backup og meta

ចង់ឲ្យកូនផឹកទៅមានសុវត្ថិភាព កុំយកទឹក ៤ ប្រភេទនេះមកឆុងទឹកដោះគោឲ្យសោះ

ពេលដែលយើងឮពាក្យថា “ឆុងទឹកដោះគោឲ្យកូន” យើងគិតថាសាមញ្ញណាស់ គ្មានអីស្មុគស្មាញគ្រាន់តែយកម្សៅទឹកដោះគោ ដាក់ចូលដប ហើយចាក់ទឹកចូលទៅរួចរាល់បាត់ទៅហើយ។ ប៉ុន្តែមានដឹងអត់ ទឹកប្រភេទណាល្អសម្រាប់ការឆុងទឹកដោះគោឲ្យកូន ប្រើទៅយើងមិនបារម្ភពីបញ្ហាសុខភាព?

ចង់ឲ្យកូនផឹកទៅមានសុវត្ថិភាព កុំយកទឹក ៤ ប្រភេទនេះមកឆុងទឹកដោះគោឲ្យសោះ

លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន បានបញ្ជាក់ថា ក្បូនពេទ្យ ទឹកដែលល្អសម្រាប់ក្មេង គឺទឹកដាំពុះ ទើបមិនបារម្ភរឿងកូនរាករូស ឬមានបញ្ហាសុខភាពផ្សេងទៀត។ លោកស្រីវេជ្ជបណ្ឌិតឯកទេសរោគកុមាររូបនេះបានបញ្ជាក់ថា ទឹកប្រភពណាក៏ដោយ ត្រូវតែដាំឲ្យពុះ ព្រោះអីកម្តៅមកពីទឹកពុះអាចសម្លាប់មេរោគបានទាំងអស់។ ចំណុចពិសេសមួយទៀតនោះ បើសិនជាម៉ាក់ប៉ាឆុងម្សៅទឹកដោះគោជាមួយទឹកក្តៅឧណ្ហៗ កូនតូចក៏អាចចៀសពីបញ្ហាទល់លាមកទៀត។

ចុះបើយើងទៅឆ្ងាយអត់មានទឹកដាំពុះ អាចប្រើទឹកផ្សេងឆុងទឹកដោះគោជំនួសបានអត់?

យោងតាមអង្គការសុខភាពពិភពលោក (WHO) ឲ្យដឹងថា វិធីដែលមានសុវត្ថិភាពបំផុតក្នុងការឆុងទឹកដោះគោឲ្យកូនគឺការប្រើប្រាស់ទឹកដាំពុះ និងទុកឲ្យត្រជាក់មិនតិចជាង ៧០% (ទុកឲ្យនៅក្ដៅឧណ្ហៗ)។ ប៉ុន្តែប្រសិនបើម៉ាក់ប៉ាមិនអាចដាំទឹកឲ្យឆុងទឹកដោះគោបាន (ឧ. ពេលដើរលេងក្រៅផ្ទះ គ្មានភ្លើង ឬកំសៀវដាំទឹក។ល។) ម៉្យាងទៀត យើងអាចរៀបចំទឹកដោះគោឲ្យកូនដោយប្រើទឹកស្អាត និងមានសុវត្ថិភាព ដែលមានសីតុណ្ហភាពធម្មតា និងឆុងហើយត្រូវប្រើភ្លាមៗ។

អង្គការសុខភាពពិភពលោក បន្តទៀតថា ចំពោះទឹកដោះគោកូនក្មេងដែលឆុងដោយប្រើទឹកស្អាតធម្មតា មិនមែនជាទឹកដាំពុះ មិនត្រូវរក្សាទុកប្រើសម្រាប់ពេលក្រោយទេ។ ប្រសិនបើអាអូនបៅទឹកដោះគោនៅសល់ ត្រូវចាក់ចោលឲ្យអស់ មិនគួរឲ្យកូនបៅតទៀតឡើយ។

បន្ថែមពីនោះ ទឹកដែលម៉ាក់ប៉ាមិនគួរយកមកឆុងទឹកដោះគោឲ្យកូនមាន ៤ ប្រភេទគឺ៖

ទី១- ទឹកដាំច្រើនដង

ទី២- ទឹកម៉ាស៊ីនច្រោះ

ទី៣- ទឹកទុកចោលយូរ មានដី ឬកម្ទេចកំទីហុយចូល

ទី៤- ទឹកមានជាតិរ៉ែខ្ពស់

បំបៅដោះ

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

17/02/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ទឹកត្រជាក់ធម្មតា និងទឹកក្តៅឧណ្ហៗ មួយណាឆុងទឹកដោះគោឲ្យកូនល្អជាង?

ម្សៅទឹកដោះគោឆុងទៅឆាប់រលាយ បញ្ជាក់ថាថ្មី ហើយមានគុណភាពល្អ? (វីដេអូ)


ពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ · និពន្ធដោយ នាង សុខុមដាលីញ៉ា បាន​ធ្វើ​បច្ចុប្បន្នភាព 17/02/2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម