៣. ធ្មេញខាងលើ ឬខាងក្រោមពយទៅមុខ
៤. ធ្មេញដុះឆ្ងាយពីគ្នាខ្លាំង (មានចន្លោះប្រហោងធ្មេញធំ)។ល។
ចុះចុះអាយុប៉ុន្មានបានពេទ្យណែនាំឲ្យពត់? ទន្ដបណ្ឌិត ផន ពេជ្រចន្តា បម្រើការងារនៅមន្ទីរព្យាបាលធ្មេញកម្ពុជា បានបកស្រាយឲ្យដឹងថា ចំពោះក្មេងស្រី អាចចាប់ផ្ដើមពត់ធ្មេញបានចន្លោះអាយុ ១២-១៤ឆ្នាំ រីឯក្មេងប្រុស អាចពត់ធ្មេញបានអាយុចន្លោះពី១៤-១៦ឆ្នាំ។
ផ្ទុយទៅវិញ ក្មេងៗខ្លះ ចាប់ផ្ដើមពត់ធ្មេញតាំងពីអាយុ ៦ឆ្នាំមកម៉្លេះក៏មាន។ ប៉ុន្តែអាយុដែលល្អបំផុតសម្រាប់ការពត់ធ្មេញ ក៏ដូចជាការព្យាបាលបញ្ហាធ្មេញផ្សេងទៀតចំពោះក្មេង គឺនៅអាយុចន្លោះពី៨-១៤ឆ្នាំ។ បន្ថែមពីលើនេះ ទន្ដបណ្ឌិតរូបនេះបន្តថា ក្នុងលក្ខខណ្ឌមួយទៀតដែលគួរនាំកូនៗទៅពត់ធ្មេញ គឺពេលដែលអាអូនឈប់លូតលាស់គ្រោងឆ្អឹងមុខ។