ប៉ុន្តែ ម៉ាក់ប៉ាអាចបង្កើតភាពរីករាយពីសកម្មភាពអាចធ្វើក្នុងផ្ទះបានប៉ុន្មានខាងក្រោមនេះ ដើម្បីឲ្យកុំឲ្យភាពអាប់អួរក្នុងផ្ទះ និងជួយកុំឲ្យកូនៗធុញ ឬឧស្សាហ៍ទារចេញក្រៅដើរលេង។
១. ចម្អិនអាហារ
ចម្អិនអាហារ ឬធ្វើបង្អែមដែលក្រុមគ្រួសារចូលចិត្តញ៉ាំជាមួយគ្នា។ ការធ្វើបែបនេះ អាចបង្រួមគ្រួសារយើង ក៏ដូចជាបង្រៀនឲ្យកូនចេះអត់ធ្មត់មុននឹងសម្រេចអ្វីមួយបានដែរ។ មួយវិញទៀត វាក៏ជារឿងសំខាន់ដែរ ដែលយើងគួរណែនាំឲ្យកូនដឹងពីសារធាតុចិញ្ចឹមដែលរាងកាយត្រូវការ និងបង្កើតទម្លាប់ញ៉ាំអាហារសុខភាពល្អដល់កូន។
២. ដាំដំណាំ
ជំនួសពីការបោះចោលបន្លែនៅសេសសល់ ហេតុអីយើងមិនសាកយកវាមកដាំក្នុងផើងនៅផ្ទះវិញ? ក្រៅពីចម្អិនអាហារ បន្លែដែលសេសសល់យើងអាចយកមកដាំនៅផ្ទះ បង្កើតជាសួនបន្លែធម្មជាតិតូចមួយនៅផ្ទះ ងាយស្រួលប៉ះ និងញ៉ាំដោយមិនខ្លាចជាតិគីមី។