តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

វិធីដោះស្រាយ ពេលអាអូនចាប់ផ្ដើមចេះខាំ ខ្ញាំ ឬបោចសក់ម៉ាក់ប៉ា

    វិធីដោះស្រាយ ពេលអាអូនចាប់ផ្ដើមចេះខាំ ខ្ញាំ ឬបោចសក់ម៉ាក់ប៉ា

    ចំពោះ​ទារក (អាយុ​ពី​៦-១២​ខែ) ការ​ខាំ ក្រញៅ ឬ​បោច​សក់​គឺ​ជា​មធ្យោបាយ​មួយ​ដែល​អា​អូន​កំពុង​ស្វែង​យល់​ពី​អ្វី​ៗ​ជុំ​វិញ​ខ្លួន។ ទារក​ក៏​ចូល​ចិត្ត​ខាំ​របស់​ផ្សេង​ៗ​ទៀត នៅ​ពេល​ដែល​កូន​ចាប់​ផ្ដើម​ដុះធ្មេញ​មក។ ចុះ​បើ​អា​អូន​ចេះ​ខាំ ឬ​បោច​សក់​បែប​នេះ មាន​តិចនិក​អ្វី​អាច​ដោះ​ស្រាយ​បាន​អត់?

    ទារក ឬ​អា​អូន​តូច​ៗ​វ័យ​ចេះ​ដើរ អាច​ខាំ ក្រញៅ ឬ​បោច​សក់​អ្នក​ដែល​នៅ​ក្បែរ​ដៃ នៅ​ពេល​ដែល​ហត់ ឃ្លាន ឬ​នៅ​ពេល​ដែល​ចង់​ប្រលែង​លេង​ជាមួយ​ម៉ាក់​ប៉ា​ថែម​ទៀត។ ជួន​កាល អា​អូន​អាច​បោច​សក់​ម៉ាក់​ប៉ា​ពេល​ដែល​មាន​អារម្មណ៍​ធុញ​ថប់ ឬ​មួម៉ៅ​នឹង​អ្វី​ម៉្យាង។

    មធ្យោបាយ​ល្អ​បំផុត​ដោះ​ស្រាយ​ពេល​កូន​ខាំ ឬ​ទាញ​សក់​យើង​នោះ គឺ​ការ​ប្រើ​ពាក្យ​ថា “ទេ” និយាយ​ប្រាប់​កូន​ច្បាស់​ៗ​។ បន្ទាប់​មក ដក​ដៃ ឬ​មាត់​អា​អូន​ចេញ​ពី​យើង ឬ​ងាក​ចេញ ហើយ​ដាក់​អា​អូន​ចុះ ។ នៅ​ពេល​ដែល​យើង​ធ្វើ​បែប​នេះ យើង​ក៏​ដក​ការ​យក​ចិត្ត​ទុក​ដាក់​នឹង​អាកប្បកិរិយា​បែប​នេះ​ដូច​គ្នា។ ប្រសិន​បើ​អា​អូន​ខាំ ទាញ​សក់ ឬ​បង្ហាញ​អាកប្បកិរិយា​មិន​ល្អ ម៉ាក់​ប៉ា​អាច​ធ្វើ​តាម​វិធី​នេះ​ទៀត​បាន។

    បើ​អា​អូន​កំពុង​ដុះ​ធ្មេញ ម៉ាក់​ប៉ា​គួរ​ឲ្យ​របស់​អ្វី​មួយ​ដែល​អា​អូន​អាច​ខាំ​លេង​បាន ព្រោះ​ពេល​ក្មេង​ចាប់​ផ្ដើម​ដុះ​ធ្មេញ អា​អូន​ច្បាស់​ជា​រមាស់​អញ្ចាញ​ធ្មេញ បណ្ដាល​ឲ្យ​អា​អូន​ចូល​ចិត្ត​ខាំ។ កូន​តូច​ៗ​និយម​ធ្វើ​អាកប្បកិរិយា​ណា​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ឬ​យក​ចិត្ត​ទុក​ដាក់​ពី​យើង​ច្រើន ដូច​នេះ​ពេល​អា​អូន​បង្ហាញ​ចរិត​មិន​ល្អ យើង​គួរ​ធ្វើ​ប្រងើយ និង​សរសើរ​កូន​ពេល​អា​អូន​ធ្វើ​អ្វី​មួយ​ល្អ។

    បន្ថែម​ពី​លើ​នេះ ពេល​ដែល​កូន​យើង​ខាំ ឬ​បោច​សក់​ក្មេង​ដទៃ យើង​គួរ​ចូល​ទៅ​និយាយ​សុំ​ទោស​ក្មេង និង​ម៉ាក់​ប៉ា​របស់​គេ។ ប្រសិន​បើ​យើង​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ក្ដី​បារម្ភ​ទៅ​កាន់​អ្នក​ដទៃ វា​ក៏​អាច​បង្រៀន​ឲ្យ​កូន​យើង​ពី​ការ​យល់​ចិត្ត​អ្នក​ដទៃ​បាន​ដែរ។

    តិចនិកចិញ្ចឹមកូន

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    រយៈពេល​វដ្ដរដូវ

    (ថ្ងៃ)

    28

    វដ្ដរដូវ

    (ថ្ងៃ)

    7

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 05/03/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត