ្នាម៉េចខ្លះ?

    ម៉ាក់ៗឆ្ងល់អត់ ហេតុអីទឹកដោះមានថ្លា មានខាប់? ២ ប្រភេទនេះខុសគ្នាម៉េចខ្លះ?

    ម៉ាក់ៗ​ដែល​បំបៅ​ដោះ​កូន​ប្រាកដ​ជា​បាន​កត់​សម្គាល់​ហើយ ទឹក​ដោះ​មាន​ទាំង​ថ្លា និង​ខាប់។ តើ​ទឹក​ដោះ​ទាំង ២ ប្រភេទ​នេះ​ខុស​គ្នា​ម៉េច​ខ្លះ? មួយ​ណា​សម្បូរ​សារធាតុ​ចិញ្ចឹម​ជាង?

    លោកជំទាវ ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល បាន​ពន្យល់​ថា ទឹក​ដោះ​ម្តាយ​មាន ទឹកដោះ​ដើម និង​ទឹក​ដោះ​ចុង។ ទឹក​ដោះ​ដើម មាន​សភាពថ្លាៗ ជា​ទឹក​ដោះ​ដែល​ចេញ​ពេល​កូន​ចាប់​ផ្តើម​ម៉ឹម​ដំបូង​គេ ហើយ​សម្បូរ​ជាតិ​ទឹក​ខ្លាំង។ “ឧបមា​ថា ពេល​ដែល​ហូរ ឬ​យើង​ច្របាច់​ចេញ​ដំបូង ទឹកដោះ​មាន​សភាព​ថ្លា គេ​ហៅ​ថា​ទឹក​ដោះ​ដើម ដែល​សម្បូរ​ដោយ​ជាតិ​ទឹក និង​ជាតិ​ស្ករ​តិច​តួច”

    ចំពោះ​ទឹកដោះ​ខាប់ៗ​ជា​ទឹក​ដោះ​ចុង ដែល​នៅ​បាត​ដោះ មាន​សភាព​ខាប់​ជាង​ទឹក​ដោះ​ដើម សម្បូរ​គ្រប់​សារធាតុ​ចិញ្ចឹម​ទាំង​អស់។ លោក​ជំទាវ​វេជ្ជបណ្ឌិត​បាន​ពន្យល់​ថា បើ​សិន​ជា​ម្តាយ​ឲ្យ​កូនបៅ​តែទឹកដោះ​ដើម​តិចៗ មិន​បាន​ឲ្យ​កូនបៅ​អស់​ដល់​ទឹកដោះ​ចុង នោះ​កូន​មិន​បាន​ទទួល​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ទេ។

    “ម្តាយ​ខ្លះ​លើក​ឡើង​ថា ខ្ញុំ​បំបៅ​ដោះ​កូន​ដែរ ម៉េច​ក៏​កូន​អត់​ថ្លោស កូន​គេ​បៅ​ដោះ​ដូច​គ្នា ម៉េច​ក៏​កូន​គេ​ថ្លោស? អាហ្នឹង​ពាក់​ព័ន្ធ​នឹងការ​បំបៅ​ដែរ អ៊ីចឹង​បាន​ពេល​យើង​ឲ្យ​កូន​បៅ​ម្តងៗ ធ្វើ​ម៉េច​ឲ្យ​កូន​ទទួល​បាន​ទាំង​ទឹក​ដោះ​ដើម និង​ទឹក​ដោះ​ចុង”។ លោក​ជំទាវ​វេជ្ជបណ្ឌិត​រៀបរាប់។

    ជំទាវ ប្រាក់ សោភ័ណនារី
    លោកជំទាវ ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល
    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    រយៈពេល​វដ្ដរដូវ

    (ថ្ងៃ)

    28

    វដ្ដរដូវ

    (ថ្ងៃ)

    7

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 14/01/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត